ភាគទី6: ទុក្ខផ្ទួនៗគ្នា

3.5K 360 50
                                    

   

ថេហ្យុងបើកម៉ូតូមកយកបងស្រីរបស់គេទាំងអារម្មណ៍មិនស្រួលក្នុងចិត្តគេចាប់ផ្ដើមមានប្រផ្នូលមិនល្អមួយតាំងពីឈានជើងចុះពីលើផ្ទះមកម្លេះមកដល់សាលា
ថេហ្យុងមិនបានឃើញបងស្រីរបស់គេនោះទេទើបត្រូវប្រញាប់ជិះត្រឡប់មកវិញជួនជាឃើញឡានបុរសម្នាក់ដែលឈប់នៅកៀននោះហើយចុះគេស្គាល់យ៉ាងច្បាស់ថានោះគឺម៉ៃខើលមិត្តរបស់ថេយ៍ឡារាងតូចក៏ឈប់សួរក្រែងលឃើញថេយ៍ឡាព្រោះម៉ៃខើលតែងតែជូនថេយ៍ឡាទៅផ្ទះតាំងពីវិទ្យាល័យ

ងឺត!​

"ជម្រាបសួរបង"ថេហ្យុងឈប់ម៉ូតូនឹងពោលពាក្យមានសុជីវធម៍ទៅម៉ៃខើលសិន

"បាទឃើញថេហ្យុុងល្មម?​តើបងស្រីនៅផ្ទះហើយឬនៅ?​"ម៉ៃខើលសួរទាំងដៃកាន់បាច់ផ្កាខ្ទេចមួយ

"នៅទេខ្ញុំកំពុងតែចង់សួរបងថាឃើញគាត់ឬអត់?​"ថេហ្យុង

"បងអត់ដឹងទេតែនេះបាច់ផ្កាបងអោយគេគឺត្រូវបានយកមកចោលនៅទីនេះ"ម៉ៃខើលឃើញបាច់ផ្ការបស់ខ្លួននៅលើដងផ្លូវ

"បងថេយ៍ឡាគាត់មិនដែលយករបស់គេបំផ្លាញឡើយឬពួកនោះរករឿងគាត់ទៀតហើយ"ថេហ្យុង

"ប្រហែលហើយបងទៅជិះរកមើលសិន"ម៉ៃខើល
និយាយរួចក៏ឡើងទៅលើឡានដោយទុក្ខអោយ
ថេហ្យុងនៅធ្វើមុខឆ្ងល់តែម្នាក់ឯងក្រោយឡានម៉ៃខើលទៅបាត់ថេហ្យុងដូចជាបានឃើញកូនសៀវភៅរបស់បងស្រីគេធ្លាក់ចុះនៅក្បែរគុម្ភស្មៅនោះ

"មិចក៏...."ចាប់ផ្ដើមភ័យថេហ្យុងក៏ឃើញឡានជើងមនុស្សជាន់ស្មៅឡើងរាបរាងតូចប្រញាប់វាតផ្លូវចូលទៅក្នុងដុបសួនដែលមានព្រៃតូចនោះយ៉ាងលឿនហើយចូលមិនបានប៉ុន្មានជំហានផងអ្វីដែលគេឃើញនោះធ្វើអោយរាងតូចធ្លាក់ថ្លើម

"បងស្រី!​! អ្ហាយ! ហ្ហឹក..មានរឿងអី?​អ្នកណាធ្វើអីបងស្រីខ្ញុំ ហ្ហឹកៗ.."ថេហ្យុងស្រែកឡើងកងរំពងមុននឹងរត់ទៅរកបងស្រីខ្លួនទាំងយំដែលថេយ៍ឡាគេងនៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធមបំផុត

"បងស្រីក្រោកឡើង ហ្ហឹកៗ..បងថេយ៍ឡា ហ្ហឹក..អត់ទេ!​អត់ទេបងថេយ៍ឡា ហ្ហឹក..ក្រោកមកខ្ញុំមកយកបងទៅផ្ទះវិញ ខ្ញុំមកយកបងទៅផ្ទះពួកយើងវិញហើយ ហ្ហឹកៗ..."ថេហ្យុងស្រែកយំអស់មួយសម្លេងពេលស្ទាបទៅបងស្រីគេលែងដកដង្ហើមថេហ្យុងស្លន់ស្លោឡើងចង់សន្លប់គេយំខ្លាំងៗម្រាំតែដាច់ចិត្តទាញទូរស័ព្ទcallទៅសង្សាររបស់ខ្លួនដើម្បីនាំថេយ៍ឡាទៅមន្ទីពេទ្យ

មហិច្ឆតាប្រពន្ធចុង[complete✅]Where stories live. Discover now