[បំរាម]!!! ប្រលោមលោកបែបប្រឌិត សុំទោសទុកជាមុនសម្រាប់ការប្រើប្រាស់ពាកកយសម្ដីមិនសមរម្យត្រង់ប្រការណាមួយក៏ដូចជាអក្ខរាវិរុទ្ធដែរមិនត្រឹមត្រូវ សូមអានដោយការទទួលខុសត្រូវនឹងពិចារណា!!!
Short Novel bl 18+
GeminiFourth[ផ្ដើមរឿង]
នៅក្នុងក្លឹបរាត្រីដល់ល្បីមួយ ដែលក្លឹបនោះនៅចំកណ្ដាលទីក្រុង Bangkok តែម្ដង ដូច្នេះហើយវាពិតជាមានការទាក់ទាញចិត្តអូសទាញភ្ញៀវជាច្រើនអោយចូលមកក្នុងក្លឹបមួយនោះ ពន្លឺភ្លើងពណ៍ជាច្រើនបានបញ្ជេញមក ទ្វារក្លឹបបានបើកដើម្បីទទួលភ្ញៀវឡានសេរីទំនើបមួយគ្រឿងបានឈប់នៅចំណត កម្លោះរាងតូចម្នាក់បានចុះមកដោយមានពាក់វែនតាខ្មៅនឹងមានបៀរស្ករគ្រាប់នៅនឹងមាត់
Fourth ដើរចូលទៅក្នុងក្លឹប ពេលចូលមកដល់Fourthក៏ប្រញាប់ដើរទៅកន្លែងធ្វើការរបស់ខ្លួនដែលគេជាDJប្រចាំក្លឹបនេះ គ្រាន់តែFourthឡើងមកឈរនៅកន្លែងចាក់ភ្លេងភ្លាមភ្ញៀវជាច្រើននាំគ្នាស្រែកហូរព្រោះតែDJម្នាក់នេះមិនងាយមកនោះទេអាចនិយាយបានថាគេមកធ្វើការតែពេលណាដែលគេចង់មកប៉ុណ្ណោះចឹងហើយអ្នកដែលចង់ឃើញគេមិនងាយនោះទេ បើបានឃើញគេនឹងបានរាំភ្លេងដែលគេចាក់អ្នកនោះសំណាងណាស់ហើយ ដឹងថាហេតុអីទើបចង់មកក៏មក មិនមកក៏បានទេ មកពីបងប្រុសរបស់គេជាម្ចាស់ក្លឹបនេះចឹងហើយគេចង់មកឬមិនមកក៏ជារឿងរបស់គេសំខាន់បើកលុយពេញ>.<
Fourth ទាញកាសមកពាក់នឹងករ ហើយក៏កាន់មេក្រូមកដាក់នៅក្បែរមាត់សួរក៏ស្រែកសួរទៅកាន់ភ្ញៀវដែរកំពុងតែសប្បាយអរព្រោះតែវត្តមានរបស់កំពូលDJ
" Everybody are you ready" Fourth និយាយសួរទៅកាន់ភ្ញៀវទាំងញញឹមយ៉ាងស្រស់តែម្ដង
"Yes" ភ្ញៀវៗក៏ស្រែកតបទៅកាន់Fourth
"OK let's go 1 2 1 2 3" Fourth ដាក់មេក្រូចុះហើយក៏ចាប់ផ្ដើមចាក់ភ្លេង ឯភ្ញៀវក៏នាំគ្នារាំសប្បាយពេញនឹងFourthចាក់ភ្លេងបណ្ដើររាំតាមភ្លេងជាមួយនឹងភ្ញៀវដូចគ្នា
សម្លេងភ្លេងរបស់នាយតូចបានលឺទៅដល់ត្រចៀករបស់នាយក្រាស់ដែលកំពុងតែគង់ទាក់ខ្លា ក្រវីកែវស្រាទៅវិញទោមកមុននឹងលើកយកវាមកក្រេប កែវស្រាបានដាក់ចុះទៅលើតុនារីៗដែលនៅកំដរនាយក៏យកស្រាមកចាក់អោយ
YOU ARE READING
Short novel bl 18
Short Storyប្រលោមលោកបែបប្រឌិតខ្លីៗ សុំទោសសម្រាប់ពាក្យសំដីមិនសមរម្យ