ភាគទី9:អារម្មណ៍ច្រណែន

2.7K 190 7
                                    

     ចាត់ចែងកិច្ចការខាងក្រោមរួចជុងហ្គុកប្រញាប់ឡើងទៅបន្ទប់វិញយ៉ាងលឿនគេមិនទាន់បានជម្រះបញ្ជីជាមួយថេយ៉ុងនៅឡើយទេចំពោះរឿងមុននេះ  ពេលឡើងមកដល់ខាងមុខបន្ទប់ជុងហ្គុករារែកក្នុងការបើកទ្វាចូលទៅដ្បិតមានកូនចិត្តលួចឆ្ងល់ចំពោះទង្វើខ្លួនឯចាំបាច់បញ្ចេញអាការៈហួងហែងរាងកាយថេយ៉ុងដល់ម្លឹងរឹតតែមិនយល់ហេតុអីនាយត្រូវខឹងរឿងគេមានស្រី?ក្រែងមិនស្រឡាញ់ហើយស្អប់គេមិនអញ្ចឹង

    "យើងគ្មានថ្ងៃចិត្តទន់លើឯងដាច់ខាតគ្រប់យ៉ាងជាការសម្ដែងប៉ុណ្ណោះ"និយាយហើយគេក៏បើទ្វាចូលទៅស្រាប់តែប្រទាក់ជាមួយរាងតូចចេញពីបន្ទប់ទឹកល្មម ថេយ៉ុងពាក់អាវឃ្លុំបញ្ចេញសាច់ទ្រូងនិងជើងស្រឡូនបង្អួតភ្នែកស្វាមីថ្មីថ្មោងប្រើទឹកមុខរាបស្មើគ្មានស្នាមញញឹមតាមទម្លាប់មកកាន់ស្វាមីរីឯជុងហ្គុកឃើញបែបនេះនាយលួចខ្នាញ់ក្នុងចិត្តចង់តែហក់ខាំកំភួនជើងដែលធ្វើឲនាយត្រេកត្រអាល ហក់ទៅគ្រញិចទឹកមុខមាំគ្មានជាតិឲណាណីទេម្ដងញញឹមស្រស់ឲបេះដូងគេលោតញាប់ម្ដងក្រម៉ូវឲនាយមានអារម្មណ៍មួម៉ៅគេមិនយល់ទាល់តែសោះ

    ផាំង!!

   "ព្រះជាម្ចាស់ស្អីគេហ្នឹង?"សម្លេងបិទទ្វាលាន់រំពងបណ្ដាលឲថេយ៉ុងភ្ញាក់ជ្រុះទូរស័ព្ទពីដៃទើបបែរមកមើលឃើញថាបន្ទប់ទឹកប្រេះកញ្ចក់ទ្វាជាពីរឆ្នូតបាត់

    "ចង្រៃពិតមែន"គេដកដង្ហើមធំគ្រវីក្បាលតិចៗទើបងាកមករៀបចំខ្លួនគេងមុនបើនៅយូរឈ្លោះគ្នាទល់ភ្លឺមិនបានដេកក៏ថាបាន

    ក្រឡេកមកមើលជុងហ្គុកវិញនាយក្ដាប់ដៃនឹងឡាំបូលាងដៃជញ្ជក់មាត់ខឹងនឹងខ្លួនឯងជាខ្លាំងមិនគួរណាខ្លួនពុះកញ្រ្ជោលគ្រប់គ្រងខ្លួនឯងមិនបានរាល់លើកពេលឃើញថេយ៉ុងស្ថិតក្នុងស្ថានភាពស៊ិចស៊ីអារម្មណ៍តណ្ហាគេឡើងដល់កំពូលគេមិនយល់ទាល់តែសោះមនុស្សស្អប់គ្នាដល់ឆ្អឹងបែរជាអាចមានអារម្មណ៍ពិសេសចំពោះគ្នាទៅវិញ

    "ពុទ្ធោអើយមិនអាចទេយើងគ្រាន់តែនឹកប៉ៃហ្វុងប៉ុណ្ណោះ!!"កាន់តែគិតកាន់តែស្មុគស្មាញជុងហ្គុកគ្រាន់តែគិតថាមកពីនាយនឹកប៉ៃហ្វុងទើងអារម្មណ៍ឆ្កួតៗនេះចេះតែកើតឡើង

បំបាក់ស្នេហ៍អ្នកប្រុសត្រកូលចនWhere stories live. Discover now