ជុងហ្គុកក៏បានចូលមកទីចាត់ការដោយអ្នកស្រីម៉ារីកំពុងតែតមាត់ជាមួយនឹងលោកគ្រូដែលបានឃើញហ្សារីតាវាយថេយ៍ឡានោះដើម្បីកាន់ជើងកូន
"កូនខ្ញុំគេមិនមែនចេះតែវាយអ្នកដទៃឥតហេតុផលនោះទេ"អ្នកស្រីម៉ារី
"អញ្ចឹងខ្ញុំសួរកូនរបស់មីងវិញតើមូលហេតុអីបានជាមកវាយបងស្រីខ្ញុំ?លើកមុនបើកឡានវិសនឹងបុកបងស្រីខ្ញុំម្ដងរួចមកហើយតាមរករឿងខាំគេដូចឆ្កែឆ្កួត"ថេហ្យុងឃើញបងស្រីគេបែកមុខបែកមាត់ហើយគេខឹងឡើងស្លឈាមភ្នែកឡើងក្រហមច្រាលប៉ុន្តែកាន់តែខឹងគឺថេហ្យុងកាន់តែឈាមត្រជាក់សម្ដីញ័រតែមាំមិនជះកំហឹងពាលានោះទេ
"ឯង?...អុស៎.."ហ្សារីតាចង់ស្ទុះក្រោកឈតបតនឹង
ថេហ្យ្ងតែប៉ារបស់នាងក៏មកដល់មុននឹងយកដៃសង្កត់ស្មានាងអោយអង្គុយវិញ"មិចក៏អាក្មេងឯងហ៊ានមកប្រហើនថាអោយកូនយើងបែបនេះ"អ្នកស្រីម៉ារី
"មុននឹងថាខ្ញុំប្រហើនមើលសភាពកូនរបស់មីងផង"ថេហ្យុងមិនជះកំហឹងមិនប្រើសម្ដីខ្លាំងៗបែបនោះបើអ្នកមិនស្គាល់គិតថាគេនឹងស្លូតប៉ុន្តែបើក្រលែកមើលកែវភ្នែកវិញពោពេញដោយមហិច្ឆតាគួរអោយខ្លាចរអារបំផុត
"បានហើយម៉ារី តើអ្នកណាឃើញរឿងនេះដំបូងផ្ដើមឡើងបែបមិច?"ជុងហ្គុកក៏និយាយឡើងម្ដង
"គឺខ្ញុំ..លោកពូដំបូងថេយ៍ឡាគឺធ្វើassignment
បានពិន្ទុល្អជាងមួយថ្នាក់ហើយគេមកដៀមដាមថាអោយហ្សារីតា បែបនោះទើបហ្សារីតាខឹងហើយក៏បង្ករជាបែបនេះ"មិត្តៗរបស់ហ្សារីតាចេញមកកាន់ជើងដោយម៉ៃខើលបានដឹងថាគ្នីគ្នាពួកនាងកុហក"នាងនិយាយមិនពិត!"ម៉ៃខើល
"អញ្ចឹងអ្វីទៅជាការពិតក្មួយម៉ៃខើលក្មួយបានឃើញរឿងនោះ?"សំណួរជុងហ្គុកសួរដោយស្មោះត្រង់ក្រែងលម៉ៃខើលដឹងកាពិតមែនតែសម្រាប់ថេហ្យុងដែលស្ដាប់គេគិតថាជុងហ្គុកកំពុងតែសួរបញ្ឈឺកាន់ជើងកូន
"គឺមិនពិតស្រាប់ហើយព្រោះបងស្រីខ្ញុំគ្មានសន្តានស្អុយរលួយដូចមាត់ពួកនាងនិយាយ!"ថេហ្យុងប្រជៀតចូលមកទល់មុខជុងហ្គុកនឹងនិយាយឡើងដោយរាងក្រាសនាយធ្វើធម្មតាមិនបន្ទោសកូននាយគឺធ្វើអោយ
ថេហ្យុងកាន់តែខឹងគេមិនដឹងថាកាពិតជុងហ្គុកក៏ខឹងតែនាយចាំទៅប្រដៅកូននៅផ្ទះព្រោះហ្សារីតានាងធំហើយពិសេសនាងជាស្រីបើត្រូវឪពុកថាអោយផាំងៗនៅមុខគេដូចជាជ្រុលពេក
DU LIEST GERADE
មហិច្ឆតាប្រពន្ធចុង[complete✅]
Fanfictionដោយសារតែគុំនំបានធ្វើអោយក្មេងប្រុសដែលមានបេះដូងបរិសុទ្ធស្រស់ស្អាតប្រែក្លាយជាក្មេងពឹសពុលពោពេញដោយល្បិចកល់ គេហ៊ានធ្វើគ្រប់យ៉ាងសូម្បីតែនាមជាប្រពន្ធចុងបុរសចំណាស់ម្នាក់ឈ្មោះចនជុងហ្គុកគ្រប់យ៉ាងក៏ដើម្បីតែពាក្យមួយម៉ាត់គត់គឺ.....សងសឹក!!