ភាគទី16:រវើយរវាយ

2K 84 1
                                    

#back jk

     ជុងហ្គុកឯនេះវិញការងាររវល់ស្ទើរតែរកពេលសម្រាកមិនបានព្រោះការងារនេះមិនអាចចេះតែបណ្ដោយឲ ជេ និង ជីយ៉ុងធ្វើបានដូចការងារផ្សេងទេទើបខ្លួនសុខចិត្តនឿយបែបនេះ។

<<ចៅហ្វាយ របាយការណ៍បានមកគ្រប់អស់ហើយទានរងចាំតែការដឹកចេញប៉ុណ្ណោះ>>ជីយ៉ុង

<<ល្អបញ្ជូនអាជេទៅសហរដ្ឋអាមេរិកឆាប់ៗនេះឲវាត្រៀមទីតាំងណាត់ជួបជាមួយលោកប្រធានាធិបតី>>

<<តែចៅហ្វាយ មានរឿងមួយចៅហ្វាយដែលខ្ញុំបារម្មណ៍ទាន>>

<<រឿងអី>>

<<ទីតាំងដែលចៅហ្វាយឲពង្រីកខ្លួននៅកូរ៉េគ្មានអ្នកណានៅកាន់កាប់ទេទានម្យ៉ាងខ្ញុំទើបតែទទួលដំណឹងថា លោក អាន់ដ្រេយ៍កក់សំបុត្រយន្តហោះទៅកូរ៉េហើយទាន>>ខ្លាចក្រែងតែមានរឿងមិនស្រួលកើតឡើងនៅទីនោះព្រោះជេ ក៏មិនបាននៅទីនោះទៀត។

<<មិនអីទេដាក់កម្លាំងបន្ថែមនិងរឹតបន្តឹងការចេញចូលនៅទីនោះឲតឹងរឹងតាមដែលអាចធ្វើទៅបាន>>គេក៏បារម្ភដែរតែគ្មានជម្រើសព្រោះការងារច្រើនកន្លែងគេមិនអាចឲការងារលើកនេះធ្លោះធ្លោយបានទេ

<<បាទទាន>>ជីយ៉ុងក៏ត្រឡប់ទៅធ្វើការងាររបស់គេដោយហ្មត់ចត់ព្រោះការងារមួយនេះចៅហ្វាយគេខិតខំណាស់មិនហ៊ានសូម្បីសម្រាកផងដូចនេះហើយគេមិនចង់ឲវាមានបញ្ហាអ្វីមួយកើតឡើងដោយសារការធ្វេសប្រហែសឡើយ។

#ស្អែកឡើង

ក្រោយពីបញ្ជូនជេទៅអាមេរិកនៅយប់ម្សិលមិញហើយជុងហ្គុកក៏បានចេញដំណើរតាមជើងហោះហើរផ្ទាល់ខ្លួនដើម្បីជួបលោកប្រធានាធិបតីតាមការណាត់ថ្វីត្បិតតែទំនិញទៅដល់ហើយក៏ដោយក៏គេនៅតែមិនអស់ចិត្តចង់ទៅជួបផ្ទាល់ដើម្បីដឹងពីចំណាប់អារម្មណ៍គាត់ចំពោះការសហការណ៍លើកនេះ។

<<មើលទីនេះឲបានល្អមានការអីរាយការណ៍មកយើង>>ជុងហ្គុកផ្ដែផ្ដាំជីយ៉ុងឲមើលការខុសត្រូវនៅទីនេះបន្ទាប់ពីគេមានកិច្ចការបន្ទាប់ត្រូវចាត់ចែង។

<<ចៅហ្វាយខ្ញុំគិតថាគួរតែយកមនុស្សទៅបន្ថែមទៀតដើម្បីធានាសុវត្ថិភាពដល់ចៅហ្វាយ>>

 ផ្ការីកក្នុងចិត្ត🌸[ចប់✅️]Where stories live. Discover now