ស្រីក្លែងក្លាយ

1.2K 64 6
                                    

Short novel 18+
Pondphuwin
Pond Top
Phuwin Btt

🚫ជារឿងប្រភេទ18+ ចឹងហើយសូមទោសទុកជាមុនសម្រាប់ពាក្យសម្ដីមិនសមរម្យ រឿងប្រលោមលោកខ្នាតខ្លីនេះគ្រាន់តែជាការប្រឌិត សូមអានដោយការទទួលខុសត្រូវ អាយុក្រោម18ហាមអាន🚫
(អ្នកនិពន្ធ16😒)

        ៚ផ្ដើមរឿង៚
បានបង្ហាញអោយឃើញនៅក្លឹបរាត្រីមួយ ដែលមានមនុស្សជាច្រើនបានចូលទៅរាំលេងកម្សាន្តនៅទីនោះ ព្រោះតែវាជាក្លឹបល្បី ហើយសម្បូរទៅដោយអ្នកមានមុខមានមាត់ ម៉ាហ្វៀជាច្រើនចូលទៅក្នុងក្លឹបនោះ

ភ្លាមនោះរាងតូចច្រឡឹងចង្កេះមួយក្ដាប់ស្លៀកឆុតខ្មៅដើរចូលទៅក្នុងក្លឹបដោយមានកូនចៅជាច្រើនដើរតាមពីក្រោយ គេមានឈ្មោះថាPhuwin tang គេជាម៉ាហ្វៀដ៏មានអំណាចម្នាក់ប៉ុន្តែលំដាប់ទី2 គេមានអាយុ26ឆ្នាំ មានកូនចៅរាប់ពាន់នាក់នៅក្រោមឱវាទ

«ស្រាមួយ»Phuwinដើរទៅអង្គុយនៅកន្លែងក្រឡុកស្រាហើយក៏បន្លឺទៅកាន់អ្នកក្រឡុកស្រាដែលឈរបែរក្រោយនោះ

«សូមចាំបន្តិច»ស្រីស្រស់បន្លឺទាំងញញឹមស្រាលៗទៅកាន់Phuwin Phuwinឃើញសម្រស់នាងនោះហើយហាក់ជាប់ចិត្តគេក៏បានញញឹមតបទៅកាន់នាងវិញ

«លោកស្រារបស់លោក»ស្រីស្រស់ហុចកែវស្រាអោយPhuwinទាំងញញឹមបែបអោយដៃ🌚 ឯPhuwinក៏ទទួលស្រានោះយកមកផឹកគយគន់សម្រស់នាងនោះយ៉ាងឆ្ងាញ់ពិសារ

«នាងដាក់ថ្នាំយើងហ៎»ផឹកបានមួយសន្ទុះPhuwinក៏មានអារម្មណ៍ថាក្ដៅក្នុងខ្លួន Phuwinញញឹមចុងមាត់សួរទៅកាន់ស្រីស្រស់ដែលក្រឡុកស្រាអោយខ្លួននោះ

«ចុះលោកមិនចង់បានខ្ញុំទេហ៎»នាងក្រមុំបន្លឺហើយក៏ញញឹមយ៉ាងSexyដាក់Phuwin Phuwinងក់ក្បាលញញឹមទៅកាន់នាង

«មេការ»Phuwinបក់ដៃហៅមេការអ្នកគ្រប់គ្រងនៅក្នុងក្លឹប បានបន្តិចមេការក៏បានមកដល់

«លោកPhuwinមានការអ្វីដែរបាទ»

«ខ្ញុំត្រូវការស្រីម្នាក់នេះ»Phuwinលើកដៃចង្អុលទៅកាន់ស្រីស្រស់ដែលនៅនិងមុខមេការឃើញហើយក៏បើកភ្នែកធំៗ ភ្ញាក់ផ្អើលនិងអ្វីដែលPhuwinចង់បាន

«តែនាងមិនមែនជាមនុស្សស្រីធម្មតាទេ»មេការបន្លឺទាំងរដិបរដុប ព្រោះថាត្រូវបានក្រខ្សែភ្នែកពិឃាតរបស់ស្រីស្រស់សម្លក់

Short novel bl 18 Where stories live. Discover now