EP09: បើបងជាសត្រូវរបស់ឯង ឯងនឹងធ្វើយ៉ាងម៉េច?

66 2 1
                                        

            ថ្ងៃបន្ទាប់....
ព្រឹកថ្ងៃថ្មី បក្សាបក្សីស្រែកយំចចេចចាចលាន់រំពងពេញព្រៃ ដូចកំពុងជំនុំគ្នាពីរឿងអ្វីមួយ ថ្ងៃរះកម្ពស់ចុងត្នោតចាំងជះតាមបង្អួចមកប៉ះនឹងផ្ទៃមុខរបស់ណូឌៀរ៍ទើបធ្វើអោយនាយភ្ញាក់ទាំងមិនទាន់អស់ងងុយ ហើយនរណាមកបើកវាំងនន បើកបង្អួចទាំងព្រឹកនឹង?
« អ្ហឹម»នាយក្រោកខ្លួនអោយត្រង់ទើបស៊កម្រាមដៃចូលគ្នា ពត់ពេនខ្លួនទៅឆ្វេងរួចមកស្ដាំរួចទៅឆ្វេងមកស្ដាំវិញ3-4ដងទើបឈប់....នាយកម្លោះក្រោកចាកពីពូកដើរសំដៅទៅត្រង់មាត់បង្អួច~~

« ខ្ញុំដេកស្ពឹកដល់ថ្នាក់នេះហ្អេស? »នាយសួរខ្លួនឯងតិចៗដោយដៃច្របាច់ញីឆ្លេចកញ្ចឹងករបស់ខ្លួន យប់មិញបន្តធ្វើការងារដល់យប់ជ្រៅពេក ទោះគេមកទីនេះក៏ការងារតែងតាមខ្លួនគេជាប់រហូតដែរ....

« ទេសសភាពល្អណាស់ លើកក្រោយគួរតែនាំលោកប៉ាមកសម្រាកនៅទីនេះមួយរយ: ក្រែងអារម្មណ៍របស់គាត់ប្រសើរជាងនេះ »ណូឌៀរ៍គិតដល់ឪពុក ទម្រាំធំដឹងក្ដីដល់ប៉ុណ្ណេះ គេដឹងសុខទុក្ខឪពុករបស់គេច្រើនណាស់ ប៉ុន្តែចម្ងល់ខ្លះគេបានតែឆ្ងល់ដោយមិនអាចសួរមិនអាចដឹងបាន។
  គេដឹងតែថា គេត្រូវធ្វើជាកូនម្នាក់ដែលបម្រើឪពុករបស់គេឲ្យបានល្អ ទោះខ្លួនដឹងថាខ្លួនមិនមែនជាកូនបង្កើតរបស់លោកម្ចាស់ជុនហ្វូក៏ដោយ ប៉ុន្តែបុរសចំណាស់ដែលពិការសព្វថ្ងៃនេះ ស្រលាញ់ណូឌៀរ៍ដូចកូនបង្កើត ទុកចិត្តឲ្យកូនប្រុសរក្សាជើងត្រកូលថេរ៉ាម៉ុន បានយ៉ាងល្អហើយក៏មិនងាយនឹងខកចិត្ត!!
    នាយកម្លោះប្រាសចាកចេញពីបង្អួចដើម្បីរៀបចំងូតទឹកសម្អាតខ្លួន រៀបចំទុកដាក់លើខ្លួនឯងសិនចាំចេញទៅមើលថាខាងក្រៅយ៉ាងណាខ្លះហើយ?~~~
    នៅខាងក្រៅឯណេះ ដេយ៉ុននិងពុករបស់គេកំពុងដើរមើលការខុសត្រូវលើកម្មករដែលជួយគ្នាធ្វើការរៀបចំ ធ្វើកញ្ចុះមួយចំនួននៅជាប់មាត់អូរ~~

« ទីនេះចាប់ផ្ដើមផ្លាស់ប្ដូរម្ដងបន្តិចហើយ កូនចង់នៅទីនេះជាមួយពុកឲ្យបានយូរៗ!! »

« សម្រាប់ទីនេះ ស្វាគមន៍កូនគ្រប់ពេលទៅហើយ »

« ប៉ុន្តែស្អែកកូនត្រូវឃ្លាតពីពុកទៀតហើយ ទាំងដែលកូនទើបតែមក»និយាយដល់ត្រង់នេះភ្លាមដេយ៉ុនចាប់ផ្ដើមមានទឹកមុខស្រពាប់ស្រពោន ព្រោះខ្លួនទើបតែមកនៅជាមួយឪពុកមិនបានយូរប៉ុន្មានផងក៏ត្រូវត្រឡប់ទៅទីក្រុងវិញ~

គូស្នេហ៍ រឺ សត្រូវWhere stories live. Discover now