ភាគទី8:ប្រពន្ធគេឆ្ងាញ់ណាស់ឬ?

2.3K 158 11
                                    

     ក្រោយសំណេះសំណាលនៅហាងកាហ្វេអស់ចិត្តថេយ៉ុងក៏បាននាំម៉ាន់ណាមកមើលសូហ្វានៅមន្ទីរពេទ្យ នៅតាមផ្លូវគេក៏បានឆ្លៀតខលទៅលេងលោកគីមនិងអ្នកស្រីគីមព្រោះពួកគាត់ច្បាស់ជាបារម្ភពីគេមិនខានដូចដែលដឹងថេយ៉ុងរៀបការដើម្បីមកបំបាក់ជុងហ្គុកគ្រួសារសងខាងសុទ្ធតែដឹងពួកគេមិនមែនរៀបការព្រោះក្ដីស្រឡាញ់ទើបគាត់ចេះតែព្រួយបារម្ភពីរាងតូចមិនឈប់

     ឡានចេះតែបន្តទៅមុខថេយ៉ុងផ្ដោតលើការបើកបរ លើកលែងតែម៉ាន់ណានាងចេះតែតាមសម្លឹងមើលមុខថេយ៉ុងមិនឈប់ដ្បិតមានកូនចិត្តចងសួរនាំពីសុខទុក្ខឪពុកឈានចូលមួយខែហើយនាងមិនបានជួបមុខជុងហ្គុកសូម្បីម្ដង ជុងហ្គុកវិញគេហាក់បីបំភ្លេចនាងចោលគេចាត់ទុកនាងជាខ្យល់ដំណែងជាកូនក្នុងបេះដូងគេគ្មានសម្រាប់ម៉ាន់ណានោះទេ

    "បងថេយ៍លោកប៉ាធ្ងន់ធ្ងរឬអត់?"នាងតូចម៉ាន់ណានឹកសួរនាំព្រោះទ្រាំលាក់ទុកទៀតលែងបានហើយជាពិសេសឮសូរថេយ៉ុងវាយឪពុកដូច្នេះនាងមិនអាចមិនបារម្ភបានទេទោះបីរាងក្រាស់ស្អប់មិនទទួលនាងជាកូនតែនាងមិនដែលស្អប់គេម្ដងណាឡើយ

    "ហឹម?ម៉ាន់ណាសួរពីអ្នកណា?"ថេយ៉ុងចម្លែកចិត្តងាកមកមើលនាងតូចដែលអង្គុយក្ដោបជាយរ៉ូបត្រចៀកគេស្ដាប់ច្រឡំឬយ៉ាងណា?

    "ម៉ាន់ណាបារម្ភពីលោកប៉ាណាស់"អស់ជម្រើសនាងតបការពិតទាំងអស់ចេញមកធ្វើឲថេយ៉ុងនឹកអាណិតនាងកាន់តែខ្លាំង ឪពុកមិនដែលសួរនាំពីកូនតែមើលនាងល្អិតនេះគិតសុខទុក្ខគេប៉ុណ្ណា

   "ម៉ាន់ណាបារម្ភពីគេធ្វើស្អី?គេមិនខ្វល់ពីឯងទេឈប់សួរនាំគេឲបងឮដឹងទេ?"ថេយ៉ុងព្យាយាមរំងាប់អារម្មណ៍មិនឲស្រែកគំហកដាក់ក្មេងមិនដឹងអីគេដឹងថានាងបារម្ភតែមនុស្សអត់បានការដូចជុងហ្គុកមិនស័ក្តិសមឲនាងបារម្ភទេ

   "ម៉ាន់ណាដឹងតែម៉ាន់ណាបារម្ភពីលោកប៉ាពិតមែនណាបងថេយ៍ម៉ាន់ណាខ្លាចលោកប៉ាឈឺគ្មានម៉ាក់មើលថែលោកប៉ាដូចពីមុន បងថេយ៍ក៏ស្អប់លោកប៉ាម៉ាន់ណាបារម្ភខុសដែលមែនទេហ្ហឹកៗ"

   "បងដឹងៗបងសូមទោស"ថេយ៉ុងឈប់ឡានទាញនាងតូចមកអោបលួងលោមគេជាមនុស្សធំមិនគួរណានិយាយសម្ដីនេះឲនាងជាក្មេងបានឮទេម្យ៉ាងទៀតឈាមជ័រប៉ាកូនកាត់មិនដាច់ស្រឡះទេបើអ្នកជាឪពុកស្អប់កូនតែក្រឡេកមកមើលកូនវិញតាមបារម្ភគិតសុខទុក្ខឪពុកមិនឈប់

បំបាក់ស្នេហ៍អ្នកប្រុសត្រកូលចនHikayelerin yaşadığı yer. Şimdi keşfedin