‼️សូមខន្តីអភ័យទោសទុកជាមុនសម្រាប់ពាក្យដែលសរសេរមានការមិនសមរម្យឬក៏ត្រង់អក្ខរាវិរុទ្ធមួយចំនួនដែលសរសេរមិនត្រឹមត្រូវ 1502Wordsនេះជារបស់អ្នកទាំងអស់សូមត្រៀមចិត្តត្រៀមកាយអោយបានល្អប្រយ័ត្នរោគចិត្ត សូមអរគុណ‼️
2/2
[12ឆ្នាំក្រោយមក]
វេលាពិតជាដើរលឿនខ្លាំងណាស់ត្រឹមតែមួយពព្រិចភ្នែកសោះរយៈពេល12ឆ្នាំក៏បានកន្លងផុតបាត់ទៅហើយ Gemini ពេលនេះក៏ធំឡើងដូចគ្នា ដោយពេលនេះគេមានអាយុ20ឆ្នាំគេជានិសិត្សឆ្នាំទី2 រូបរាងរបស់គេសង្ហាមិនចាញ់បងប្រុសរបស់គេប៉ុន្មានទេ និយាយរួមម្នាក់ម្យ៉ាង Gemini ស្លៀកសម្លៀកបំពាក់ជានិស្សិតស្ពៀយកាបូបមួយចំហៀងរបស់ខ្លួនដើរចុះមកខាងក្រោម"ថ្ងៃនេះម៉េចក៏ក្រោកលឿនម្ល៉េះ" គ្រាន់តែចុះមកដល់អ្នកជាបងក៏បន្លឺឡើងទាំងភ្ញាក់ផ្អើលព្រោះរាល់ដងគេគេងត្រមួកណាស់ ទៅរៀនយឺតរហូត
"ម៉ាក់ ម៉ាក់មើលកូនប្រុសម៉ាក់ចុះ" Gemini ក្រោយលឺគេឌឺដងខ្លួនចឹងក៏ងាកទៅនិយាយងរងក់ដាក់ម៉ាក់ខ្លួន
"កូនឯងនេះ ឈប់ចំអន់ប្អូនទៅ មកប្រុសពៅចូលមកញាំអាហារពេលព្រឹកមក" Mr.Norawit វាយដើមដៃPhuwinបន្តិចក៏ងាកទៅនិយាយយ៉ាងពិរោះដាក់កូនប្រុសពៅរបស់គាត់
"ពៅអីទេម៉ាក់ ឡើងខ្ពស់ជាងខ្ញុំហើយនៅហៅពៅទៀត" Phuwin ជាបងក៏បន្លឺទាំងក្នុងន័យឌឺប្អូនខ្លួន តែវាជាការពិតអាល្អិតនេះអាយុប្អូនគេឡើង10ឆ្នាំតែបើកម្ពស់វិញខ្ពស់ជាងគេទៅទៀត គេ1.81m តែអាល្អិតនេះទើប20ឆ្នាំសោះ 1.90mបាត់ទៅហើយ
"ទោះយ៉ាងណាក៏ខ្ញុំជាកូនពៅរបស់ម៉ាក់ ប៊ែក" ចេញមកហើយអាស្ទាយនឹងអាស្ទាយលានអណ្ដាតឌឺបងខ្លួននឹងតាំងពី8ឆ្នាំដល់ឡូវ20ឆ្នាំហើយនៅចេញមកទៀត
"មែនហើយបងថាមានដំណឹងល្អប្រាប់តែឯងឌឺបង បងមិនប្រាប់ទេ" Phuwin បន្លឺហើយក៏ងាកមកញាំអាហាររបស់ខ្លួន
"មិនចង់ដឹងទេ" Geminiងាកមុខចេញទាំងខ្មើត តែភ្លាមៗក៏ស្រាប់តែងាកមករកបងខ្លួនវិញព្រោះ
"ដំណឹងពីFourth" Phuwin
"បងនិយាយថាម៉េច និយាយម្ដងទៀតមើល" Gemini ហាក់ភាំងក្រោយលឺបងខ្លួននិយាយថាដំណឹងពីFourthចឹងហើយខ្លាចស្ដាប់ច្រឡំក៏សួរបញ្ជាក់