[ ដេឆាវ៉ាត់ ]
នាពេលព្រឹកឡើងទើបតែឃើញកូនប្រុសរបស់ស៊ូឃុនដេឆាវ៉ាត់ត្រឡប់មកផ្ទះវិញ យប់មិញជប់លៀងឆ្លងខួបកំណើតជាមួយរ៉ូនៅផ្ទះពូជុន ផឹកស្រាផងទើបពូជុនមិនចង់អោយបើកបរមកវិញទាំងយប់តែឯងខ្លាចមានគ្រោះថ្នាក់!!« ទើបតែមកពីណាស្មើនេះ? »មកដល់ក្នុងផ្ទះមិនទាន់សំណួររបស់ឪពុកបន្លឺសួរភ្លែត~លោកម្ចាស់ស៊ូឃុនដាក់ពែងកាហ្វេចុះហើយបត់កាសែតទស្សនាវដ្ដីទុកលើតុវិញភ្នែកតាមសម្លឹងមើលកូនដែលកំពុងតែចូលមកអង្គុយលើសាឡុង~~
« ទូរស័ព្ទក៏មិនលើកដែរ ឯងធ្វើអោយគ្រប់គ្នាបារម្ភណាស់ដឹងទេ?? »
« យប់មិញ ខ្ញុំគេងនៅផ្ទះពូជុន សុំទោសផងលោកប៉ាដែលកូនមិនបានមកវិញ!! »
« ជុន?ពូរបស់ក្មេងឈ្មោះម៉ារ៉ូ? »
« បាទលោកប៉ា បើលោកប៉ាអស់អីហើយ ខ្ញុំសុំឡើងទៅបន្ទប់សិនហើយ ! »ឌីវមិនមានអ្វីត្រូវនិយាយទៀតក៏សុំលាឪពុកហើយក្រោកចេញដើរឡើងជណ្ដើរដើម្បីទៅខាងលើ
« បើអាច ឯងកុំសូវស្និទ្ធស្នាលនឹងក្មេងនោះពេក »ជំហ៊ានជើងរបស់ឌីវត្រូវឈប់ពេលបានឮសម្ដីរបស់ឪពុក នាយងាកទៅមើលឪពុកដែលនៅខាងក្រោម លោកនិយាយតែប៉ុណ្ណឹងហើយបែរជាអង្គុយអានកាសែតវិញធ្វើមិនដឹង ឌីវលែងខ្វល់អ្វីទៀតគេក៏ឡើងទៅខាងលើធម្មតាមិនបានយកសម្ដីឪពុកមកទុកក្នុងចិត្តអីទេ ព្រោះទោះប៉ាចង់ហាមក៏ហាមខ្ញុំមិនបានដែរ គ្មានថ្ងៃឡើយ!!!
« បង..កូនមកផ្ទះហើយឬឃើញឡានគេនៅខាងមុខផ្ទះ!! »លោកស្រីសូលីមទើបតែមកពីផ្សារជាមួយនិងអ្នកបម្រើកាលបើឃើញឡានកូនហើយមានអារម្មណ៍សប្បាយចិត្តចូលមកខាងក្នុងក៏សួរស្វាមី
« គេទើបតែមកដល់ ឡើងទៅខាងលើបាត់ហើយ »
« គេទៅណាយប់មិញ ? មកផ្ទះវិញសុខសប្បាយឬអត់បង? »
« គេងនៅផ្ទះក្មេងឈ្មោះរ៉ូ យប់មិញប្រហែលជប់លៀងថ្ងៃកំណើតជាមួយគ្នាដឹង!! »
« រ៉ូ?...អ៎ម៉ារ៉ូមែនទេបង? »
« បាទ »លោកស្រីឮហើយក៏ញញឹមសប្បាយចិត្តស្មានតែកូនបាត់ទៅណាមិនឃើញមកវិញ ព្រោះពេលទៅគឺទៅអត់ប្រាប់អ្នកផ្ទះសោះ
YOU ARE READING
គូស្នេហ៍ រឺ សត្រូវ
Cerita Pendekរវាងពួកយើង :" Ended without starting" ឌីវ ដេឆាវ៉ាត់ × ម៉ារ៉ូ ថេរ៉ាម៉ុន និពន្ធដោយ: មីនហ្គី ១៥,សីហា២០២៣