ភាគទី34: ស្រីគម្រក់ថោកទាប

3.8K 307 32
                                    

  

ក្រោយរៀបចំខ្លួនរួចនាយក្រាសបាននាំថេហ្យុងរួមទាំងអាន់ណាជេឌិនឡើងឡានដើម្បីទៅដើរលេងរួមជាមួយនឹងជីមីនមីនជីដែលណាត់គ្នារួចនោះពួកគេនឹងនាំគ្នាទៅដើរលេងញាុំអីតាមstreet foodបែបសាមញ្ញ

"រៀងចុះរងារដែរហើយអូនត្រូវពាក់អាវអោយក្រាសបន្តិចទៅ"ជុងហ្គុកនិយាយប្រាប់រាងតូចនៅពេលឡានកំពុងតែបត់រកកន្លែងចត

"នេះគឺអាវក្រាសហើយ"ថេហ្យុង

"អាវក្រាសតែខ្លីត្រឹមចង្កេះដឹងថាអូនចូលចិត្តសីុចសីុតែមើលពេលផង"នាយដោះអាវរបស់ខ្លួនហុចអោយរាងតូចដឹងថាគេចូលចិត្តសីុវិល័យពាក់អាវcrop topតែសូម្បីតែអាវខាងក្រៅក៏ខ្លីដែរឬ?មិនបានទេ

"ហ្ហឹស.."រាងតូចបួញមាត់បន្តិចមុននឹងយកអាវមកសកខ្ជិលប្រកែកនឹងប្រុសចាស់ម្នាក់នេះច្រើនដោយក្មេងៗនៅអើតពួកគេ

"ហិហិ..តើdaddyនឹងបងថេយ៍ស្រឡាញ់គ្នាមែនទេ?"អាន់ណាលួចខ្ទប់មាត់នឹងសួរនាងសង្ស័យមកយូហើយតែមិនហ៊ានកាត់សេចក្ដីដោយសារតែអាន់ណានៅក្មេងជាងគេទើបនាងមិនសូវយល់

"អាន់ណាអ្នកណាអោយសួរមនុស្សចាស់បែបនេះ?"ជេឌិនគេដឹងតាំងពីយូតែគេមិននិយាយច្រើន

"ចុះបើខ្ញុំឆ្ងល់"អាន់ណា

"អីក៏ពូកែឆ្ងល់ម្លេះ?ហ្ហឹម?"ថេហ្យុងយកដៃច្បិចថ្ពាល់នាងតូចដែលទាំងគ្រឺតខ្នាញ់ដឹងថាគេទាំងពីជាកូនកំព្រាតាំងពីក្មេងហើយរាងតូចកាន់តែអាណិតព្រោះគេយល់អារម្មណ៍ក្មេងកំព្រាឪពុកម្ដាយ

"មោះ!ថេយ៍..សឺត...ជុប៎.បានចម្លើយឬនៅ?"រាងក្រាសចាប់ទាញរាងតូចយកមកថើបថ្ពាល់នឹងថ្ងាសហើយសួរទៅនាងតូច

"អូ..ហិហិ អ្ហឹមហ្ហឹមប៉ាប៉ានឹងបងថេយ៍ស្រឡាញ់គ្នាមែន"នាងតូចសើចនឹងទះដៃដូចសប្បាយអណាស់ទីបំផុតនាងបានចម្លើយពិតៗហើយ

"daddyមិនខ្មាស់កូនសោះ"ជេឌិនដែលនៅអង្គុយអោបដៃនៅខាងក្រោយនោះថាអោយជុងហ្គុក

"យ៉ា!ហេតុអីត្រូវខ្មាស់"ជុងហ្គុក

"នោះបងមីនជីកូនចុះទៅមុន"គេមិនឆ្លើយទេតែពេលនោះងាកឃើញមីនជីចុះមកទើបជេឌិនបើកទកវាចេញទៅហើយអាន់ណាទៅតាមក្រោយ

មហិច្ឆតាប្រពន្ធចុង[complete✅]Où les histoires vivent. Découvrez maintenant