ក្រោយពីចំណាយពេលបើកឡានអស់ជាង៥ម៉ោងអ្នកទាំង២ក៏បានមកដល់មាត់សមុទ្រពណ៌ខៀវខ្ចីបូករួមជាមួយផ្ទៃមេឃស្រឡះល្អដែលធ្វើឲ្យនាងក្រមុំដែលកំពុងនៅលើឡានសប្បាយរីករាយជាខ្លាំង...
"ទីបំផុតមកដល់ហើយ..." moonie
"ស្អាតណាស់..." ជុងគុកនិយាយបណ្ដើរសម្លឹងមើលទៅនាងក្រមុំដែលកំពុងសប្បាយអរជាមួយទេសភាពនេះបណ្ដើរ...
"បងទៅរៀបចំតង់សម្រាប់អង្គុយតាំងពីពេលណា???" Moonie ក្រឡេកមកវិញស្របពេលជុងគុករៀបតង់សថ្លាសម្រាប់អង្គុយការពារខ្យល់និងភ្លៀង
(Admin គ្រាន់តែយករូបគម្រូមកបង្ហាញទេ)
"អរ...វានៅក្នុងឡាននេះស្រាប់ទេ..." ជុងគុក
"បងបានត្រៀមអីមកខ្លះហ្នឹង????" Moonie
"មានកាហ្វេ អាហារនិងនំមួយចំនួន" ជុងគុក
"បងទិញវាពីពេលណា????" Moonie បើកភ្នែកធំៗសួរទៅអ្នកកម្លោះដែលបានរួមដំណើរមកជាមួយខ្លួនទាំងភាពភ្ញាក់ផ្អើល...
"បងបានឈប់ឡានទិញវាអំឡុងពេលអូនឯងគេងហ្នឹងហើយ...". ជុងគុក
"មានគីមបាប់ទេ??? ហើយសាវ៉ាយនិងទឹកភេសជ្ជៈទេ???"
YOU ARE READING
Aster Lover
Romanceអូនតែងតែនៅក្បែរបង, តែងតែការពារបង និងជាអ្នកផ្ដល់កម្លាំងចិត្តឲ្យបងប្រៀបដូចជាចំណែកមួយនៃជីវិតបងដូច្នេះបងនិងសុំជាអ្នកការពារអូនវិញម្ដង... កុំទៅណាចោលបង...