ភាគទី61:អ្ហឹស~ដកដៃចេញ

2.2K 105 2
                                    

ម្ដងនេះជាអាន់ដ្រេយ៍ដែលភ្លឹកព្រមទាំងសម្លឹងទៅកាន់ថេយ៍រងចាំចម្លើយក្លែងក្លាយរបស់គេ។

<<បាទខ្ញុំព្រម>>ថេយ៍

បន្ទាប់ពីបានធ្វើពីធីចប់សព្វគ្រប់អស់ហើយគ្រប់គ្នាអាចសន្មត់ថាពួកគេទាំងពីរជាប្ដីប្រពន្ធស្របច្បាប់បានហើយបើយោងទៅតាមប្រពៃណីនៅសល់តែការចុះអេតាស៊ីវិលតែមួយមុខទៀតប៉ុណ្ណោះ។

+យប់

ចប់ពិធីសព្វគ្រប់ហើយថេយ៍មិនបាននៅផឹកស៊ីទទួលមិត្តរបស់អាន់ឡើយព្រោះតែកូនព្រូនដែលនៅក្នុងពោះគេចាប់ផ្ដើមធ្វើទុកឲវិលមុខចង់ក្អួតជាពិសេសពេលណាដែលគេនៅកន្លែងដែលមានមនុស្សច្រើន។ថ្វីត្បិតថាពិធីរៀបការចប់តែគ្រប់យ៉ាងវាមិនទាន់ចប់ទេព្រោះថេយ៍នៅដោះស្រាយរឿងគ្រប់យ៉ាងឲប្រសើរស្របទៅតាមបេះដូងទៀត គេសុខចិត្តនៅម្នាក់ឯងក៏មិនប្រាថ្នាយកអ្នកណាមកជំនួសកន្លែងជុងហ្គុកដែរ។

<<អ៊ួក~អ៊ួក~!!>>សម្លេងក្អួតចង្អោរខ្ទរពេញបន្ទប់ទឹកដោយស្នាដៃថេយ៍ថ្ងៃនេះគេមិនស្រួលខ្លួនពេញមួយថ្ងៃហើយទើបអាន់ដ្រេយ៍ឲមកសម្រាកមុន។

<<នឹកប៉ាមែនទេកូន?>>ថេយ៍សួរទាំងរលីងរលោងទឹកភ្នែកព្រោះមិនមែនមានតែកូនទេដែលនឹកជុងហ្គុកនោះ ខ្លួនក៏នឹកប្រុសម្នាក់នោះដែរនឹកខ្លាំងទៀតផង។

<<ប៉ាកូនដាច់ចិត្តណាស់មិនឲmommyបានឃើញមុខសោះ>>ថេយ៍អង្អែលពោះបណ្ដើរស្រក់ទឹកភ្នែកបណ្ដើរព្រោះតែនឹកដល់ជុងហ្គុកដែលតែងតែមករំខានខ្លួនរាល់លើកឲតែពេលយប់មកដល់តែស្មើនេះប្រហែលជាគេលែងមករកខ្លួនដូចមុនទៀតហើយ។
..........
...........
..............
...................

#ពីរឆ្នាំក្រោយមក

ពេលវេលាដើរលឿនយ៉ាងឆាប់រហ័សគ្រប់យ៉ាងក៏ប្រែប្រួលទៅតាមពេលវេលាដែរតែអ្វីដែលមិនប្រែប្រួលនោះគឺសម្រស់ដ៏ផូរផង់របស់mommyវ័យក្មេងដែលបានចែកផ្លូវជាមួយស្វាមីជាងមួយឆ្នាំមុននៅតែទាក់ទាញគួរជាទីប្រាថ្នាដដែល។គេនៅតែស្រស់ស្អាតនិងគួរឲស្រឡាញ់ដដែលទាស់ត្រង់ថាអីឡូវនេះគេកាចឆ្នាស់ណាស់ព្រោះតែហត់មាត់និងកូនពូជទាំងពីរដែលរពឹសចាប់លែងឈ្នះជាពិសេសនោះគេទាំងពីរក្បាលខូចណាស់ថែមទាំងរលាមទៀតផងដូចជាពេលនេះយ៉ាងអញ្ចឹង។

 ផ្ការីកក្នុងចិត្ត🌸[ចប់✅️]Where stories live. Discover now