EP07:មានទុក្ខមិនខុសគ្នា

59 6 0
                                    

+ដេឆាវ៉ាត់
ឡានត្រូវបានឈប់ ស៊ូឃុនចុះចេញពីក្នុងឡានមកដោយទឹកមុខមិនល្អប្រហែលជាមានរឿងស្មុគស្មាញនៅឯក្រុមហ៊ុនទេដឹង??នៅខាងក្នុងសូលីមកំពុងតែកាន់ទឹកនឹងនំនែកមួយចានត្រៀមយកមកជូនស្វាមី~

« បងមកដល់ហើយហ្អេស? ហត់ខ្លាំងអត់? »

« ឌីវ ទៅណាហើយ? »លោកម្ចាស់ស៊ូឃុនចូលទៅអង្គុយនៅសាឡុងហើយសួរបកទៅភរិយាវិញថាកូនប្រុសទៅណាហើយ លោកមិនបានចាប់អារម្មណ៍ឆ្លើយនឹងសំណួររបស់អ្នកស្រីសូលីមដែលបានសួរគាត់ទេ~~

« កូនទៅមណ្ឌលក្មេងកំព្រាតាំងតែពីរសៀលមកម្ល៉េះមិនទាន់មកវិញទេ »

« ចុះអ៊ូសៀ? »

« អ៊ូសៀប្រាប់ថាទៅធ្វើការងារដែលបងអោយធ្វើ បងអោយកូនទៅធ្វើអីហ្អេស?? »

« គ្មានអីនោះទេ »

« បងចង់ទៅណា? »ដោយឃើញលោកម្ចាស់ក្រោកឈរបម្រុងនឹងឈានជើងចេញពីសាឡុងអ្នកស្រីក៏សួរភ្លាម បងទើបតែចូលមកផ្ទះទឹកមិនទាន់បានផឹកផងបងចង់ទៅណាទៀតហើយ???

« ទៅរកប្រពន្ធស្របច្បាប់ដឹង? »លោកឆ្លើយដាក់អ្នកស្រីតែប៉ុណ្ណឹងក៏ដើរចេញទៅធ្វើមិនដឹងមិនបានខ្វល់ពីអ្នកស្រីសូលីមសោះ ទៅរកប្រពន្ធស្របច្បាប់មែនទេ??

« មែនហើយ ខ្ញុំមិននៅក្នុងកែវភ្នែកបងដដែល!! »ទីបំផុតអ្នកស្រីក៏ពោលពាក្យនេះចេញមកទឹកមុខកម្សត់កម្រជាខ្លាំង រយ:ពេលប៉ុន្មានឆ្នាំដែលខ្ញុំនៅជាមួយបង មើលថែបងមើលថែកូន ខ្ញុំពិតជាគ្មានតម្លៃអ្វីសោះមែនទេ? ខ្ញុំមិននៅក្នុងក្រសែភ្នែកបងសូម្បីបន្តិច ខ្ញុំគ្រាន់តែជាតួជំនួសមករហូត??? ចិត្តរបស់បងនៅតែជាប់ជាមួយណាហ្សាលៀ????

