ភាគទី3:ភ្លើងនិងសាំង

2K 167 5
                                    

សភាពក្នុងការិយាល័យស្ងាត់ជ្រងុំឮសូរតែសម្លេងដកដង្ហើមរវាងដៃគូជម្លោះទាំងពីរ។ជុងហ្គុកក្ដាប់ដៃញ័រអស់ទាំងខ្លួនសម្លឹងមកកាន់ថេយ៉ុងដោយក្រសែភ្នែកស្អប់ខ្ពើមនិងគុំគួនស្របគ្នានឹងថេយ៉ុងដែលអោបដៃញញឹមឌឺដងក្នុងនាមជាអ្នកឈ្នះ។

គេនិយាយហើយក្រឡាអុកនេះគេត្រូវតែឈ្នះការគិតល្អិតល្អន់មួយយប់មិញពិតជាមិនខកបំណងពិតមែនរូបភាពក្នុងក្ដីស្រមៃឥលូវនេះលេចចេញជារូបរាងហើយគឺជុងហ្គុកកំពុងតែខឹង!!!នាយមិនអាចសូម្បីតែតបតមកខ្លួនវិញបាននេះហើយគេហៅថាអ្នកឈ្នះដោយពាក្យសម្ដីនោះអី

"ចេញទៅ!!!"ជុងហ្គុកមិនអាចគ្រប់គ្រងសតិអារម្មណ៍បានបើថេយ៉ុងបន្តនៅទីនេះទៀតគេនឹងរងគ្រោះដោយសារតែកំហឹងតោកំណាចម្នាក់នេះមិនខាន

"ខ្ញុំមិនទៅ!!"បំណាច់ថាមកទីនេះដើម្បីនាំនាយទៅលឈុតរៀបការដរាបណានាយមិនព្រមតាមសំណើរនេះគេគ្មានថ្ងៃឈានជើងចេញដាច់ខាត

"ចង់ឈឺសាច់ណាស់មែនទេ?ឬចង់លើកជើងឲយើង!"រាងក្រាស់ចូលមកទាញកន្រា្តក់ដៃថេយ៉ុងមកកាន់តែកៀកនឹងខ្លួនជាងមុនគេពិតជាអស់ភាពអត់ធ្មត់បំផុតថែមទាំងប្រើសម្ដីមើលងាយអាក្រក់ស្ដាប់រហូតថេយ៉ុងមិនអាចទ្រាំស្ដាប់បន្តទៀតបាន

ផាច់!!!!

"សន្ដានថោកទាបគ្មានថ្ងៃខ្ញុំលើកជើងឲលោកដាច់ខាតព្រោះវាគួរឲរអើមលេបមិនចូល"មិនយល់ថាប្រុសម្នាក់នេះគិតអ្វីនោះទេសម្ដីដែលនិយាយចេញមកហាក់មិនធ្លាប់ទទួលការអប់រំសោះ

ជុងហ្គុកទល់អណ្ដាតនឹងថ្ពាល់យកដៃមកអង្អែលកន្លែងដែលថេយ៉ុងទះអម្បិញមិញសម្លឹងមកកាន់រាងតូចដោយក្រសែភ្នែកគួរឲខ្លាចរហូតថេយ៉ុងចាប់ផ្ដើមចម្លែកចិត្ត

"ចង់ធ្វើស្អី!!"បបូរមាត់ក្រហមឆេះចោទសួរមកកាន់មនុស្សមាឌធំចំពោះមុខក្រោយឃើញនាយចេះតែឈានជើងចូលមកបន្តិចម្ដងៗរហូត.......

"អាយ!!!ចង់ធ្វើស្អី"ថេយ៉ុងស្រែកមួយអស់សម្លេងកាលបើសុខៗជុងហ្គុកស្រាប់តែចាប់បីគេដោយឲមិនដំណឹងជាមុន រាងកាយស្រាលដូចសំឡីត្រូវបានរាងក្រាស់ចាប់លីចេញពីអូសហ្វីសធ្វើការស្របពេលថេយ៉ុងនៅខាងលើមិនអាចធ្វើអ្វីបាន

បំបាក់ស្នេហ៍អ្នកប្រុសត្រកូលចនTempat cerita menjadi hidup. Temukan sekarang