ត្រឡប់មកពីហាងវិញរបស់ជីមីនថេយ៉ុងបានឆៀងចូលបណ្ណាល័យមួយកន្លែងដើម្បីបន្ធូរអារម្មណ៍ ទីនេះជាផ្ទះទីពីររបស់គេព្រោះនៅភូមិគ្រឹះមានតែរឿងធុញថប់ងាកទៅណាក៏មានតែសម្ពាធជីវិតមួយនេះពិតជារញ៉េរញ៉ៃពេកហើយ។ចំណាយពេលបួនម៉ោងដើម្បីសរសេររឿងថេយ៍ដកវែនតាចេញពីភ្នែកដាបដោយសន្សើមក្រោយបញ្ចប់សាច់រឿងមួយនេះចប់វាដូចជាជីវិតគេពេលនេះអញ្ចឹងមានតែពាក្យថាឈឺចាប់
តើគេអាចធ្វើអ្វីបានទៅខណៈមិត្តសម្លាញ់ចូលបន្ទប់សង្គ្រោះបន្ទាន់តួនាទីរៀបការជាប្រពន្ធទីពីរដើម្បីបកស្បែកមុខស្រីល្អប៉ៃហ្វុងប្រៀបដូចថ្មបាក់មកលើគេទាំងស្រុងជាពិសេសនឹកដល់ទង្វើកៀកកើយស្និតស្នាលដោយញីដោយឈ្មោលកាលពីថ្ងៃមិញគេនៅមិនទាន់បាត់ខឹងឡើយ
ម៉ោង7យប់ទើបគេចាកចេញទៅគេងនៅខុនដូរព្រោះបើចូលផ្ទះច្បាស់ជាត្រូវប៉ានិងម៉ាក់ចម្រិតសួរមិនខាន។ចូលមកដល់បន្ទប់នាយតូចទម្លាក់ខ្លួនគេងលើសាឡុងដោយកាយវិកាអស់កម្លាំង
គ្រឺង! គ្រឺង
"ហាឡូអ្នកណាគេ?អូ!!អ្នកមីងជម្រាបសួរសូមទោសដែលខ្វះការគួរសម"
មួយសន្ទុះក្រោយ
"បាទ...បាទអ្នកមីង"ថេយ៉ុងដាក់ទូរស័ព្ទចុះបន្ទាប់ពីនិយាយសាច់ការជាមួយអ្នកស្រីស៊ូយីដែលជាម្ដាយរបស់ជុងហ្គុករួច
គេបានយល់ដឹងអំពីជុងហ្គុកខ្លះៗហើយអត្តចរិតនាយពិតជាមិនធម្មតាមែនអញ្ចឹងសោះបានជាប៉ៃហ្វុងហ៊ានដល់ថ្នាក់ដណ្ដើមស្វាមីបងស្រីប៉ុន្តែជុងហ្គុកឆ្លាតណាស់ហេតុអ្វីបណ្ដោយឲនាងកុហកបាន??
"សង្ឃឹមថាវានឹងមិនអីចុះ"ថ្ងៃស្អែកគេត្រូវទៅរកនាយដល់ក្រុមហ៊ុនដើម្បីជ្រើសរើសសម្លៀកបំពាក់រៀបការជុងហ្គុកច្បាស់ជារករឿងចំពោះហេតុការណ៍ថ្ងៃមិញមិនខានបែបនេះគេត្រូវមានវិធានការទុកជាមុនមិនត្រូវបាក់មុខដោយងាយៗនោះទេ។
ថ្ងៃស្អែក (ក្រុមហ៊ុន JEON GROUP)
ថេយ៉ុងឈរដកដង្ហើមធំខាងមុចក្រុនហ៊ុនជើងទាំងគូញ័រតតាត់មិនអាចសូម្បីបោះជំហានចូលក្នុងបានប៉ុន្តែគេនៅក្លាហានល្មមអាចប្រឈមមុខជាមួយនាយចំៗបានហើយដើរចូលទៅក្នុងក្រុមហ៊ុនដោយទឹកមុខរាបស្មើ។

YOU ARE READING
បំបាក់ស្នេហ៍អ្នកប្រុសត្រកូលចន
Fanfictionសម្លាប់លោកពាក្យសម្ដី បំបាក់លោកដោយស្នាមញញឹម Jk top tae btt