« ខ្ញុំគួរតែរីករាយដែលបាននៅក្បែរមើលថែ ព្រហ្មលិខិតមិនអាក្រក់ដាក់ខ្ញុំនោះឡើយ ខ្ញុំគួរតែរីករាយ »អ្នកស្រីជូតទឹកភ្នែកចេញហើយញញឹមចេញមកទោះនាងមិនអាចយកបានចិត្តរបស់ស៊ូឃុន តែនាងនៅតែសំណាងជាងណាហ្សាលៀ នាងបាននៅក្បែរស៊ូឃុន បានមើលថែស៊ូឃ៊ុននិងកូនៗ រស់នៅក្នុងនាមជាប្រពន្ធ ជាម្ដាយ រស់នៅដោយសប្បាយបាយទឹកមិនខ្វះលុយក៏មាន ។
  តែងាកសម្លឹងទៅមើលណាហ្សាលៀដែលជាប្រពន្ធស្របច្បាប់ខ្លះទៅមើល រស់ដូចជាអ្នកទោសត្រូវឃុំក្នុងបន្ទប់មកជាច្រើនឆ្នាំ អ្វីដែលសំខាន់ គ្មាននរម្នាក់គិតថាណាហ្សាលៀនៅរស់នោះឡើយ ។ ពួកគេបង្កើតព័ត៌មានក្លែងក្លាយឡើងមកថានាងបានស្លាប់ ក្រៅពីអ្នកបានដឹងរឿងនេះ មានតែជុនហ្វូ ថេរ៉ាម៉ុន តែម្នាក់ប៉ុណ្ណោះ ដែលមិនជឿថានាងបានស្លាប់ ។ អ្នកដែលដឹងថានាងនៅរស់មានតែស៊ូឃុននិងសូលីម នេះឯង ហើយសូលីមនាងក៏ដឹងដែរថាណាហ្សាលៀនៅទីណាគ្រាន់តែនាងមិនអាចនិយាយអ្វីមកបាន ស៊ូឃុនផ្ដល់តួនាទីអោយនាងត្រឹមណានាងក៏ធ្វើបានតែប៉ុណ្ណឹងគ្មានសិទ្ធចេះដឹងអ្វីនៃរឿងរបស់ស៊ូឃុន ដេឆាវ៉ាត់ឡើយ ។
  តើអ្នកណាដែលរស់នៅបានល្អជាងរវាងប្រពន្ធពេញច្បាប់និងប្រពន្ធតួជំនួស???? ថាបែបនេះប្រាកដជាអ្នកស្រីសូលីម!! ទោះជាយ៉ាងណាក៏ដោយ ទោះនាងរស់នៅបានសុខស្រួល បានចេញទៅណាមកណាឃើញមនុស្សផងពេញដី ឯណាហ្សាលៀនៅតែក្នុងបន្ទប់ស្ទើតែមិនអាចឃើញសូម្បីពន្លឺថ្ងៃ នាងមិនអាចនៅក្បែរកូនរបស់នាង តែសូលីមបានមើលថែកូនរបស់ណាហ្សាលៀ ។ ទោះសូលីមរស់សុខកាយតែផ្លូវចិត្តក៏មិនសុខនាងមិនអាចយកឈ្នះចិត្តស៊ូឃុន នាងមិនអាចនិយាយការពិតប្រាប់ទៅឌីវបានទេថានាងមិនមែនម្ដាយបង្កើត នាងរស់ឱបការពិតដែលក្ដៅក្រហាយតឹងចិត្តជាខ្លាំង ។
កាយសុខតែចិត្តមិនសុខ មិនខុសអីពីណាហ្សាលៀនោះទេ ទោះនាងត្រូវរស់នៅក្នុងបន្ទប់ឃុំជាប់មកជាច្រើនឆ្នាំតែស៊ូឃុនមិនដែលធ្វើបាបអោយនាងមានរបួសស្នាមអ្វីទាំងអស់ អ្វីដែលនាងចង់បានគេទិញយកទៅអោយ សម្លៀកបំពាក់មិនខ្វះខាត អារហារទៀតពេល អ្វីក៏ដោយដែលនាងសុំស៊ូឃុនអោយបាន លើកលែងតែម្យ៉ាងគឺអោយនាងចាកចេញពីកន្លែងឃុំវាមិនអាចទៅរួចឡើយបើរឿងអ្នកខាងក្រៅមិនទាន់ជម្រះនាងគ្មានសិទ្ធចេញមកឡើយ នាងរស់នៅដោយគ្រាំចិត្ត ឃ្លាតមនុស្សដែលខ្លួនស្រលាញ់ ឃ្លាតគ្រួសារ ឃ្លាតកូនៗមិនបានមើលថែតាំងតែពីតូចរហូតដល់ធំនាងមិនបានសូម្បីតែឃើញមុខរបស់ពួកគេអោយបានម្ដងគឺទទេ !!!!!!!
     ចុងក្រោយទាំងប្រពន្ធពេញច្បាប់ និង ប្រពន្ធតួជំនួស រស់សុខតែកាយតែខ្វាយខ្វល់ឈឺក្នុងចិត្តមិនខុសពីគ្នាប៉ុន្មាននោះទេ!!!!!!!!!

គូស្នេហ៍ រឺ សត្រូវWhere stories live. Discover now