ព្រឹកថ្ងៃថ្មីម៉ារ៉ូទើបតែមកដល់ផ្ទះវិញ តែអ្នកដែលជូនគេមកមិនមែនជាឌីវទេគឺជាអ្នកផ្សេង យប់មិញគេគេងនៅផ្ទះរបស់ឌីវ តែមិនមែនផ្ទះត្រកូលដេឆាវ៉ាត់ទេ ផ្ទះផ្ទាល់ខ្លួនរបស់ឌីវ ដំបូងថានាំរ៉ូទៅញុំាបាយហើយជូនមកផ្ទះវិញប៉ុន្តែអត់ផង អាងតែខ្លួនជាតៃកុងចង់បើកទៅណាក៏បានស្រេចតែចិត្តទីបំផុតជំរិតកូនកម្លោះគេទៅគេងនៅផ្ទះខ្លួនឯងបានមួយយប់ហើយCallប្រាប់ពូគេឡើងស្អាតបាតទៀត!!!
« ខ្ញុំអរគុណហើយដែលបានជូនមក ! »
« ដោយក្ដីរីករាយបាទ!! »
« អញ្ចឹងលោកអញ្ជើញចូលក្នុងផ្ទះសិនទេ ចាំខ្ញុំធ្វើអីអោយញុំានេះក៏មិនទាន់បានញុំាអីដែរត្រូវអត់? »ម៉ារ៉ូសួរយ៉ាងគួរសមចង់អញ្ជើញអោយនាយចូលខាងក្នុងញុំាអីសិនព្រោះតាំងពីភ្ញាក់មកមិនទាន់ញុំាអីទេព្រឹកភ្លាមរហ័សជូនភ្ញៀវមកផ្ទះភ្លាមឯឌីវវិញត្រឡប់ទៅផ្ទះយ៉ាងឆាប់រហ័សតាមការហៅរបស់ឪពុក
« អ៎អត់ទេបាទ តែខ្ញុំសុំទោសផងនៅផ្ទះរបស់ខ្ញុំ ខ្ញុំមិនបានធ្វើអ្វីសម្រាប់ទទួលទានអាហារពេលព្រឹក ព្រោះធ្វើមិនទាន់!!! »
« មិនអីទេខ្ញុំយល់ »
« អ៊ីចឹង ខ្ញុំគិតលាត្រឡប់ទៅវិញហើយ បងឌីវទៅយ៉ាងរហ័សបែបនេះខ្ញុំក៏មិនអាចនៅយូរបានដែរ សុំទោសម្ដងទៀតដែលទទួលមិនបានល្អ ឱកាសក្រោយបើបានជួបខ្ញុំនឹងទទួលលោកអោយល្អជាងនេះ!!! »
« បាទមិនអីទេ ធម្មតាៗទៅ ខ្ញុំមិនបានប្រកាន់ចឹងអ្វីផង ! អរគុណលោកម្ដងទៀតដែលបានជូនមក!! »
« បាទ ខ្ញុំសុំលាសិនហើយ »និយាយពាក្យថាលារួចនាយក៏រហ័សចូលទៅក្នុងឡានវិញនៅមានការងារច្រើនទៀតដែលត្រូវធ្វើមិនអាចនៅជជែកយូរសុំទោសផងពេលវេលាខើចពេក!!
« ចាំជួបគ្នាទៀត!! »មុននឹងចេញទៅក៏ឆ្លៀតបើកកញ្ចក់ឡានហើយនិយាយប្រាប់គេភ្ជាប់ជាមួយស្នាមញញឹមផងដែរ
« បាទ សំណាងល្អ!! »ទទួលបានពាក្យនិងស្នាមញញឹមពីម៉ារ៉ូហើយកម្លោះរូបស្រស់វ័យក្មេងម្នាក់នេះក៏បើកឡានចាកចេញទៅដើម្បីប្រញាប់ទៅធ្វើការងាររបស់គេដែរ
YOU ARE READING
គូស្នេហ៍ រឺ សត្រូវ
Короткий рассказរវាងពួកយើង :" Ended without starting" ឌីវ ដេឆាវ៉ាត់ × ម៉ារ៉ូ ថេរ៉ាម៉ុន និពន្ធដោយ: មីនហ្គី ១៥,សីហា២០២៣
