💓ភាគបញ្ចប់💓

3.3K 187 10
                                    

<<ឃើញពួកឯងមានក្ដីសុខខ្ញុំមានអារម្មណ៍ថាខ្លួនឯងដូចជាមេអំបៅដែលទើបតែចេញពីសម្បកយ៉ាងអញ្ចឹង!>>ហូសុកនិយាយតិចៗព្រមទាំងញញឹមយ៉ាងមានក្ដីសុខមុននឹងកាន់កែវស្រាដើរទៅមាត់សមុទ្រលំហែរកាយបាត់ទៅ។

#ក្នុងបន្ទប់

<<តិចៗមើល អ្ហឹស>>

<<បងថ្នមហើយតើ!>>

<<ថ្នមអីបែបនេះនោះអ្ហឹស~ខឹងអូនមិនឲមែនទេបានជាច្របាច់ខ្លាំងម្លឹងៗ>>ក្នុងបន្ទប់ផ្សំដំណេកឮតែសំឡេងប្រកែកគ្នាល្វើយៗមិនដាច់សូរ។

<<អូនហា៎!>>

<<យ៉ាងមិច>>

<<បងគិតថាចង់ទៅលេងប៉ាម៉ាក់ក្មេកម្ដងយកកូនយើងទៅឲគាត់បានឃើញផង>>ជុងហ្គុកធ្វើសសៃឲប្រពន្ធបណ្ដើរនិយាយបណ្ដើរមើលទៅគេមិនហត់មាត់ទាល់តែសោះ។

<<អូនក៏គិតអញ្ចឹងដែរ!តែបងមិនជាប់ការងារទេ?>>ថេយ៍

<<បងឈ្លៀតពេលបានសម្រាប់អូននឹងកូន បងមិនមែនរវល់រហូតឯណា>>

<<តាមចិត្តបងចង់ទៅពេលណា៎?ទៅប៉ុន្មានថ្ងៃ?>>

<<ទៅថ្ងៃឈប់សម្រាករបស់វីន នឹង ប៊ីនល្អទេកូនមិនបាច់ខាតរៀនផង?>>ជុងហ្គុកច្របាច់ចង្កេះឲប្រពន្ធតិចៗព្រមទាំងសួរដោយទឹកមុខមានក្ដីសុខ។

<<អូនតាមបងចុះ!>>ថេយ៍តបស្វាមីទាំងបិតភ្នែកព្រឹមៗព្រោះមានអារម្មណ៍ធូរខ្លួនដែលស្វាមីធ្វើសរសៃឲ។

<<អូនគេងទៅចាំបងលាបលេ នឹង បិតម៉ាសឲ>>ជុងហ្គុកប្រាប់ប្រពន្ធដោយសម្ដីថ្មមៗមុននឹងដើរទៅយកគ្រឿងសំអាងនៅលើទូរមកលាបលើមុខថេយ៍។

<<ប្ដីអូនល្អណាស់!មិនដូចមុនទេ>>
<<បងពីមុនយ៉ាងម៉េច?យ៉ាប់ណាស់ឬ?>>ជុងហ្គុកសួរបណ្ដើរបិតម៉ាសមុខឲថេយ៍បណ្ដើរ។

<<មិនដឹងទេ!តែបងអីឡូវនេះមិនដូចពីមុនទេជាពិសេសគួរឲស្រឡាញ់ថែមទៀត>>មែនហើយជុងហ្គុកអីឡូវនេះនឹងជុងហ្គុកប៉ុន្មានឆ្នាំមុនខុសគ្នាឆ្ងាយណាស់អីឡូវនេះគេចេះធ្វើគ្រប់យ៉ាងមិនថាកិច្ចការផ្ទះមើលកូនទៅធ្វើការភាគច្រើនសុទ្ធតែបន្ទុករបស់គេទាំងអស់តែគេមិនដែលត្អូចត្អែរឬមើលបំណាំថេយ៍ឡើយមានតែយកខ្លួនពាំងការងាររបស់ថេយ៍ថែមទៀត។

You've reached the end of published parts.

⏰ Last updated: Jan 13 ⏰

Add this story to your Library to get notified about new parts!

 ផ្ការីកក្នុងចិត្ត🌸[ចប់✅️]Where stories live. Discover now