ភាគទី59:ជូនយើងទៅផ្ទះវិញ!

1.8K 91 5
                                    

<<បងក៏ឈឺមិនចាញ់គេដែរ អាចថាខ្លាំងជាងគេរាប់ម៉ឺនដងតែបងគ្មានសំណាងបានអូនអោបផ្ដល់ភាពកក់ក្ដៅដូចជាគេទាល់តែសោះ ហឹសៗ~~អ្ហឹក~>>ជុងហ្គុក

ជុងហ្គុកឈរសម្លឹងមើលទិដ្ឋភាពដែលធ្វើឲបេះដូងប្រេះស្រាំតែមិនដាច់ចិត្តឈានជើងដើរចេញរហូតទាល់តែឃើញគេទាំងពីរអោបគ្នាមិនរបេះទើបដាច់ចិត្តឈានជើងដើរចេញទាំងញញឹមខ្សោះតិចៗ។ឡានមួយគ្រឿងដែលចនចោលពីចម្ងាយអស់រយៈពេលមួយសន្ទុះធំក៏ចាប់ធ្វើចលនាបើកចេញទៅតាមគោលដៅកំណត់ដែលអ្នកធ្វើដំណើរបានកំណត់ទុក។

+ក្នុងឡាន

តាមផ្លូវធ្វើដំណើរម្នាក់ៗមានភាពស្ងៀមស្ងាត់រាងៗខ្លួនអមដោយទឹកមុខមិនរីករាយស្រោបពីលើធ្វើឲបរិយាកាសកាន់តែអាប់អួរ ជាពិសេសអ្នកដែលអង្គុយនៅកៅអីខាងក្រោយគិតតែបិតភ្នែកគេងរហូតតាំងពីចូលដល់ក្នុងឡានម្លេះ។

<<ជេយ៍!>>ជុងហ្គុក

<<បាទចៅហ្វាយ>>ជេយ៍

<<ជីយ៉ុង!>>ជុងហ្គុក

<<បាទទាន!>>ជីយ៉ុង
កូនចៅទាំងពីរឆ្លើយតបទៅកាន់ចៅហ្វាយនាយភ្លាមៗព្រមទាំងងាកទៅមើលមុខគ្នាទៅវិញទៅមកដោយចិញ្ចើមជ្រួញរាងៗខ្លួន។

<<យើងជិតដល់ពេលដែលចាកចេញហើយ!ដូចច្នេះ-ប៉ាវស្រាយើងមួយពេលបានទេ?ហៅមិត្តសម្លាញ់យើងមកផង>>ជុងហ្គុកងើបអង្គុយត្រង់ខ្លួនប្រាប់ទៅកាន់ជំនិតដែលធ្វើមុខឡីឡើៗដាក់គ្នាដូចជាមិនយល់។

<<យ៉ាងមិចគ្មានលុយប៉ាវយើងហេ៎ស?>>គ្រាន់តែលឺគេបបួលផឹកក៏ចាប់ផ្ដើមធ្វើភ្នែកស្លើមិនដឹងខ្យល់ទាំងពីរនាក់។

<<មិនមែនអញ្ចឹងទេចៅហ្វាយគឺថាចៅហ្វាយចង់ទៅកន្លែងណាទាន?>>ជេយ៍ញញឹមយកចិត្តចៅហ្វាយព្រមទាំងសួរនាំយកចិត្តមិនឲយឺតយ៉ាវ។

<<កន្លែងណាក៏បានដែរ!តែសុំបែបស្ងប់ស្ងាត់មានតែមនុស្សជិតដិត>>ជុងហ្គុកនិយាយបណ្ដើរស្រមើស្រម៉ៃបណ្ដើរ។

<<ផ្ទះខ្ញុំល្អទេ?>>ជីយ៉ុងលើកសំណើរមកឲចៅហ្វាយពិចារណា។

<<ស្អីឯងនឹង?ចៅហ្វាយចង់ផឹកស្រាឯងបែរជាបបួលគាត់ទៅផ្ទះឯងគិតអី?>>ជេយ៍និយាយទាំងហួសចិត្តនឹងជីយ៉ុង អាគាត់នេះរស់និយមអន់តាំងពីអើយមក។

 ផ្ការីកក្នុងចិត្ត🌸[ចប់✅️]Where stories live. Discover now