Short novel bl
Part 1ផ្ដើមរឿង
បាងបង្ហាញអោយយើងឃើញនៅក្នុងបន្ទប់ក្រោមដីមួយដែលមានភាពងងឹតមានត្រឹមតែពន្លឺពណ៍ក្រហមភ្លឺតិចៗដែលអាចអោយយើងមើលឃើញមនុស្សស្រីបីនាក់ត្រូវបានគេចងជាប់នឹងកៅអី ភ្នែកត្រូវបានក្រណាត់ខ្មៅចងភ្នែកជិត ឯជើងក៏ត្រូវបានគេដាក់ច្រវ៉ាក់ជាប់
សម្រឹបជើងរបស់មនុស្សម្នាក់បានដើរចូលមករកពួកគេទាំងបីដោយស្នាមញញឹម
"ស្រាយក្រណាត់ចងភ្នែកពួកគេទៅ" គេបញ្ជាទៅកាន់កូនចៅជាច្រើនដែលនៅក្នុងនោះ ឯកូនចៅបីនាក់ក៏ដើរចូលមកស្រាយចំណងភ្នែកពួកគេចេញ
"Surprise"
"ឯង" បីនាក់ដែលគេស្រាយចំណងភ្នែកមុននេះក៏ស្វ្រាំងចេញដូចត្រូវគេទះកំភ្លៀងពេលដែលឃើញមុខអ្នកដែលនិយាយ Surprise ដាក់ពួកគេមុននេះ
"អ្នកម៉ាក់ ប្អូនស្រីទាំងពីរ ម៉េចក៏ធ្វើមុខបែបនេះ" នាយធ្វើភ្នែកម៉ក់ៗដាក់បីនាក់ម៉ែកូននោះ
"ឯងចាប់ពួកយើងមកធ្វើអី" នាងម្នាក់ក៏សួរទៅគេទាំងខឹង
"ចាប់មកធ្វើអីហេស៎ ពួកនាងមិនចាំថាពួកនាងធ្វើអីខ្លះដាក់យើងទេហេស៎ ល្អបើចឹងចាំយើងរំលឹកពួកនាង
*អតីតកាល*
<ឆ្នាំ2016>
[ប្រទេសថៃ]បានបង្ហាញអោយឃើញនៅផ្ទះមួយដែលនៅឆ្ងាយពីទីប្រជុំជនបន្តិច នៅខាងក្នុងផ្ទះមានរាងតូចច្រឡឹងម្នាក់កំពុងតែបោះសម្អាតផ្ទះមុខមាត់របស់គេគឺស្អាតខ្លាំងណាស់តែទាស់ត្រង់ថាមានប្រលាក់ធ្យូងដោយសារតែគេទើបតែសម្អាតផ្ទះបាយហើយ គេមានឈ្មោះថា Fourth ជាកូនប្រុសរបស់Mr. Fang ដោយសារតែបាត់បង់ប្រពន្ធជាទីស្រឡាញ់Mr.Fang ក៏សម្រេចចិត្តរៀបការជាមួយស្រ្តីមេម៉ាយម្នាក់ នាងមានឈ្មោះថាNano នាងជាស្រ្តីមេម៉ាយដែលមានកូនស្រីពីរនាក់តែថាសម្រស់របស់នាងស្រស់ស្អាតមិនចាញ់ក្រមុំៗនោះទេចឹងហើយទើបប៉ារបស់Fourthរៀបការជាមួយនាងដើម្បីអោយនាងជួយមើលថែFourth តែការពិតវាមិនដូចគាត់បានគិតឡើយ ប៉ារបស់Fourthជាអ្នកជំនួយ គាត់តែងតែចេញទៅធ្វើជំនួយរយៈពេល3ខែទើបត្រឡប់មកផ្ទះម្ដង ចឹងហើយវាជាឱកាសអោយបីនាក់ម្ដាយកូនធ្វើបាបទៅលើFourth
YOU ARE READING
Short novel bl 18
Short Storyប្រលោមលោកបែបប្រឌិតខ្លីៗ សុំទោសសម្រាប់ពាក្យសំដីមិនសមរម្យ