Short novel bl
Geminifourth
Gemini top 🔝
Fourth btt ⬇️1/2
ផ្ដើមរឿង
បានបង្ហាញអោយឃើញកម្លោះវ័យជំទង់ពីរនាក់កំពុងតែដើរចូលទៅក្នុងភូមិគ្រឹះដ៏ស្គឹមស្កៃមួយ ទាំងពីរនាក់និយាយគ្នាពីនេះពីនោះសើចជាមួយគ្នារហូតចូលមកដល់ខាងក្នុង"បង Win បងWin" ភ្លាមៗអាល្អិតវ័យ8ឆ្នាំបានរត់មករកមិត្តរបស់នាយល្អិតហើយក៏អោបជើងរបស់នាយជាបងព្រមទាំងសម្លឹងមើលមុខរបស់មិត្តរបស់បងខ្លួនទាំងខ្លាចៗ
"Fourth នេះប្អូនប្រុសយើង គេឈ្មោះGemini " នាយជាបងប្រុសបន្លឺប្រាប់មិត្តខ្លួនដោយណែនាំអោយស្គាល់ប្អូនប្រុសរបស់នាយ
"មុខគួរអោយស្រឡាញ់ណាស់" Fourth ញញឹមបង្ទន់ជង្គង់ចុះអោយស្មើគេហើយក៏លូកដៃបំណងប៉ះថ្ពាល់គេតែអាល្អិតក៏រុលមុខទៅក្រោយជើងបងប្រុសរបស់គេវិញ Fourth ឃើញចឹងក៏ដកដៃចេញវិញទាំងញញឹមហើយក៏ក្រោកឈរពេញកម្ពស់វិញ
"កុំប្រកាន់អី ប្អូនយើង គេខ្លាចមនុស្សប្លែកមុខ" Phuwin រហ័សប្រាប់អ្នកជាមិត្តដើម្បីកុំអោយគេអន់ចិត្តព្រោះអាល្អិតនេះគេខ្លាចអ្នកប្លែកមុខហើយគេក៏មិនអោយអ្នកមិនស្គាល់ប៉ះគេដែរ
"មិនអីទេ សូម្បីតែយើងក៏ចឹងដែរ ហិហិ" Fourth តបទាំងសើចព្រោះអ្នកណាក៏ដូចអ្នកណា អេតមីនក៏ដូចគ្នាខ្លាចអ្នកបំផុតមនុស្សប្លែកមុខ មិនមែនគិតគេក្នុងផ្លូវអាក្រក់អីទេតែចេះតែខ្លាចៗទៅការពារប្រសើរជាងព្យាបាលម្យ៉ាងយើងក៏មិនសូវស្គាល់មិនដឹងថាគេមកក្នុងន័យអីផង
"Gem ហា នេះបងFourthមិត្តរបស់បង កុំខ្លាចអីគេជាមនុស្សល្អទេ" Phuwin បន្ទន់ជង្គង់អោយស្មើប្អូនហើយក៏បន្លឺប្រាប់គេពីមិត្តខ្លួននឹងប្រាប់គេថាមិត្តខ្លួនល្អ បំណងគឺចង់អោយគេឈប់ខ្លាចមិត្តខ្លួន
"អឹម" អាល្អិតងក់ក្បាល
"ឆ្លាត" Phuwin ញញឹមហើយក៏អង្អែលក្បាលប្អូនខ្លួនបន្តិចសឹមក្រោកឈរឡើង
"មោងទៅអង្គុយសិនទៅ" Phuwin បបួលFourthទៅអង្គុយនៅលើសាឡុង នាយតូចក៏ងក់ក្បាលយល់ព្រមទាំងបីអ្នកក៏ដើរទៅសាឡុងដើមកបីអង្គុយលេង ឯអ្នកបម្រើកាលបើឃើញពួកគេទៅអង្គុយក៏លើកទឹកផ្លែឈើទៅដាក់លើតុដើម្បីទទួលភ្ញៀវក៏ដូចជាម្ចាស់ផ្ទះ