ភាគទី62:ឈាមរត់រកឈាម!!

2.3K 109 6
                                    

<<ក៏បាន!លេងក៏លេងចុះតែហាមច្របាច់ខ្លាំងៗណា៎mommy ឈឺ>>ដល់វេលានេះថេយ៍ក៏ដល់ពេលអង្វរកូនៗម្ដង ថាពីមុនអង្វរជុងហ្គុកអីឡូវគេទៅបាត់ហើយនៅទុកកូនពូជឲរំខានខ្លួននឹងធ្វើបាបខ្លួនទៀតពិតជាមានកម្មមែន។
កូនពូជទាំងពីរអង្អែលទ្រូងថេយ៍លេងរហូតដល់គេងលក់តែក៏មិនខ្ចីដកដៃចេញសុខចិត្តគេងទាំងដៃជាប់នៅក្នុងអាវថេយ៍ ដែលទិដ្ឋភាពបែបនេះវាមិនខុសពីប៉ុន្មានឆ្នាំមុននៅពេលដែលជុងហ្គុកគេងជាមួយគេនោះទេគេក៏ចូលចិត្តលេងទ្រូងខ្លួនដូចអាល្អិតពីរនាក់នេះដែរ។

#ព្រឹកឡើង
ថ្ងៃថ្មីឈានមកដល់អ្វីៗដែលនៅជុំវិញខ្លួនបានជំរុញឲថេយ៍ស្រស់ស្រាយនឹងមានកម្លាំងដើម្បីបន្តការងារទៀតជាពិសេសគឺប្រុសក្មេងដែលគេងលើពូកនេះឯងដែលចាំឱបថើបផ្ដល់កម្លាំងចិត្តឲរាល់ថ្ងៃ។

<<អរុណសួរស្ដីលោកប៉ា!!>>ថេយ៍រៀបចំខ្លួនរួចក៏ចុះមកក្រោមចៃដន្យក៏ជួបលោកចនដែលអង្គុយអានការសែតល្មម។

<<អា៎!មកហើយហេ៎សកូន!>>លោកចន

<<លោកប៉ាពិសារអាហារពេលព្រឹកហើយរឺនៅ?>>

<<នៅទេប៉ាចាំកូន!និយាយអញ្ចឹងជិតដល់ថ្ងៃកំណើតរបស់ចៅប៉ាហើយកូនមានបានរៀបចំគម្រោងអ្វីទេ?>>លោកចនធ្វើជាសួរ

<<នៅទេលោកប៉ាកូនរកនឹកមិនដឹងថាគួរធ្វើយ៉ាងម៉េចតែក៏លឺបងអាន់ថានឹងមកដែរ!លោកប៉ាមានអីឬ?>>ថេយ៍

<<អ៎រគ្មានអីទេ!ប៉ាបានទាក់ទងទៅជុងហ្គុកហើយ គេថានឹងមកតែលឺថាមិនបានមកម្នាក់ឯងទេ!>>លោកចនឆ្លើយធម្មតាតែន័យមិនធម្មតា។

<<បងប្រុសមកដែរឬ?>>ថេយ៍សួរលោកចនបញ្ជាក់ព្រោះមិនជឿនឹងត្រចៀកដែលស្ដាប់លឺក្រែងគេយល់ច្រលំ។ 

<<មែន!ប៉ាបានសុំឲគេចូលរួមព្រោះយ៉ាងណាគេក៏ជាឪពុករបស់ចៅប៉ាដែរថេយ៍មិនអីទេមែនទេកូន?>>លោកចន

<<ខ្ញុំគ្មានបញ្ហាទេប៉ាយ៉ាងណាក៏ឈាមរត់រកឈាមដដែលនឹង យូរនិងឆាប់ពួកគេគង់តែស្គាល់គ្នាដដែល>>គេមិនដែលមានចិត្តចង់លាក់បាំងទេកុំតែឆ្នាំនោះមានរឿងមិនអាចដោះស្រាយបានម្លេះពេលនេះប៊ីន និង វីន ប្រាកដជាបានឃើញប៉ាធំរបស់គេមិនខាន។

 ផ្ការីកក្នុងចិត្ត🌸[ចប់✅️]Where stories live. Discover now