ភាគទី5:ភ្លើងនរកឆាបឆេះ

1.6K 126 13
                                    

     "ល្ងង់ដូចក្របីចឹងតើសបាននាងកាកិណីនេះវាបង្វិលក្បាលបានល្ងង់!!"ថេយ៉ុងគ្រវាសដៃជុងហ្គុកចេញពីស្មាដែលមានអារម្មណ៍ថាឈឺចាប់បន្តិចសឹមបោះសម្ដីក្នុងចិត្តឡើងមក

    "គីម ថេយ៉ុងហួសហេតុពេកហើយឯងគិតថាយើងមិនហ៊ានធ្វើអីឯងមែនទេ?"បាតដៃធំជាបុរសពេញលក្ខណៈយាឡើងបម្រុងនឹងវាយមុខស្រស់ស្អាតគួរឲស្រឡាញ់ដែលនាយធ្លាប់លួចសរសើរស្របពេលរាងតូចភ្ញាក់ផ្អើលមិនស្ទើរទេដែលជុងហ្គុកហ៊ានសូម្បីលើកដៃបម្រុងនឹងវាយគេនៅក្នុងថ្ងៃមង្គលការ

    "ជុងកុំអី!"ប៉ៃហ្វុងចូលមកឃាត់រាងក្រាស់បើជុងហ្គុកហ៊ានទះថេយ៉ុងមនុស្សក្នុងត្រកូលគីមច្បាស់ជាមិនឲពួកគេរួចខ្លួនឡើយ

    "ទះមកបើលោកចង់ថោកទាបជាងនេះជុងហ្គុក ខ្ញុំមិនឆ្ងល់ទេហេតុអីលោកហ៊ានលួចលាក់ក្បត់សូហ្វាក្រោយខ្នងមកពីសន្ដានលោកឆ្អេះឆ្អាបបែបនេះម្យ៉ាងទៀតបើលោកទះខ្ញុំលទ្ធផលគ្មានអ្នកណាអាចស្មានដឹងនោះទេលោកត្រូវដឹង"ថេយ៉ុងនិយាយបញ្ឃឺមនុស្សមាឌធំក្នុងគោលបំណងដាស់តឿនសញ្ញាអាសន្ននឹងរោទ៍ឡើងបើមួយតួខ្លួនទាំងមូលរបស់គេមានរបួស

    "ទៅជាមួយបង"ជុងហ្គុកមិនអាចធ្វើអ្វីបាននាយមានសិទ្ធត្រឹមប្រើក្រសែភ្នែកាសម្លក់ស្អប់ខ្ពើមមកកាន់ថេយ៉ុងរួចក៏ចាប់ដៃប៉ៃហ្វុងបម្រុងនឹងចាកចេញ

   "ជុងហ្គុកមិនអាចទេពួកយើងមិនអាចចាកចេញទេបងក៏ដឹងគ្រួសារថេយ៉ុងមានអំណាចណាស់អូនមិនឲបងលំបាកទេត្រឡប់ទៅវិញទៅ"ស្រីល្អដើរតួកំសត់ហាក់បីហ្គេមមួយនេះនាងលះបង់ច្រើនជាងគេណាស់ចឹងស្របពេលដែលអ្នកគួរឲអាណិតជាជុងហ្គុកវិញទេ

   "បងសម្រេចចិត្តហើយបងមិនរៀបការដាច់ខាតកូនក្រមុំបងត្រូវតែជាអូនប៉ៃហ្វុង"ឮនាងនិយាយដូច្នេះគេសែនអាណិតនាងពន់ពេក

    "បើបងចាកចេញកេរ្តិ៍ឈ្មោះគ្រួសារបងវិញនោះ?នៅមានទៀតទោះពួកយើងចាកចេញក៏មិនប្រាកដថាត្រកូលគីមឲយើងនៅបានសុខដែរ"នាងព្យាយាមបញ្ចុះបញ្ចូលរាងក្រាស់ទាំងបែកញើសជោគដ្បិតមួយជំហានទៀតនាងនឹងចាញ់បើជុងហ្គុកមានះពួកគេទាំងពីរនឹងគ្រោះថ្នាក់បើថេយ៉ុងហាមាត់តែមួយម៉ាត់

បំបាក់ស្នេហ៍អ្នកប្រុសត្រកូលចនTempat cerita menjadi hidup. Temukan sekarang