ភាគទី១២:កុងត្រាបីឆ្នាំ

1.5K 140 14
                                    

    បីថ្ងៃក្រោយមក

      "លោកឃើញទេជុងហ្គុកលោកកំពុងសម្លាប់នាងដោយផ្ទាល់ដៃហើយ!!"

    ប្រយោគដដែលៗរបស់ថេយ៉ុងលាន់ឮរងំពេញខួរក្បាលរបស់ជុងហ្គុក។ប៉ុន្មានថ្ងៃនេះនាយតក់ប្រមល់ធ្វើការក៏មិនកើតបាយទឹកក៏មិនស្រេកមិនយល់ថាហេតុអ្វីនៅសុខៗនាយស្រាប់តែមានអារម្មណ៍ថាខុសតែអារម្មណ៍មួយទៀតបែរជាមករំខានសសៃប្រសាទនាយជម្រុញប្រាប់នាយឲដើរលើផ្លូវនេះបន្ត។

   "ពុទ្ធោអើយ!!!"ជុងហ្គុកទះតុធ្វើការមួយទំហឹងកញ្ចាយអារម្មណ៍។ខំរត់មកក្រុមហ៊ុនធ្វើការតាំងតែពីព្រឹកដើម្បីបន្លប់អារម្មណ៍ឆ្កួតៗអស់នោះចុងក្រោយវានៅតែតាមរំខានសសៃប្រសាទនាយដដែល។

   "ជុងហ្គុក"សម្លេងមនុស្សស្រីបន្លឺឡើងចេញពីមាត់ទ្វាម្នាក់នោះគឺជាបៃ៉ហ្វុងនាងស្លៀកឯកសណ្ឋានជាបុគ្គលិកធ្វើការហើយមិនបាច់ឆ្ងល់ឡើយព្រោះតាំងពីដើមមកនាងមានការងារជាលេខាផ្ទាល់ខ្លួនរបស់ជុងហ្គុកបន្ទាប់ពីនាយរៀបការនឹងសូហ្វាមកម្លេះ។ឃើញដូចនេះរាងក្រាស់ប្រញាប់បក់ដៃហៅនាងមកខាងក្នុងភ្លាម។

   "បងនឹកអូនណាស់" គេស្រវាអោបនាងដោយក្ដីនឹករលឹកធ្វើឲប៉ៃហ្វុងញញឹមត្រេកអរស៊កដៃស្រឡូនមកអង្អែលក្បាលគូស្នេហ៍លួចលាក់ថ្នមៗ។ទោះជាយ៉ាងណាជុងហ្គុកនៅតែនឹកនាដល់នាងជានិច្ច។

   "បងកើតអីមើលទៅមិនសប្បាយចិត្តសោះ"

   "អូនថាទៅរស់នៅជាមួយមនុស្សដែលយើងស្អប់ដល់ឆ្អឹងសឹងតែមិនស្រមៃចង់ជួបមុខអាចមានក្ដីសុខបានទេ?"គេទាញដៃនាងមកអង្គុយនិយាយគ្នាលើសាឡុងវិញដោយជុងហ្គុកក្រសោបដៃរបស់នាងម្ខាងមកកាន់ជាប់មិនប្រលែង។

   "បងទ្រាំបន្តិចទៅមិនយូរទេផែនការយើងមុខជាដំណើរការរលូនហើយ"

   "បងគិតថាពួកយើងបញ្ឈប់ទៅបងនឹងលែងលះជាមួយគេហើយរៀបការជាមួយអូននិងកសាងជីវិតឡើងវិញ"

   "ជុងហ្គុកតាំងសតិឡើង!បើបងលែងលះមុនកុងត្រា៣ឆ្នាំដែលបងកំណត់ទ្រព្យសម្បត្តិនិងក្រុមហ៊ុនបងទាំងអស់ច្បាស់ជាត្រូវថេយ៉ុងលេបត្របាក់អស់មិនខាន"

Has llegado al final de las partes publicadas.

⏰ Última actualización: Sep 27, 2024 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

បំបាក់ស្នេហ៍អ្នកប្រុសត្រកូលចនDonde viven las historias. Descúbrelo ahora