ភាគទី32: លោកប្ដីខ្ញុំអត់ទំនេរទេព្រោះគាត់មានប្រពន្ធរួច

3.5K 336 40
                                    

"......"ជុងហ្គុកគាំងថ្មឹងនឹងសម្ដីរាងតូចដែលគេស្រែកសម្លុតជាលើកដំបូងមកកាន់នាយដោយមូលហេតុគ្រាន់តែជាអាវចាស់មួយដែលគេយកទៅបោះចោលបើទោះអាវនោះសំខាន់ចំពោះគេយ៉ាងណាក៏គេមិនគួរខឹងដល់ថ្នាក់នេះដែរតើនាយធ្វើអ្វីវាយប្រហារផ្លូវចិត្តគេខ្លាំងឬ?​

"..."សម្លក់នាយបន្តិចទើបថេហ្យុងប្រញាប់រត់ទៅឃាត់អ្នកបម្រើរជៀសវាងយកអា​វគេទៅបោះចោលបាត់វាពិតជាគួរអោយខឹងបុរសម្នាក់នោះមែន។​

ពួកគេជិះឡានជាមួយគ្នាដោយមិននិយាយអ្វីទាំងពីនាក់ព្រោះថេហ្យុងគេខឹងនឹងនាយដែលធ្វើអ្វីមិនចេះសួរនាំគេរីឯរាងក្រាសគឺអន់ចិត្តជាមួយថេហ្យុងដែលសម្លុតនាយហើយធ្វើដូចជាខឹងនាយទៀតតើនាយធ្វើអ្វីខុសធ្ងន់ទៅ បើគេមិនចង់និយាយនាយក៏មិននិយាយដែរ

"...ហ្ហឹម..អាវមួយនោះជាអាវដែលបងស្រីរបស់អូនទិញអោយទើបវាសំខាន់"រាងតូចក៏ធ្វើជាប្រហើរបកស្រាយទៅនាយដែលគេដឹងថាគេប្រើសម្ដីធ្ងន់ៗទៅលើនាយតែមិនមែនមានន័យថាគេខុសទេ

"ពិតមែនឬ?​បងសុំទោសដែលចេះដឹងរឿងរបស់អូន"ជុងហ្គុកក៏តបវិញទាំងមិនមើលមុខរាងតូច

"ក៏...ហ្ហឹស!​*គិតថាយើងត្រូវទ្រគេគ្រប់ពេលឬកុំសង្ឃឹម*"រាងតូចក៏តាំងចិត្តថាគេមិនខ្វល់ឡើយពិសេសលួចសម្លក់នាយទាំងពោលឡើងក្នុងចិត្តគ្មានសាច់ការអីដែលគេត្រូវខាំមាត់ទ្រនាយទាំងដែលគេកំពុងតែខឹងទេណាមួយថេហ្យុងមិនមែនជាមនុស្សស្លូតបូតទេរឿងនេះយើងដឹងតាំងពីដំបូងឬសូម្បីតែជុងហ្គុកក៏ដឹងថា
ថេហ្យុងគេមិនមែនស្លូតរាងតូចគ្រាន់តែទន់ភ្លន់ប៉ុណ្ណោះ។​

#ផ្នូសាកសព

ជារៀងរាល់ខែម៉ៃខើលគឺតែងតែមកលេងនៅផ្នូរបស់ថេយ៍ឡារហូតនាយនៅតែនឹកនឹងនៅចងចាំនាងរហូតមិនអាចសូម្បីតែមានចិត្តស្រឡាញ់អ្នកផ្សេងសូម្បីតែបន្តិចសោះគេនៅនឹកនឹងអាល័យនឹងព្រោះភ្លាមៗដែលនាងចាកចេញទៅរហូតទាំងដែលគេកំពុងតែតាមស្រឡាញ់នាងហើយពេលនោះ

"បងនឹកអូនណាស់ថេយ៍ឡា តើជាតិនេះយើងមានឱកាសជួបគ្នាម្ដងទៀតទេ? សូម្បីតែឃើញមុខអូនជាលើកចុងក្រោយក៏បងមិនបានឃើញដែរ "មៃខើលលុតជង្គង់នៅចំពោះមុខផ្នូទាំងដៃកាន់ផ្កាស្នាមញញឹមថេយ៍ឡានៅលើរូបថតនៃផ្នូគឺនៅថ្មីគេមានស្នាមញញឹមboxing smileដូចជាថេហ្យុងដែរ​ស្រទន់នឹងផ្អែមល្ហែមទៀតផង

មហិច្ឆតាប្រពន្ធចុង[complete✅]Donde viven las historias. Descúbrelo ahora