ភាគទី5:ខ្លាចគ្មានអ្នកយកឫ?

2.1K 102 0
                                    

#ព្រឹកឡើង

ជុងហ្គុកបុរសសង្ហាវ័យ27ឆ្នាំដែលគ្រប់គ្នាគិតថាជាប្រុសចោម្សៀតរួមទាំងលោក ចន ដែលនោះអីឡូវនេះនេះកំពុងអង្គុយក្នុងឡានទំនើប ដែលត្រៀមនិងបើកបរដោយ បុរសម្នាក់ស្លៀកពាក់អាវខ្មៅ មុខមាំនិងមានឡានជាច្រើនគ្រឿងទៀតបើកអមដំណើរយ៉ាងលឿនស្លៀវឆ្ពោះទៅកាន់ប្រលានយន្តហោះអន្តរជាតិកូរ៉េ និងត្រៀមហោះហើរទៅកាន់ប្រទេសរុស្សីដែលជាដែនដីដែលគេអាចប្រើអំណាចរបស់គេបាន។

ត្បិតថានៅប្រទេសកូរ៉េគេត្រឹមជាកូនឆ្កែអង្គេស៊ីសម្រាប់ប៉ាររបស់គេមែន តែនៅក្រៅប្រទេសគេរីកចម្រើនជាងជំនួញប៉ាគេឆ្ងាយណាស់។សព្វថ្ងៃនេះមិនត្រឹមតែជួយដូរគ្រឿងសភាវុធខ្នាតធំ គេនិងត្រៀមដណ្ដើមយកទីផ្សារងងឹតរបស់ប្រទេសរុស្សីផងដែរ។

មូលហេតុដែលមិនចូលផ្ទះ ហើយប្រាប់ប៉ាថានៅខាងក្រៅជាមួយមិត្តគឺព្រោះតែមិនចង់ឲប៉ាគេដឹងថាគេរកស៊ីអីព្រោះគាត់មិនគាំទ្រគេដឹងច្បាស់ តែគេមិនខ្វល់ព្រោះនេះជាអ្វីដែលគេខំក៏សាងតាំងពីគេពេញកម្លោះដំបូងម្លេះ។

<<ចៅហ្វាយ សូមអញ្ជើញ>ឆយ គីនជេ
ជាជំនិតតែម្នាក់គត់របស់ជុងហ្គុក ហើយក៏ជាមនុស្សតែម្នាក់គត់ដែលជុងហ្គុកទុកចិត្តជាងគេដែរ។

<<ត្រៀមរបស់មកគ្រប់ឫនៅ>>ចុះពីលើឡានភ្លាមរហ័សសួរទៅជេ

<<គ្រប់ហើយចៅហ្វាយ តែថាលើកនេះចៅហ្វាយទៅប៉ុន្មានថ្ងៃទាន និងបានខ្ញុំចាត់ការរឿងនៅទីនេះជូន>>

<<មិនទាន់ដឹងទេ ស្រេចតែខាងនោះ ថាព្រមចរចារឫអត់>>បើមិនចរចារមានតែលេងផ្លូវកាន់

មួយសន្ទុះក្រោយមកគេក៏ដល់ម៉ោងឡើងយន្តហោះប្រភេទឯកជនផ្ទាល់ខ្លួនតែម្ដង

<<យើងទៅហើយ ជួយចាត់ចែងខាងនេះផង>>និយាយរួចក៏បោះជំហ៊ានយ៉ាងអង់អាចអមដោយអង្គរក្សជាច្រើនអ្នក

<<បាទចៅហ្វាយ>>ឱនគោរព


# ប្រទេសរុស្សី

ឈានជើងចុះពីលើយន្តហោះភ្លាមអ្វីដែលត្រូវធ្វើបន្ទាប់គឺកក់សណ្ឋាគារប្រណីតមួយសម្រាប់លំហែរកាយសម្រាកអោយបានស្រួល

<<សណ្ឋាគារកក់រួចរាល់ហើយទាន>>ផាក ជីយ៉ុង ជាកូនចៅបន្ទាប់ពី គីនជេ គេជាមនុស្សឆាប់យល់សាច់ការទើបជុងហ្គុកទុកគេឲមើលខុសត្រូវនៅទីនេះ(ប្រទេសរុស្សី)

<<ល្អរៀបចំការណាត់ជួបឲយើងនៅល្ងាចនេះ>>

<<តែខាងនោះប្រាប់ថាមិនព្រមទេចៅហ្វាយគេចង់ឲចៅហ្វាយដោះស្រាយរឿងអ្នកនាង ខាយ៍ហ្វឺរ៉ា សិនទាន>>

<<ហឹ វាខ្លាចលក់កូនមិនដាច់ឫក៏យាងម៉េចបានជាប្រឹងរុញឲយើង>>
<<មិនអីទេប្រាប់ថាយើងមានរឿងពិភាក្សាបន្តិចបន្តួច ទាក់ទងនិងទំនិញថ្មី>>គេដឹងថាវាក៏ត្រូវការជំនួយពីគេដែរ

<<បាទចៅហ្វាយ>>

#ភោជនីយដ្ឋាន

<<សួស្ដី លោក ថាយ៍ ខូនិក និង អ្នកនាង ខាយ៍ ហ្វឺរ៉ា ដែលអញ្ជើញមកតាមការណាត់>>

<<បាទសួស្ដីលោក ចន ជុងហ្គុក សូមអញ្ជើណអង្គុយ ខាយ៍ សួស្ដីបងទៅកូន>>លោកខូនិកព្យាយាមហៅកូនស្រីដែលគិតតែពីញញឹមភ្លឹកអោយរាក់ទាក់ជុហ្គុក

Tobe continues 🌸

 ផ្ការីកក្នុងចិត្ត🌸[ចប់✅️]Where stories live. Discover now