Part2
"ដល់វេនឯងហើយ ប្អូនស្រីសម្លាញ់" ស្នាមញញឹមមហាសែនព្រៃផ្សៃក៏លេចឡើងនៅលើផ្ទៃមុខរបស់នាយតូច គេដើរទៅរកនាង
>> បញ្ជាក់អ្នកដែលត្រូវនាយតូចកាត់ជើងមានឈ្មោះថា Nujen មែន Nujan ទេ មីនៗសរសេរខុសសុំទោសផងណា"កុំ ខ្ញុំ ខ្ញុំខ្លាចហើយ សុំអង្វរដោះលែងខ្ញុំទៅ" Nujan ប្រឹងរើបម្រះទឹកភ្នែកក៏ស្រក់ចុះមកកាត់កន្ទុយភ្នែកក្រវីក្បាលញាប់ៗ មុននេះនាងឃើញគេកាត់ជើងប្អូននាង នាងឡើងខ្លាចបាក់ស្បាតទៅហើយគ្រាន់តែមិនចង់អោយគេដឹងថាខ្លួនខ្លាចទើបស្រែកទៅនាយតូចមុននេះតែឡូវពេលគេចូលមករកខ្លាច🙂
"កុំខ្លាចអី បងជាបងប្រុសឯងតើ " នាយតូចធ្វើមុខគួរអោយស្រឡាញ់ដាក់នាង
"កុំធ្វើបាបកូនយើង អ្ហឹកៗ យើងសុំទោស យើងសុំទោសឯង អ្ហឹកៗ កុំធ្វើអីកូនយើងម្នាក់ទៀតអីយើងអង្វរឯង" Nano ស្រែកយំអង្វរទៅកាន់នាយតូច ដោយសម្រែកយំអង្វររបស់ម្ដាយកូនគេនេះធ្វើអោយនាយតូចសើចងើយក្បាលឡើងទៅលើដូចជាមនុស្សរោគចិត្ត
"ហិហិ នាងអង្វរខ្ញុំហេស៎ ហិហិ ពួកនាងកំពុងតែអង្វរខ្ញុំត្រូវទេ" នាយតូចអោនមកសួរNujan ហើយក៏ងាកទៅរកម្ដាយចុងខ្លួន
"នាងមានចាំពេលខ្ញុំសំពះអង្វរពួកនាងទេ ពេលនោះពួកនាងមានអាណិតខ្ញុំឬអត់ ហ៉ឹម" នាយតូចបន្លឺហើយក៏ក្រហឹមដើមករដាក់ពួកនាង ពួកនាងមិនតបបានត្រឹមតែអិយំ
"បើមិនចង់ឆ្លើយចាំខ្ញុំឆ្លើយ នៅពេលនោះពួកនាងគ្មានអ្នកណាអាណិតខ្ញុំនោះទេ មានតែវៃខ្ញុំថែម ចឹងហើយទុកការអង្វររបស់ពួកនាងវិញចុះព្រោះខ្ញុំនឹងធ្វើដាក់ពួកនាងដូចពួកនាងធ្វើដាក់ខ្ញុំចឹង ប៉ុន្តែវាគុណនឹង10" នាយតូចអោនទៅជិតមុខរបស់Nujanនិយាយទាំងញញឹមបែបឃោឃៅដាក់នាង
"ដៃនេះ ជាដៃដែលនាងបោចសក់យើង ហើយក៏ជាដៃដែលធ្វើអោយមុខរបស់យើងមានស្នាមរបួសមិនឈប់ ចុះបើគ្មានវានាងមានអីទះខ្ញុំត្រូវទេ ចឹងហើយខ្ញុំត្រូវតែកាត់វាបើមិនចឹងទេនាងប្រាកដជាទះខ្ញុំដូច8ឆ្នាំមុនចឹង ខ្ញុំមិនចង់អោយមុខខ្ញុំមានស្នាម មានរបួសដូចកាលមុនទេ" Fourth បន្លឺហើយក៏បោះដាវសាំមូរៃទៅម្ខាងនឹងដកយកកូនកាំបិតចេញពីហោប៉ាវរបស់ខ្លួន បង្វិលលេងអោយម្ដាយកូនពីរនាក់នោះឃើញ
YOU ARE READING
Short novel bl 18
Short Storyប្រលោមលោកបែបប្រឌិតខ្លីៗ សុំទោសសម្រាប់ពាក្យសំដីមិនសមរម្យ