ភាគទី1:ប៉ាចង់អោយឯងល្អ

3.2K 126 1
                                    

<<ឯងមានមើលម៉ោងទេ ថាស្មើនេះម៉ោងប៉ុន្មានហើយ>>លោក ចន ស្រែកសួរកូនប្រុសដោយកំហឹង ព្រោះគ្រប់ពេលគេមិនដែល យល់សុខទុកគាត់ថា ព្រួយបារម្ភយ៉ាងណា។

<<តែខ្ញុំក៏មកវិញហើយតើ ប៉ាស្រែកឡូឡាធ្វើអី ក្រែងរាល់ដងខ្ញុំក៏មកវិញស្មើនេះដែរ ហេតុអីទើបតែមកថាអោយពេលនេះ>> ជុងហ្គុក តបដោយរឹកពារធម្មតា ហាក់ដូចសម្ដីគាត់ជាខ្យល់

   <<មកពីឯងធ្វើខ្លួនបែបនេះទើបយើងចង់ប្រដៅឯងខ្លះ កុំគិតថាសព្វថ្ងៃនេះឯងធ្វើខ្លួនបែបនេះហើយមានគេសរសើរនោះ ជុងហ្គុក ប៉ាប្រាប់ឯងលើកចុងក្រោយ បើឯងនៅតែធ្វើខ្លួនអត់ប្រយោជន៍បែបនេះទៀតកុំថាយើងចិត្តដាច់សោះចេះយកគំរូ តាមថេហ្យុងផងគេនៅក្មេងតែគេមិនធ្វើខ្លួនអត់ប្រយោជន៍ដូចជាឯងទេ>>លោក ចន

    <<ប៉ាចង់ធ្វើអីក៌ធ្វើទៅខ្ញុំមិនខ្វល់ស្រាប់ទៅហើយ ព្រោះប៉ាតែងតែបែបនេះ បានតែបន្ទោសៗមិនដែលណែនាំខ្ញុំតាមសម្រួលទេទេមានតែប្រៀបធៀបខ្ញុំនិងអាកូនចិញ្ចឹម របស់ប៉ារហូត បើវាល្អប៉ាយកវាធ្វើកូនបង្កើតប៉ាទៅ>>ជុងហ្គុក តបទៅ លោកចនដោយកំហឹង។
តាំងពីដើមមកប៉ាមិនដែលទុកគេក្នុងគេក្នុងខ្សែរភ្នែក មិនដូចអាក្មេងដែលគាត់រើសមកចិញ្ចឹម វាធ្វើអីក៏ល្អ ធ្វើអ្វីក៏ត្រូវចិត្តគាត់ មិនដូចគេចាំតែខុស ចាំតែបន្ទោស។

     <<ប៉ានិយាយអោយឯងចេះគិតអ្វីដែល ល្អ អ្វីដែលធ្វើអោយឯងរីកចម្រើនទៅថ្ងៃអនាគត ព្រោះយើងមិនមែននៅចិញ្ចឹមឯងរហូតទេ ឯងក៏ធំចំណាស់នេះហើយ នៅចង់ធ្វើខ្លួនអាវាសែដល់ណាទៀត>>ទឹកចិត្តជាឪពុកម្នាក់អ្នកណាដែលថាមិនស្រឡាញ់កូននោះគ្រាន់តែចង់អោយកូនល្អ ចេះគិតអោយជ្រៅជ្រះជាងនេះទើបថ្ងៃសាកសមជា ចន ជុងហ្គុក ម្ចាស់ពាណិជ្ជកម្មដ៏ធំជាងគេប្រចាំប្រទេសកូរ៉េ នាថ្ងៃអនាគត មិនមែនលម្អៀងទៅខាងណាទេ គាត់តែងតែផ្ដល់ក្ដីស្រឡាញ់អោយគេទាំងពីរនាក់ស្មើរគ្នា គ្រាន់តែគាត់អាណិតស្រណោះ ថេហ្យុង ព្រោះតាំងពីដើមមក គេមិនដែលទទួលបានភាពកក់ក្ដៅពីម្ដាយឪពុកបង្កើតឡើយ សូម្បីតែមុខក៏គេមិនទាំងដែលបានឃើញផង។

<<ទោះយ៉ាងណាក្នុងភ្នែកប៉ាខ្ញុំគ្រាន់តែ មនុស្សចោម្សៀតដដែល ខ្ញុំគ្មានអ្វីត្រូវនិយាយទៀតទេ>>និយាយចប់គេក៏ឡើងទៅបន្ទប់បាត់ដោយមិនខ្វល់
លោកចនបានត្រឹមគ្រវីក្បាលតិចៗហួសចិត្តនិងគេដែលមិនដែលស្ដាប់សំដីគាត់។
លោកចន បាននឹកដល់គ្រាដែលគេនៅតូចគឺគេរឹងរូសណាស់ជាពិសេសនោះគឺ:

Skip:

#អតីតកាល
អូយ ហិ ហិ>>សំលេងក្មេងតូចយំដួលទៅនិងដី ដោយសារ ក្មេងប្រុសវ័យ ជំទង់ច្រានអោយដួល

បងប្រុសម៉េចក៌ច្រានខ្ញុំចឹង>>ថេយ៍សួរទាំងទឹកភ្នែកព្រោះមិនយល់ថាខ្លួនបាន ធ្វើអីខុសដាក់គេ

<< ជុងហ្គុកម៉េចក៌ច្រានប្អូន>>លោក ចនសួរទៅកូនប្រុសដែលគិតតែឈរសម្លក់ទៅកាន់ថេហ្យុងឥតព្រិចភ្នែក

<<ខ្ញុំជាកូនទោលតែម្នាក់ក្នុងគ្រួសារ ខ្ញុំគ្មានប្អូនទេបើប៉ាទុកវាអោយនៅនិងផ្ទះនេះទៀតខ្ញុំនិងធ្វើបាបរាល់ថ្ងៃ>>គេនិយាយដោយចេញពីចិត្តបើគាត់នៅតែអោយគេនៅផ្ទះនេះទៀត

<<ប៉ាមិនព្រមអោយឯងធ្វើបែបនិងទេជុងហ្គុកយ៉ាងណាគេក៏ជាប្អូនឯងដែរបើឯងនៅតែធ្វើបាបប្អូនទៀត ប៉ានិងដកហូតយករបស់ប្រើប្រាស់ឯងទាំងអស់ព្រមទាំងទូរស័ព្ទឯងសាកមើលទៅ>>គេរឹងរូសគាត់គ្មានជម្រើសទេ

<<មកពីឯងអាក្មេងពិសពុល អាក្មេងរំអួយ>>ជុងហ្គុក រត់ចេញទាំងកំហឹង

Tobe continues 💥


 ផ្ការីកក្នុងចិត្ត🌸[ចប់✅️]Where stories live. Discover now