ភាគទី18: ប្រចណ្ឌ

4.5K 363 23
                                    

  

ជុងហ្គុកប្រញាប់ដើរមកព្រោះនាយឃើញពីចម្ងាយដែលរត់នោះដូចអ្នកណាមិនដឹងរូបរាងស្រដៀងទៅនឹងមីនជីបន្តិចអីបន្តិចតែមកមិនទាន់សោះក្មេងនោះរត់លឿនណាស់ឯថេហ្យុងនៅឈមើលនំប័ុងមួយដើមនោះទាំងទឹកមុខមិនខ្យល់អី

"តើអ្នកណានឹងអូនដែលរត់ទៅអម្បិញមិញ"ជុងហ្គុកដើរមកជិតនឹងលូកដៃអោបចង្កេះរាងតូចរួចក៏សួរ

"ហ្ហឹសៗ..គ្មានទេ"ថេហ្យុងមើលទៅនំប័ុងរួចក៏ញញឹមបន្តិចគេសម្រេចចិត្តមិននិយាយប្រាប់ជុងហ្គុកតែអ្វីដែលថេហ្យុងញញឹមនោះគឺគេចូលចិត្តមីនជីប៉ុន្តែពេលដឹងថាបងប្អូនភ្លោះមីនជីមានចរឹកល្អដូចគ្នានោះជារឿងដែលធ្វើអោយថេហ្យុងញញឹមបែបនេះ

"អញ្ចឹងមិចក៏មកទីនេះតែម្នាក់ឯង?​"ជុងហ្គុក

"អូនមកទិញកៅឡាក់"ថេហ្យុង

"អូនទិញរួចហើយឬ?​"ជុងហ្គុកឃើញនៅនឹងដៃថេហ្យុងមានកៅឡាក់មួយថងនឹងនំប័ុងមួយដើមទើបសន្និដ្ធានថាគេទិញរួច

"អ្ហឹម..គឺមានមនុស្សម្នាក់អោយវាមកអូន"ថេហ្យុងងក់ក្បាលតិចៗនឹកដល់រឿងនោះគេញញឹមទៀតហើយព្រោះគេហាកមាននិស្ស័យចូលចិត្តជីមីនធម្មតានាយសង្កេតឃើញថេហ្យុងចូលចិត្តធ្វើមុខស្មើរៗតែគេមកញញឹមបែបនេះធ្វើអោយប្រុសចាស់ខ្លះជ្រួញចិញ្ចឹើមជាប់គ្នាតែម្ដងដៃម្ខាងអោបចង្កេះភ្នែកសម្លឹងមើលរាងតូចចុះឡើងៗ តើប្រុសម្នាក់នោះជាអ្នកណាបានអាចធ្វើអោយរាងតូចញញឹមបានបែបនេះគិតហើយនាយរៀងឆេះឆួលបន្តិច

"អូនសប្បាយចិត្តពេលគេអោយ?​"ជុងហ្គុក

"មែនហើយ តោះ!​"ថេហ្យុងបង្វែរខ្លួនបកក្រោយដើម្បីដើរត្រឡប់ទៅកន្លែងក្មេងៗក៏ដូចជាអង្គរក្សនៅទីនោះវិញដោយដៃជុងហ្គុកនាយអោបចង្កេះគេជាប់នាយសម្រេចចិត្តដើរតាមថេហ្យុងដោយមិនមាត់តែកុំមើលទឹកមុខគឺម៉ូវតែម្ដង។​

   បន្ទាប់ពីនោះមកជុងហ្គុកលែងមាត់កអ្វីទាំងអស់ដើរលេងគឺស្ងាត់លែងសួរថេហ្យុងច្រើនដូចមុនហើយដើរក៏លូកអោបឬងាកៗថើបអីដែរទឹកមុខជ្រួញចិញ្ចឹើមជាប់ហាកងងក់មិនខ្ចីនិយាយរករាងតូចហើយថេហ្យុងគេរវល់តែសប្បាយដើរលេងជាមួយទីកន្លែងថ្មីគេមិនចាប់អារម្មណ៍ពីទឹកមុខប្រុសចាស់ខ្លះនោះទេ

មហិច្ឆតាប្រពន្ធចុង[complete✅]Where stories live. Discover now