‼️សុំទោសទុកជាមុនចំពោះពាក្យសម្ដីមិនសមរម្យត្រង់ប្រការមួយ ហើយក៏សុំទោសសម្រាប់ការប្រើប្រាស់អក្ខរ៉ាវិរុទ្ធមិនត្រឹមត្រូវនៅកន្លែងណាមួយ ប្រលោមលោកមួយនេះវាគ្រាន់តែជាការប្រឌិត សូមអានដោយការពិចារណា‼️
PondPhuwin short novel 🔞
Pond ⬆️
Phuwin ⬇️៚ផ្ដើមរឿង៚
បានបង្ហាញអោយឃើញរាងតូចច្រឡឹងម្នាក់កំពុងតែអង្គុយញាំអាហារស្ដាប់ព័ត៌មានជុំជាមួយគ្រួសាររបស់ខ្លួន<ខាងប៉ូលិសបានអោយដឹងថា ថ្មីៗនេះមានចោរបានប្លន់ទ្រព្យសម្បត្តិនិងរំលោភសម្លាប់មនុស្សស្រីជាច្រើននៅក្នុងទីក្រុង Bangkok របស់យើង ហើយខាងប៉ូលិសស៉ើបមិនបានពីតម្រុយរបស់ចោរនោះទេ ដូច្នេះហើយសូម្បីអោយប្រជាជនគ្រប់គ្នាមានការប្រុងប្រយ័ត្នមិនត្រូវដើរតែម្នាក់ឯងនៅទីសារធាណៈនាពេលយប់នោះទេ សូមអរគុណ>
«ចោរម្នាក់នេះពិតជាខ្លាំងមែន 5ខែទៅហើយប៉ូលិសនៅតែតាមចាប់គេមិនបាន» ប៉ារបស់រាងតូចបាននិយាយសរសើទៅកាន់ចោរម្នាក់នោះ
«Phuwin កូនត្រូវប្រយ័ត្នប្រយែង ព្រោះថាចោរនេះវារោគចិត្តណាស់ វាប្លន់ហើយរំលោភសម្លាប់ទៀតផង» អ្នកជាម្ដាយប្រញាប់ងាកមកប្រាប់កូនប្រុសតែម្នាក់របស់ខ្លួនដោយបារម្ភ
«ម៉ាក់តែកូនជាមនុស្សប្រុសកូនអាចស៊ូបាន» Phuwin និយាយទៅកាន់ម្ដាយកុំអោយគាត់បារម្ភពីខ្លួនពេក គេដឹងថាការដែលគាត់បារម្ភព្រោះគាត់ខ្លាចគេមានគ្រោះថ្នាក់តែគេជាមនុស្សប្រុសគេអាចការពារខ្លួនបាន
«ម៉ាក់ដឹងតែកូនជាOmega កូនក៏ដឹងថារាងកាយកូនវាមិនរឹងមាំប៉ុន្មានទេ ហើយបើអាចោរនោះវាជាAlpha កូននិងធ្វើយ៉ាងម៉េច» គាត់ប្រញាប់តបទៅកាន់គេភ្លាមៗ គេជាមនុស្សប្រុសតែជាមានឈាមជាOmega គេមានកម្លាំងដូចជាមនុស្សស្រីចឹងហើយចុះបើសិនជាជួបចោររោគចិត្តម្នាក់នោះហើយវាជាAlpha ធំក្លិនកូនរបស់គាត់ ហើយរំលោភសម្លាប់កូនគាត់គិតយ៉ាងម៉េច
«បាទៗ កូននិងប្រយ័ត្នប្រយែង»ដោយប្រកែកមិនឈ្នះគាត់គេក៏ឆ្លើយយល់ព្រមភ្លាមៗ
«បានហើយញាំបាយទៅ ម្ហូបត្រជាក់អស់ហើយ» ប៉ារបស់Phuwinក៏និយាយកាត់ម្ដាយកូនទាំងពីរ ហើយក៏ងាកមកញាំអាហារវិញ
YOU ARE READING
Short novel bl 18
Krótkie Opowiadaniaប្រលោមលោកបែបប្រឌិតខ្លីៗ សុំទោសសម្រាប់ពាក្យសំដីមិនសមរម្យ