ឌីវប្រញាប់បើកឡានមកផ្ទះរបស់ពូជុនយ៉ាងរហ័សព្រោះតែបារម្ភពីម៉ារ៉ូពេកទើបតែជួបគ្នាពេលព្រឹកសោះសុខៗក៏បែរជារបាត់បែបនេះ!!
« ពូជុន យ៉ាងម៉េចហើយ? »មកដល់ភ្លាមរហ័សួរទាំងស្លន់ស្លោ
« ពូរកអត់ឃើញទេ នៅមាត់ទឹកក៏ទៅហើយតែមិនឃើញ ទើបត្រឡប់មកផ្ទះវិញចាំក្មួយមកហ្នឹង! »
« ចុះពូទៅណាទើបមិនដឹងថាគេបាត់? »
« កាលពីព្រឹកពូនិងមីងទាស់សម្ដីគ្នាតិចតួច ថ្ងៃប្រហែលម៉ោង9ពូទៅបន្ទប់រកប្រាប់គេថាពូទៅផ្សារទិញម្ហូប ពូក៏ទៅបន្ទប់ដើម្បីសួររ៉ូថាគេមានចង់បានអីឬអត់ ពេលពូទៅឃើញគេបត់សម្លៀកបំពាក់ពូក៏សួរគេធម្មតាថាបត់ខោអាវហើយអី គេក៏ឆ្លើយថាខោអាវស្ងួតហើយបត់ដាក់ក្នុងទូរ ពូក៏មិនបានគិតអីច្រើនដែរព្រោះរ៉ូបត់ខោអាវដាក់ទូរជាទម្លាប់ទៅហើយ តែពូមកផ្ទះវិញក៏មិនឃើញគេ ពូដើរសួរផ្ទះអ្នកផងតាមផ្លូវ អ្នកខ្លះក៏ថាមិនបានចាប់អារម្មណ៍អី អ្នកខ្លះក៏ថាឃើញដើរស្ពាយកាតាបទៅតែប៉ុណ្ណឹងមិនបានចាប់អារម្មណ៍ទេ ពូបារម្ភគេណាស់ ប្រហែលមកពីរឿងពូទាស់សំដីជាមួយមីងគេព្រឹកមិញនេះហើយទើបបានជាគេរត់ទៅ»ពូជុននិយាយប្រាប់ទាំងទឹកមុខព្រួយបារម្ភរ៉ូគ្មានសាច់ញាតិឯណានោះទេមានតែគ្រួសារគាត់គត់ឥឡូវនេះក៏បាត់ខ្លួនមិនដឹងថាទៅណាមកណាទេ!!
« ពូបារម្ភគេណាស់ បើគេកើតអីពូមិនអត់ទោសអោយខ្លួនឯងទេ!!! »
« ពូចិត្តត្រជាក់សិនទៅ ពួកយើងតាមរករ៉ូជាមួយគ្នា គេប្រាកដជាមិនកើតអីទេ!!! ឡើងឡានរបស់ខ្ញុំមក »ពូជុនងួកក្បាលហើយរហ័សឡើងឡានដើម្បីចេញទៅរករ៉ូជាមួយឌីវ!!! គ្រាន់តែឡានចេញទៅផុតផ្ទះក៏បង្ហាញអោយឃើញមីងសាយនិងកូនស្រីដើរតាមផ្លូវចូលមកផ្ទះ~~
« ម៉ែឯងប្រាកដចិត្តហើយមែនថាវាចេញទៅមែន? »
« អើ! ម៉ែឃើញផ្ទាល់ភ្នែក អារ៉ូវារៀបបង្វេចរត់ទៅបាត់ហើយ »
« អញ្ចឹងពិតជាល្អខ្លាំងណាស់..តែអេ!!ចុះពុកវិញហ្អម៉ែ?? »
« ប្រហែលកំពុងចេញទៅតាមរកអារ៉ូដឹង ឃើញបាត់វាមិនបានផងធ្វើមើលតែអារ៉ូជាកូនរបស់វាចឹងប៉ះមិនបានទេការពារសម្បើមណាស់ »
![](https://img.wattpad.com/cover/349878324-288-k829137.jpg)
YOU ARE READING
គូស្នេហ៍ រឺ សត្រូវ
Contoរវាងពួកយើង :" Ended without starting" ឌីវ ដេឆាវ៉ាត់ × ម៉ារ៉ូ ថេរ៉ាម៉ុន និពន្ធដោយ: មីនហ្គី ១៥,សីហា២០២៣