ភាគទី១១:ហេតុអ្វីប៉ាធ្វើបាបចិត្តម៉ាក់?

948 97 7
                                    

    "ថាម៉េចម៉ាន់ណាចង់ជួបគេ?"ថេយ៉ុងដែលកំពុងអង្គុយនិយាយគ្នាជាមួយយ៉ុនហ្គីស្រាប់តែព្រួសកាហ្វេចេញពីមាត់បន្ទាប់ពីបានដឹងនូវរឿងនេះ។គេកំពុងតែគេចមិនចង់ឲម៉ាន់ណាបានជួបប៉ាចិត្តខ្មៅរបស់នាងហើយនាងនៅតែទាមទារទៅជួបឲនាយសម្ដែងភាពស្អប់ខ្ពើមទៀតឬ?

    "អឺណា...អាណិតក្មេងយ៉ាងហោចណាស់ឲនាងជួបជុងហ្គុកតាមទូរស័ព្ទក៏បានដែរ" ជីមីនព្យាយាមជួយនិយាយអង្វរឲក្មេងស្រីល្អិតដែលអង្គុយក្ដោបដៃសម្ដែងទឹកមុខស្រងូតស្រងាត់។

    "បានៗយើងនឹងទៅគេងនៅផ្ទះឯងនៅយប់នេះ"

   "ល្អណាស់មើលចុះគ្រាន់តែឯងយល់ព្រមនាងញញឹមបិទមាត់មិនជិតទេ"

    "ឯណាមើលបន្តិចមក"

   "បងថេយ៍"ម៉ាន់ណាញញឹមយ៉ាងគួរឲស្រឡាញ់ធ្វើឲថេយ៉ុងអស់សំណើចតាមសូម្បីយ៉ុនហ្គីក៏ញញឹមតាមនាងដូចគ្នា។

   "សប្បាយចិត្តណាស់ឬពេលបាននិយាយជាមួយអាឪឈាមខ្មៅនឹង?"

   "បងថេយ៍!!" ស្រីតូចជ្រួញចិញ្ចើមបង្អូសសម្លេងយ៉ាងវែងហាក់មិនចង់ឲនាយតូចហៅពុកខ្លួនបែបនឹង។

   "បានហើយៗបងមានការរវល់យប់នេះរៀបចំខ្លួនឲស្អាតឮទេ?"

   "ចាសបាយៗ"

   "នរណាគេនឹង?ប្អូនស្រីឯងហ្អេស?"ពីមុនមកមិនធ្លាប់ឃើញថេយ៉ុងណែនាំម៉ាន់ណាឲគេស្គាល់ឡើយម្យ៉ាងវិញទៀតនាយនៅបរទេសយូរទើបស្មានបែបនឹងតែម្ដងទៅ។

   "ជាកូនសូហ្វាបងចាំនាងទេ?"

   "ពិតមែន?នាងច្រម៉ក់នេះការមិនហៅបងសោះមិនអីទេពេលទំនេរបងនឹងទៅលេងនាងម្ដង"

   "មិនបាច់ទេ"នាយតូចក្ដាប់កែវកាហ្វេយ៉ាងណែននិយាយពីសូហ្វាលើកណាទ្រូងរបស់ឆាបឆេះដោយភ្លើងទោសៈសឹងតែអាចដុតអ្វីៗបានទាំងអស់នៅជុំវិញខ្លួន។

     "ហេតុអី?ពួកឯងឈ្លោះគ្នាឬ?" ប្រុសកម្លោះសម្បុរស្លេកនៅតែបន្តទាំងចម្ងល់ពេញក្បាល។

   "មានរឿងរ៉ាវច្រើនណាស់បានកើតឡើងពេលបងមិននៅទីនេះ" រាងតូចរៀបរាប់ប្រាប់ទៅកាន់យ៉ុនហ្គីតាមដំណើររឿងគ្រប់បែបយ៉ាងធ្វើឲនាយមានអារម្មណ៍ថាឃ្នើសចិត្តនិងអាណិតដល់មសូហ្វាមួយទំហឹងជាពិសេសនាយចង់តែហោះទៅសម្លាប់ជុងហ្គុកចោលនោះទេមិននឹកស្មានថាអតីតមិត្តភក្តិដ៏ជិតនៅកាលសម័យនៅរៀនបែរជាអាចធ្វើនូវទង្វើនេះសោះ។

បំបាក់ស្នេហ៍អ្នកប្រុសត្រកូលចនWhere stories live. Discover now