ភាគទី១០:សត្រូវស្នេហា

2.2K 148 20
                                    

     ដឹប!!!

    ថេយ៉ុង?/លោក?

   ជំនួបចៃចន្យរវាងអ្នកទាំងពីរបានបង្កជាភាពភ្ញាក់ផ្អើលរៀងៗខ្លួនជាពិសេសប្រុសកម្លោះកូនកាត់បារាំងសក់ពណ៍ទឹកសមុទ្រ។នាយកម្លោះរហ័សចូលមកចាប់ដៃថេយ៉ុងដោយអារម្មណ៍ត្រេកអរ។

   "ថេយ៉ុងពិតមែននេះមានចាំខ្ញុំបានឬអត់?"

   "លោក គ្រីសមែនទេ?"ថេយ៍របេះដៃចេញពីគេទើបរកនឹកចម្លើយឃើញ។

   "បាទពិតមែនហើយបែកគ្នាយូរឆ្នាំមិននឹកស្មានថាបានជួបថេយ៍ម្ដងទៀតទេ" គ្រីសពោលដោយអារម្មណ៍ត្រេកអរខុសប្លែកពីថេយ៉ុងមើលទៅធម្មតាៗហាក់មិនបានរំជើបរំជួលជាមួយវត្តមានមិត្តចាស់ទាល់តែសោះ។

   "អ៎រជារឿថចៃដន្យណាស់តែពេលនេះខ្ញុំសូមលាទៅមុនហើយមានការបន្ទាន់ត្រូវធ្វើគ្រីសមិនប្រកាន់ទេណា?"

   "មិនអីទេពេលទំនេរខ្ញុំនឹងទាក់ទងមកថេយ៍" រាងតូចងក់ក្បាលជម្លៀសខ្លួនចេញពីនាយកម្លោះជាមួយទឹកមុខក្រម៉ូវ ពេលចេញឆ្ងាយបន្តិចថេយ៉ុងមិនចាំយូរទាញដបអាកុលមកបាញ់សម្អាតដៃដែលគ្រីសចាប់មុននេះបង្ហាញឲឃើញពីចិត្តស្អប់ខ្ពើមចំពោះគ្រីសកម្រិតណា។

   វាមិនចម្លែកទេមកពីគ្រីសជាមនុស្សមានសន្ដានអាក្រក់ទើបគេស្អប់ កាលនៅឯបរទេសគ្រីសឧស្សាហ៍មករកគេញឹកញាប់ថែមទាំងសម្ដែងភាពម្ចាស់ការលើខ្លួនរបស់គេទៅកាន់មនុស្សគ្រប់គ្នាឲយល់ច្រឡំ បន្ទាប់ពីរបែកគ្នាបាន១ខែក៏លេចឮដំណឹងថាគ្រីសបានធ្វើឲនារីម្នាក់មានផ្ទៃពោះតែសមីខ្លួនមិនបានចេញមកទទួលខុសត្រូវ។រឿងនេះថេយ៉ុងដឹងច្បាស់ជាងនរណាទាំងអស់ព្រោះស្រីម្នាក់នោះព្យាយាមរករឿងគេដោយគិតថាគ្រីជាមិត្តប្រុសរបស់រាងតូច ចុងក្រោយគេសម្រេចចិត្តផ្ដល់លុយឲនាងមួយចំនួនហើយគម្រាមឲឈប់មករវីរវល់នឹងគេទៀត។

   "ម្ដេចលើលោកមានមនុស្សប្រុសដូចលោកច្រើនម្លេះជុងហ្គុក!"

   "ហាចឈីស!!!" ជុងហ្គុកដែលកំពុងស្ថិតនៅហាងកាហ្វេជាមួយមនុស្សស្រីម្នាក់ស្រាប់តែកណ្ដាស់ឡើងធ្វើឲនាងតូចលូកដៃមកស្ទាបថ្ងាសគេដោយការចង់ដឹង កាយវិកានេះធ្វើឲជីមីនគ្រឺតធ្មេញខ្នាញ់នឹងប្រុសស្រីមួយគូនេះយកតែមែនទែន មនុស្សកំពុងស្អប់ហើយនៅនាំស្រីមកផឹកកាហ្វេកៀកកើតស្អិតរមួតនៅហាងគេទៀតចាំមើលបើគេដាក់ថ្នាំរាគកុំបន្ទោសគេដាច់ធម៍មេត្តាឲសោះ។

បំបាក់ស្នេហ៍អ្នកប្រុសត្រកូលចនDove le storie prendono vita. Scoprilo ora