3/3
‼️សុំទោសទុកជាមុនសម្រាប់ពាក្យសម្ដីមិនសមរម្យក៏ដូចជាអក្ខរាវិរុទ្ធមួយចំនួនដែលមិនត្រឹមត្រូវត្រង់ប្រការណាមួយ ប្រលោមលោកខ្នាតខ្លីមួយនេះវាគ្រាន់តែជាការប្រឌិតដូច្នេះសូមអានដោយការទទួលខុសត្រូវ‼️
*Skip to Fourth*
Fourth ក្រោយពីអស់ពេលបង្រៀនគេក៏បានដើរមកកាន់ការិយាល័យរបស់គេ តែគេមិនបានដឹងទេថាមានមនុស្សម្នាក់ដើរតាមពីក្រោយគេ*ក្រាក*
ទ្វារបានបើកFourthដើរចូលទៅក្នុងការិយាល័យរបស់ខ្លួនហើយក៏ដាក់ខ្លួនអង្គុយនៅលើកៅអីធ្វើការរបស់ខ្លួនទាំងដកដង្ហើមធំ"មិនដឹងថាអាល្អិតនោះយ៉ាងម៉េចហើយទេ" Fourth បន្លឺទាំងអស់សំណើចសម្លឹងមើលទៅក្នុងទូរស័ព្ទរបស់ខ្លួនដែលមានរូបរបស់Geminiកាលពី12ឆ្នាំមុន
*តុកៗ*
សម្លេងគោះទ្វារក៏បានបន្លឺឡើង Fourth ក៏សម្លឹងទៅមើលទ្វារ"ចូលមក" គេបន្លឺឡើងយល់ព្រមអោយអ្នកខាងក្រៅចូលមកខាងក្នុង
"អ៎រ ប្អូន មកមានការអីមែនទេ" Geminiដើរមកអង្គុយនៅកៅអីទល់មុខរបស់FourthឯFourthគេក៏សួរ ព្រោះពេលនេះគេមើលនាយមិនស្គាល់ទេ
"បងភ្លេចខ្ញុំហើយហេស" Geminiបន្លឺឡើងទាំងមុខមាំ ឯFourthលឺចឹងក៏ចងចិញ្ចើម
"ពួកយើងធ្លាប់ស្គាល់គ្នា" ចិញ្ចើមទាំងពីរលើកឡើងទៅលើសួរទាំងសញ្ញាសួរលោតពេញក្បាលព្រោះគេមិនស្គាល់អាល្អិតនេះមែន
"បែកគ្នាតែ12ឆ្នាំមកវិញក៏ភ្លេចខ្ញុំ តើខ្ញុំគួរខឹងបងទេFotfot " Gemini មុខស្មើបន្លឺឡើងទាំងហៅឈ្មោះសម្ងាត់របស់Fourth
"Gem ជាឯងពិតមែនទេនាក៎ បងមើលមិនស្គាល់សោះតែម្ដង" Fourth ញញឹមឡើងភ្លាមៗគេក្រោកពីកៅអីដើរទៅរកនាយដែរអង្គុយនៅលើកៅអីទាំងសប្បាយចិត្តកំពុងតែនឹកដើមផង
"កុំប៉ះខ្ញុំ " Geminiបន្លឺឡើងទាំងងរនាយធ្វើមុខស្អុយងាកចេញមិនអោយ Fourth ប៉ះ
"អូហូ បងសុំទោស បងមើលមិនស្គាល់ពិតមែន" គេចាប់ក្ដោបមុខរបស់នាយក្រាស់ហើយក៏ទាញអោយមកប្រសព្វនឹងខ្លួន
"មកហេតុអីក៏មិនទៅរកខ្ញុំ" Gemini
"បងមកដល់យប់ជ្រៅ បងខ្លាចថាឯងកំពុងតែគេងទើបមិនចង់រំខាន ឥឡូវយើងក៏ជួបគ្នាហើយតើ " Fourth
YOU ARE READING
Short novel bl 18
Cerita Pendekប្រលោមលោកបែបប្រឌិតខ្លីៗ សុំទោសសម្រាប់ពាក្យសំដីមិនសមរម្យ