ភាគទី០២:កាដូលើកដំបូង

180 19 0
                                    

____៨ឆ្នាំកន្លងផុត_____
ជំហ៊ានជើងរបស់អ្នកបម្រើប្រុសស្រីជាច្រើនត្របាញ់ជើងយ៉ាងញាប់ស្អែក ប្រញាប់ប្រញាល់ចេញពីក្នុងផ្ទះទៅឈរជាពីរជួរនៅម្ខាងម្នាក់ដើម្បីគោរពនិងចាំទទួលចៅហ្វាយនាយដែលចាកចេញពីផ្ទះទៅរស់នៅឆ្ងាយអស់ជាច្រើនឆ្នាំ~ ទ្វារបងភូមិគ្រឹះត្រូវបានបើក ឡានពណ៌ខ្មៅក្រឹបបើកចូលមកក្នុងផ្ទះ អ្នកបម្រើអោនគោរពគ្រប់គ្នា កញ្ចក់ឡានកៅអីបាំងខាងក្រោយត្រូវបានបើកបង្ហាញអោយឃើញមុខមាត់របស់ក្មេងស្រីម្នាក់ពោរពេញដោយស្នាមញញឹម~នាងអើតក្បាលក្រលៀសភ្នែកសម្លឹងមើលភូមិគ្រឹះ~

« ដល់ផ្ទះហើយ សប្បាយចិត្តអត់? »ទន្ទឹមនឹងកែវភ្នែកស្រីស្អាតសម្លឹងមើលផ្ទះ បុរសដែលអង្គុយក្បែរនាងដោះវែនតាចេញហើយសួរមកនាង~នាងងាកយ៉ាងរហ័សមករកគេ

« សប្បាយ... សប្បាយខ្លាំងណាស់ បងមិនដឹងទេអីថាខ្ញុំនឹកទីនេះខ្លាំងប៉ុណ្ណា »សម្លេងស្រួយស្រោកស្ដាប់ទៅពិរោះស្ដាប់ឆ្លើយទៅទៅគេទាំងរីករាយតែក៏ពេបមាត់ចង់យំផងដែរពេលនិយាយប្រយោគខាងក្រោយ

« បងដឹងតើ ... ឡានឈប់ហើយ បើនឹកណាស់ឆាប់ចុះទៅនាងច្រម៉ក់!!! »គេម្នាក់នោះខ្ញាំក្បាលរបស់នាងបន្តិចចរឹកប្អូនគួរអោយចង់ក្រញិចខ្លាំងពេក

« បងហ្អ៎...ខូចសក់ប្អូនអស់ហើយ »

« សក់ឯងនៅធម្មតានឹង??? »

« បងហ្គេននននន »

« បាន...ចុះពីក្នុងឡានទៅ..មក »នាយបើកទ្វារហើយអូសដៃប្អូនចេញទៅតាមរកតែប្អូននេះត្រៀមខ្លួនមិនទាន់សោះប្រញាប់នោះប្រញាប់!!!

« ស្វាគមន៍ការវិលត្រឡប់មកវិញ អ្នកប្រុស, អ្នកនាង !! »អ្នកបម្រើអោនគោរពស្វាគមន៍ចៅហ្វាយនាយយ៉ាងកក់ក្ដៅ

« មិនចាំបាច់ដល់ថ្នាក់នឹងពេកក៏បានដែរបងៗ ធ្វើខ្លួនធម្មតាៗទៅ »នាងតបទៅអ្នកបម្រើវិញហើយចង់អោនគោរពអ្នកបម្រើវិញទៀត កុំគោរពខ្ញុំពេកអី ទើសភ្នែកណាស់ មនុស្សដូចគ្នានឹងគោរពខ្លាំងមែសទោះអ្នកបម្រើក៏មានតម្លៃដែរ!!

« អ្នកប្រុសនិងអ្នកនាងជាចៅហ្វាយ ទង្វើបែបនេះជាអ្វីដែលពួកខ្ញុំត្រូវធ្វើស្រាប់ហើយ »មនុស្សស្រីដែលមើលទៅចំណាស់ជាងគេឈរខាងមុខក៏ឆ្លើយតបវិញ

គូស្នេហ៍ រឺ សត្រូវWhere stories live. Discover now