ភាគទី19: អញ្ចឹងពូប្រាកដប្រជាហ្ហេស?​

4.1K 342 33
                                    

   

  នាយចង់ចំណាយពេលដើរលេងនៅអាមេរិកបន្តទៀតទុកជាការមកhoneymoonនោះអីតែថេហ្យុងគេថាមិនបាច់ទេគេមិនសូវសមនឹងអាកាសធាតុនៅស្រុកគេណាមួយយុនហ្គីប្រាប់ថាមានការសំខាន់ផងបែបនោះជុងហ្គុកត្រូវត្រឡប់ទៅវិញនៅថ្ងៃថ្មីនេះចាំមកលើកក្រោយនាយនឹងមកតែពីនាក់រាងតូចនោះទេ

   មិនប៉ុន្មានក៏ត្រូវជិះយន្តហោះមកវិញចំណែកឯឡានដែលរាងតូចកម្មង់គឺគេនឹងដឹកជញ្ជូនមកតាមក្រោយប្រហែលល្ងាចម៉ោង3នៅប្រទេសកូរ៉េគឺពួកគេក៏បានមកវិញហើយពេលចុះយន្តហោះនឹងជិះឡានបន្តមកផ្ទះជុងហ្គុកសង្កេតឃើញទឹកមុខថេហ្យុងគឺអង្គុយមើលទេសភាពមុខស្មើរៗរហូតនាយក៏ខិតទៅជិតរាងតូច

"អាន់ណាឈខាងនេះកូន"ដោយអាន់ណាអង្គុយជិត
ថេហ្យុងទើបជុងហ្គុកទាញនាងតូចអោយឈវិញហើយនាយក៏ខិតមកជិតថេហ្យុងចំពេលរាងតូចងាកមកមើលនាយល្មម

"អូនកើតអីមែនទេ?​"មកជិតរាងក្រាសលូកដៃមកអោបស្មាថេហ្យុងនឹងសួរមិនមែនតែម្ដងទេដែលនាយសួរថាគេកើតអីគឺជុងហ្គុកតែងតែសួរនាំពីរាងតូចរហូតមិនដាច់នោះទេ

"អត់មានអីផង"ថេហ្យុង

"តែបងឃើញទឹកមុខអូនស្មើរៗរហូតប្រាប់បងមកតើមានកង្វល់រឿងអី?​"ជុងហ្គុក

"បងសួរអូនច្រើនដងហើយតែអូនឆ្លើយថាមិនអីព្រោះគ្មានរឿងអីមែន"ថេហ្យុងឆ្លើយទាំងដៀងភ្នែកមើលមុខនាយ

"មិចក៏ចូលចិត្តធ្វើមុខអញ្ចឹង?​"ជុងហ្គុកសួរដោយសម្លេងត្រជាក់ថ្នាក់ថ្នមបង្កើតជាអារម្មណ៍នៅភាពកក់ក្ដៅម្យ៉ាងដល់ថេហ្យុង

"បើអូនឆ្លើយថាមិនអីហើយវាគ្រាន់តែជាទឹកមុខរបស់អូនទេ"ថេហ្យុង

"ពិតមែនហ្ហេស..បងចេះតែបារម្ភថាអូនមានរឿងអ្វីលាក់បងឬក៏បងអាចធ្វើអោយអូនមិនសប្បាយចិត្ត"ឮសម្ដីអស់ទាំងនោះហើយថេហ្យុងងើយមើលមុខជុងហ្គុកតាំងពីទាក់ទងនាយមកគឺគ្រប់ពេលរាងក្រាសតែងតែខ្វល់ពីទឹកមុខគេរហូតនាយសួរនាំបារម្ភគ្រប់ពេលមិនថារឿងតូចតាចឬសូម្បីតែទឹកមុខគេក៏តាមសង្កេតហើយសួរនាំបារម្ភចង់ដឹងដែរ មិចក៏បុរសចំណាស់ព្រាននារីម្នាក់នេះមានសម្ដីនឹងកាយវិការកក់ក្ដៅម្លេះ?  ទោះបីជាជុងលីសង្សាររបស់គេក៏មិនដល់ថ្នាក់នឹងដែរឬមកពីនាយមាននិស្ស័យព្រាននារីទើបបែបនោះ?​

មហិច្ឆតាប្រពន្ធចុង[complete✅]Wo Geschichten leben. Entdecke jetzt