ភាគទី០៤:ចុះកូនរបស់ខ្ញុំ!!!

125 7 0
                                        

+ផ្សារទំនើប
ឌីវបាននាំម៉ារ៉ូមកដើរទិញអីវ៉ាន់នៅផ្សារទំនើប មានរបស់ច្រើនណាស់ដែលឌីវទិញអោយរ៉ូ ដូចឥឡូវនេះអ៊ីចឹងឌីវកំពុងអង្គុយរងចាំម៉ារ៉ូលសម្លៀកបំពាក់!!!

« បងឌីវ មួយនេះយ៉ាងម៉េចដែរ? »

« ស្អាត ប្ដូរទៀត »

« ចុះមួយនេះ? »

« មួយនេះអូខេ »

« មួយនេះ? »

« សមនឹងឯង!យក! »

« អានឹងក៏យក... អូខេ ..យក ...យក...យក...មួយនេះក៏អូខេ.. មួយនេះក៏យក»ម៉ារ៉ូផ្លាស់ប្ដូរមកជាច្រើនសម្រាប់មួយឈុតណាក៏អូខេប្រុងអត់បដិសេធខ្លះទេអីយកទាំងអស់ម៉ងក្រែងចិត្តណាស់ណាបង!!! !!!

« លអស់ហើយមែន? »ម៉ារ៉ូចេញមកវិញជាមួយសម្លៀកបំពាក់ដើមឌីវក៏សួរគេទៅ

« បាទបងរួចរាល់ហើយ »

« អញ្ចឹងសម្លៀកបំពាក់នោះយកទាំងអស់ »

« ហាស់? បងឌីវមិនបាច់ទេ ច្រើនណាស់!! »

« ហាស់ស្អី? ប្រាប់ហើយតើថាបងpay!!! អ្នកនាងជួយចាត់ចែងអោយខ្ញុំបន្តិចមក ឈុតដែលលមុននឹងយកទាំងអស់»

« ចាសលោកសូមរងចាំបន្តិច!!! »បុគ្គលិកក៏ថយខ្លួនទៅវិចខ្ចប់ជូនភ្ញៀវ

« បងឌីវ!!! »ម៉ារ៉ូហៅឈ្មោះគេដោយទឹកមុខមិនសូវល្អព្រោះក្រែងចិត្តនោះអីតែឌីវវិញញញឹមសប្បាយធម្មតាសប្បាយសឹងស្លាប់ម៉េចក៏ឯងធ្វើមុខជូរហ្អារ៉ូ?!!!

« អ៎..រួចរាល់ហើយ ឆាប់ទទួលនឹងឆាប់ទៅទិញបន្តទៀត!!! »

« ទិញទៀត?? »ម៉ារ៉ូឡើងwahhhចង់នាំទៅទិញអីទៀតទៅ???

« អរគុណបាទ »

« ចាសលោក!! »ឌីវឃើញបុគ្គលិកយកសម្លៀកបំពាក់ដែលទិញមកក៏រហ័សទទួលមកកកាន់ក្នុងដៃ

« តោះទៅទៀត!! »

« តែថាបងឌីវ.. ប៉ុណ្ណឹងបានហើយបង!! »

« កុំរវល់តែនិយាយច្រើនឆាប់ដើរលឿនមកៗ!!! »

« បង...អ្ហើយអារ៉ូអើយ... »ម៉ារ៉ូចង់ឃាត់គេក៏គេអត់ស្ដាប់ប្រាប់ថាមិនចង់បានអីក៏គេអត់ព្រមដែរឥឡូវមានតែទៅតាមគេដូចមុនដដែលនឹងមិនដឹងថារ៉ូខ្លាចចិត្តទេអីលុយរបស់គេណាមិនមែនលុយខ្លួនឯង!!!!

គូស្នេហ៍ រឺ សត្រូវWhere stories live. Discover now