ខណ:ថេហ្យុងទៅខាងក្រោយបាត់ហើយឯសាប៊ីនាងចូលក្នុងពេលឮសម្លេងឡាននាងក៏ដើរមកអើតនៅខាងមុខទ្វាជួនជាឃើញជុងហ្គុកកំពុងតែកាន់បាច់ផ្ការបស់ថេហ្យុងល្មមដែលទម្រង់ជានាយបានអានអក្សរនៅលើនោះទៀតសាប៊ីសភ្នែកខួរក្បាលដ៍ឆ្លាតរបស់នាងប្រញាប់គិតយ៉ាងលឿនថាត្រូវធ្វើដូចម្ដេចមិនយូជំនិតស្រីរហ័សរហួនម្នាក់នេះរត់សំដៅទៅរកជុងហ្គុកតែម្ដងឯខុនយូក៏ឈនៅក្បែរនោះដូចគ្នា"សួរស្ដីចៅហ្វាយធំ"សាប៊ីអោនគោរពជុងហ្គុកដែលនាយកំពុងតែធ្វើមុខមាំ
"ផ្កានេះជារបស់..."ជុងហ្គុកបម្រុងសួរតែសាប៊ីកាត់សម្ដីនាយ
"ជារបស់ខ្ញុំណាចៅហ្វាយធំគឺមានបុរសម្នាក់បានអោយខ្ញុំពេលពួកយើងជួបគ្នាចៃដន្យក្រោយខ្ញុំជូនចៅហ្វាយតូចទៅក្រៅ នៅថ្ងៃបុណ្យនៃក្ដីស្រលាញ់"សាប៊ី
"ពិតមែនឬសាប៊ីមានមិត្តប្រុសហ្ហេស?"ជុងហ្គុកប្ដូមកជាមុខស្មើរវិញ
"អ..គេជាអ្នកស្គាល់គ្នាជាមួយខ្ញុំចា៎គឺមែនហើយ"សាប៊ីនៅនិយាយទាងដែលខុនយូនៅមើលមុខធ្វើភ្នែកក្រឡិបក្រឡាប់មើលផ្កានឹងមុខនាងឆ្លាស់គ្នាផងដែរ
"អញ្ចឹងយកវិញទៅណា..ជំនិតស្រីដ៍ល្អ"ជុងហ្គុកហុចផ្កាអោយសាប៊ីទើបនាងទទួលយកវិញទាំងព្យាយាមញញឹមដាក់ជុងហ្គុកតែភ្នែកលួចដៀងមើលទៅខុនយូ រាងក្រាសទះស្មានាងបន្តិចរួចក៏ដើរហួសចាកចេញទៅតម្រង់ចូលផ្ទះនាយអត់បានសួររកថាថេហ្យុងនៅឯណាទេបើតាមគិតប្រហែលរាងតូចនៅខាងលើហើយ
ទុកអោយខុនយូនៅធ្វើមុខស្មើរដាក់សាប៊ីនឹងលួចអន់ចិត្តដែលថ្ងៃនេះនាយខំឈាងទៅទិញកាដូអោយសាប៊ីទុកជាថ្ងៃបុណ្យនៃក្ដីស្រលាញ់តែនាងបែរជាទទួលបានផ្កាពីបុរសផ្សេងរួចមកហើយឬ?ពិតជាគួរអោយចង់សើចណាស់ចុះកន្លងមកដែលនាងថាស្រលាញ់គេនោះពិសេសនាងឆ្លើយថានាងមានមិត្តប្រុសរួចទៀត
"នាងពិតជាមានមិត្តប្រុសមែនឬ? អញ្ចឹងរាល់ដងពេលនៅជិតខ្ញុំមិនខ្លាចមិត្តប្រុសប្រចណ្ឌទេហ្ហេស"ខុនយូ
"មិនមែនទេ...ក៏..ហ្ហើយ!ខ្ញុំគ្រាន់តែទទួលវាពីអ្នកស្គាល់គ្នាតែពេលចៅហ្វាយសួរហើយខ្ញុំខ្ជិលប្រកែក"សាប៊ីដោះស្រាយជាមួយជុងហ្គុកជំនួសថេហ្យុងរួចបែរជាធ្លាក់មកលើគេខ្លួនឯងវិញ
ČTEŠ
មហិច្ឆតាប្រពន្ធចុង[complete✅]
Fanfikceដោយសារតែគុំនំបានធ្វើអោយក្មេងប្រុសដែលមានបេះដូងបរិសុទ្ធស្រស់ស្អាតប្រែក្លាយជាក្មេងពឹសពុលពោពេញដោយល្បិចកល់ គេហ៊ានធ្វើគ្រប់យ៉ាងសូម្បីតែនាមជាប្រពន្ធចុងបុរសចំណាស់ម្នាក់ឈ្មោះចនជុងហ្គុកគ្រប់យ៉ាងក៏ដើម្បីតែពាក្យមួយម៉ាត់គត់គឺ.....សងសឹក!!