ប្រើរយៈពេលយូរគួរសមទើបណូឌៀរ៍មកដល់គោលដៅ~ ពេលនេះណូឌៀរ៍និងកូនចៅកំពុងនៅបន្ទាយប្រជុំដើម្បីយករបស់របរដែលទិញមកយកមកទុកនៅទីនេះ ។ បន្ទាយប្រជុំ ជាកន្លែង ផ្ទុករបស់រួម លើសមិទ្ធផលទាំងឡាយដែលអ្នកភូមិនៅទីនេះខិតខំរកមកនិងជាកន្លែងប្រជុំជំនុំរាល់ហេតុការណ៍ដែលកើតមាន~~
“ អ៊ំសុំទោសអ្នកប្រុសផង ដែលមិនបានប្រាប់អោយក្មេងៗទទួលអោយសមគួរជាងនេះ~ ”លោកមេភូមិបានសុំទោសណូឌៀរ៍ព្រោះតែមិនបានដឹងថាមកទើបមិនបានទទួលអោយល្អ កន្លែងគេងក៏មិនទាន់រៀបចំឲ្យទៀត~
“ មិនជាបញ្ហាអ្វីទេអ៊ំ ណាមួយខ្ញុំក៏មិនបានជម្រាបអ៊ំជាមុនថានឹងត្រូវមកថ្ងៃនេះ~ ”
“ អ៊ីចឹងអ្នកប្រុស សម្រាកនៅទីនេះឲ្យបាត់ហត់សិនចុះ អ៊ំទៅចាត់ចែងអោយក្មេងៗរៀបចំបន្ទប់ឲ្យអ្នកប្រុស “
“ បាទ អរគុណច្រើនអ៊ំ ”មេភូមិញញឹមតបហើយក៏ចាកចេញទៅដើម្បីទៅរៀបចំកន្លែងសម្រាកឲ្យណូឌៀរ៍
“ ពេលរៀបចំរបស់របររួច ចាំខ្ញុំនៅទីនេះហើយ ខ្ញុំចង់ដើរមើលក្បែរៗនេះបន្តិច ”
“ បាទ ចៅហ្វាយ “ណូឌៀរ៍រំដោះខ្លួនចេញពីកូនចៅហើយចេះតែដើរមើលនេះមើលនោះដើរទៅមុខជារឿយៗតែក៏មិនគិតថាដើរទៅឯណាឆ្ងាយដែរព្រោះនេះជាពេលយប់ទៅហើយ! តែក៏មិនងងឹតអីនោះដែរ ព្រោះនៅតាមដើមឈើនិងបង្គោលបំពាក់ដោយអំពូលដែលប្រើភ្លើងអគ្គីសនីខ្លះ និងចន្លុះដោតដាក់តាមបង្គាលខ្លះ នៅទីនេះកំពុងអភិវឌ្ឍន៍ អ្វីគ្រប់យ៉ាងដែលប្រើដោយអគ្គីសនីគឺនៅមានកម្រិតនៅឡើយ!!
“ យីមយីម!! យីមយីមកូន!!! យីមៗ!!! ”ស្របពេលនោះដែរមានក្មេងប្រុសវ័យជំទង់ម្នាក់ដើរច្រូងពិលពេញនឹងមិនដឹងជាកំពុងតែរកអ្វីដឹងតែហៅថាយីមៗហើយហៅថាកូនថែមទៀត
“ យីមយីម នៅឯណាកូន យីមៗ!! ”ក្មេងប្រុសនោះក៏បន្តដើរទៅមុខរកបន្តទៀត
“ អេស! អ្នកណាយកឆ្កែមកចោលទីនេះ? អាល្អិតមកពីណាយើងនឹង បានមកនៅទីនេះម្នាក់ឯង ”ណូឌៀរ៍ ត្រដឹកហៅឆ្កែហើយចូលទៅជិតឆ្កែតូចមួយនោះ~
“ ខ្សែឯងវ័ននឹងឬសឈើហ្អេស?? ឯងមានរបួស!! ”ណូឌៀរ៍បានស្រាយខ្សែដែលវ័ននឹងឬសដើមឈើហើយប៉ះមើលត្រង់របួសរបស់ឆ្កែនោះបណ្ដាលឲ្យឆ្កែតូចនោះយំព្រោះវាឈឺ
YOU ARE READING
គូស្នេហ៍ រឺ សត្រូវ
Historia Cortaរវាងពួកយើង :" Ended without starting" ឌីវ ដេឆាវ៉ាត់ × ម៉ារ៉ូ ថេរ៉ាម៉ុន និពន្ធដោយ: មីនហ្គី ១៥,សីហា២០២៣