ថេហ្យុងគេស្ទើរតែមិនគួរអោយជឿនឹងភ្នែករបស់ខ្លួនថានេះជាកាពិតកាលពីបុណ្យសពថេឡារួមជាមួយនឹងប៉ាម៉ាក់គេថេហ្យុងមិនសូវបាននៅមើលទេគេសន្លប់រហូតក្រោកបានបន្តិចក៏សន្លប់វិញថ្នាក់ហៅពេទ្យមកសង្គ្រោះដោយសារតែសពប៉ាម៉ាក់គេមានសភាពពិបាកទើបត្រូវប្រញាប់បូជាមានអូឌីនឹងរីកានៅនិយាយប្រាប់ថាគេមិនអោយបើកមើលសាកសពថេឡាចុងក្រោយទេតែរាងតូចមិនបានចាប់អារម្មណ៍ពីរឿងនេះសោះមិននឹកស្មានថាថេឡានៅរស់វាគួរអោយភ្ញាក់ផ្អើលបំផុរហើយ
"បងនៅរស់បែបមិចបងនៅទីណាហេតុអីមិនបង្ហាញខ្លួន"ថេហ្យុង
"ដោយសារតែរបួសកាលនោះប៉ះចំកញ្ចឹងកហើយទើបប៉ះពាល់ដល់សសៃប្រសាទឆ្អឹងខ្នងធ្វើអោយបងប្រើពេលយូក្នុងការព្យាបាល....."ថេឡារៀបរាប់ប្រាប់រឿងទាំងអស់ទៅថេហ្យុងពីរបៀបដែលនាងនៅរស់នឹងការចាកចេញទៅក្រៅប្រទេសជាមួយអ្នកស្រីវៀ
"អញ្ចឹងបានន័យថាបងត្រូវគេយកទៅបាត់ហើយមានសាកសពគេមកជំនួសបង?"ថេហ្យុង
"បងមិនដឹងរឿងទេដឹងត្រឹមតែក្រោកមកបងនៅឯបរទេសម៉ាក់ចិញ្ចឹមរបស់បងគឺមានភាគហ៊ុនក្នុងមន្ទីពេទ្យតែបើគេគិតអញ្ចឹងក៏ល្អបងចង់មកសងសឹកនាងហ្សារីតាវិញ"ថេឡា
"បងជាបងស្រីអីុនឌីណានោះពិតទេដូច្ចេះបងពិតជាឃើញហើយថាខ្ញុំជាប្រពន្ធលោកចននោះ ហ្ហឹកៗ..តាំងពីម៉ាក់ប៉ានឹងបងស្លាប់ទៅពួកយើងរស់នៅវេទនាណាស់ ហ្ហឹក..មានអូឌីនឹងរីកាផងដែរដែលកំព្រាខ្ញុំចូលទៅគ្រួសារនោះដើម្បីសងសឹកអោយគ្រួសារយើងទេ ហ្ហឹក..បងកុំលួចខកចិត្តអីដែលខ្ញុំទៅទាក់ទងឪពុករបស់នាងបិសាចនោះ"ថេហ្យុង
និយាយទាំងយំយ៉ាងខ្លាំងបែបមិនធ្លាប់មានដែលថេឡានៅជូតទឹកភ្នែកអោយគេទាំងលួចយំខ្លួនឯងក៏ដឹងថានាងស្រលាញ់ថេហ្យុងប៉ុណ្ណាពេលឃើញសភាពបែបនេះនាងក៏ឈឺចាប់មិនចាញ់រាងតូចដែរ"បងមិនបានខកចិត្តទេថេយ៍បងខំគិតថាអូននឹងបានជួបស្នេហាពិតមានអ្នកមើលថែហើយបងគិតថាអូនមិនដឹងរឿងនាងហ្សារីតាធ្វើដាក់បងទេ បងនឹងមកសងសឹកនាងដោយសម្ខាត់ព្រោះរឿងនោះមិនពាក់ព័ន្ធដល់ឪពុកនាងឡើយតែ..."ថេឡា
ESTÁS LEYENDO
មហិច្ឆតាប្រពន្ធចុង[complete✅]
Fanficដោយសារតែគុំនំបានធ្វើអោយក្មេងប្រុសដែលមានបេះដូងបរិសុទ្ធស្រស់ស្អាតប្រែក្លាយជាក្មេងពឹសពុលពោពេញដោយល្បិចកល់ គេហ៊ានធ្វើគ្រប់យ៉ាងសូម្បីតែនាមជាប្រពន្ធចុងបុរសចំណាស់ម្នាក់ឈ្មោះចនជុងហ្គុកគ្រប់យ៉ាងក៏ដើម្បីតែពាក្យមួយម៉ាត់គត់គឺ.....សងសឹក!!