ភាគទី11:អាត្មានិយម

2K 93 1
                                    


     គាត់ពិតជាគិតអ្វីមិនចេញពិតមែនដើរមកដល់ចំណុចនេះគាត់ចាប់ផ្ដើមមិនច្បាស់ថាគាត់ជាអ្នកមានគុណទៅលើថេហ្យុងរឺគាត់ជំពាក់គ្រួសារថេហ្យុងឲប្រាកដ។
មិនថាមានរឿងអ្វីកើតឡើងទៅថ្ងៃមុខទេគាត់គ្រាន់តែសង្ឃឹមថាគាត់នៅតែអាចមានកូនប្រុសម្នាក់ដែលមានឈ្មោះថា ចន ថេហ្យុង
ជាកូនប្រុសពៅនៃគ្រួសារ ចន ជាក្មេងប្រុសដែលចាប់កំណើតមកដោយពាំនាំខ្សែរជីវិតអភ័ព្វតាំងតែពីតូចគាត់ដឹងថាតទៅថ្ងៃមុខអាចនិងមានរឿងមិនល្អកើតឡើងតែគាត់និងយកជីវិតដែលសេសសល់ចុងក្រោយរបស់គាត់ដើម្បីកាពារគេ ក្រោយពីគិតបានមួយសន្ទុះលោក ចន ក៏ចេញបញ្ជាដែលធ្វើឲលោកជំនួយការស្ដាប់ឮហើយសឹងតែមិនជឿ

<<រៀបចំឯកសារផ្ទេរទ្រព្យសម្បត្តិទាំងអស់ដែលមាននៅNew York ដាក់ក្រោមឈ្មោះ ចន ថេហ្យុង ហើយឲមនុស្សទៅលុបប្រវត្តិគ្រួសារ គីម ទាំងនៅកូរ៉េនិង អាមេរិច មិនឲសល់សូម្បីដានសាច់ញាតិឆ្ងាយជិត>>គាត់សុខចិត្តក្លាយជាមនុស្សអាត្មានិយមដើម្បីឲគេល្អទៅថ្ងៃមុខ

<<លោកម្ចាស់អាចសម្រេចចិត្តម្ដងទៀតសិនក៏បានដែរទាន>>ន័យរបស់សុងហ៊ីវគឺមិនចង់ឲគាត់ខកចចិត្តទៅថ្ងៃមុខ

<<យើងគិតច្បាស់ហើយ មួយវិញទៀតភាគហ៊ុនសម្ព័នM.A.Jត្រូវប្រគល់ឲគេ25%>>ភាគហ៊ុនរបស់គាត់មានសរុប70ភាគរយបន្ទាប់ពីឲថេយ៍ហើយសល់ប៉ុន្មានគឺជារបស់ជុងហ្គុក

<<បាទទានបើវាជាការសម្រេចចិត្តរបស់លោកម្ចាស់>>សុងហ៊ីវ

<<ទៅដល់ប្រទេសកូរ៉េត្រៀមមេធាវីឲយើង>>

<<បាទទាន>>

#ភូមិគ្រិះចន

គ្រាន់តែលោក ចន ចុះមកពីលើឡានភ្លាមគាត់ចាប់អារម្មណ៍ភ្លាមថាដូចជាបាត់មិនឃើញថេហ្យុងមកទទួលខ្លួនដូចរាល់ដង ថាជុងហ្គុកទៅមិនដែលឃើញមុខគេស្មើរនេះតែលើកនេះបាត់ទាំងថេយ៍ទៀត

<<ម៉ែដោះមិចក៏ផ្ទះស្ងាត់ម្លេះថេយ៍ទៅណាហើយ>>

<<អ្នកប្រុសថេយ៍បានខលមកប្រាប់ថាមានកិច្ចការជាក្រុមនៅសាលាទើបមកផ្ទះយឺតបន្តិច ចំណែកឯអ្នកប្រុសជុងហ្គុកគាត់ប្រាប់ថាមានធុរៈនៅខាងក្រៅ>>

<<ហឹ ថ្ងៃនេះភ្លៀងហើយមើលទៅ>>គាត់ញញឹមតិចៗទាំងគ្រវីក្បាលហួសចិត្តរួចក៏ឡើងទៅលើដើម្បីផ្លាស់សម្លៀកបំពាក់។

#Back jk

ជុងហ្គុកឯនេះវិញមិនទាន់បានទៅបរទេសទេគេកំពុងនៅខុនដូររបស់ហូសុកដើម្បីផឹកស្រារំសាយអារម្មណ៌ និង ប្រមូលនូវថាមពលវិជ្ជមានសម្រាប់សម្រេចកិច្ចការបន្ទាប់តែផឹកសុខៗក៏មានកូនចិត្តមួយឡប់ឡែរនឹកដល់បបូរមាត់ទន់ដូចចាហួយអណ្ដាតសើមៗដែលគេបានបឺតជញ្ជក់នឹកឃើញពេលណាក៏ក្រពុលមុខតែម្ដងព្រោះគេមិនអាចទប់តម្រូវការបានហើយក៏

<<យើងទៅផ្ទះមុនហើយបើចង់ផឹកបន្តហៅអាយ៉ុនមក>>និយាយចប់ក៏ស្រវ៉ាសោរឡានទៅបាត់ដោយមិនចាំស្ដាប់ពាក្យត់

<<អាជុងឈប់សិន និយាយគ្នាសិននែ៎...!>>

<<........>>

<<អានេះវើយចង់មកក៏មកចង់ទៅក៏ទៅស្រេចនិងចិត្តវា>>

ងាកមកមើលថេហ្យុងវិញគេគ្មានការងារក្រុមអីទេគេគ្រាន់តែមកសួនសត្វដើម្បីមកដាក់ចំណីឲសត្វផ្សេងៗដើម្បីលំហែរចិត្តដែលមិនមានអ្នកណាអាចនិងឲគេពិភាក្សាជាមួយបាន
ដើរសុខៗក៏ឃើញកូនឆ្មាមួយក្បាលដែលមើលទៅដូចជាត្រូវរបួសជើងមិនដឹងជាទៅត្រូវនិងអ្វីទេ

ម៉េវ ម៉េវ កូនឆ្មាយំហើយក៏ដើរមកត្រដុសមុខនិងជើងថេហ្យុងឃើញដូចនេះថេយ៍ក៏អង្គុយចុះហើយនិយាយតិចៗ

<<មកពីណាយើងនិងហា៎ អ្នកណាធ្វើបាបបានជាមានរបួសបែបនេះ>>

ម៉េវ ម៉េវ កូនឆ្មាបានត្រឹមគ្រហឹមហាក់សំជំនួយ

<<ទៅផ្ទះជាមួយយើងទេ យើងមានរបស់ឲញាំណា>>ថារួចថេហ្យុងក៏ចាប់កូនឆ្មាតូចដាក់ក្នុងកាបូបរួចចំហររូតស្ពាយពីមុខ

[សុំទោសចំពោះការសរសេរខុស អត់បានពិនិត្យឡើងវិញទេ]

Tobe continues 💌

 ផ្ការីកក្នុងចិត្ត🌸[ចប់✅️]Where stories live. Discover now