Ep4:នៅមិនទាន់ស្លាប់

275 39 15
                                    

«បើស្គាល់គ្នាហើយនីគីនៅនិយាយជាមួយជេគសិនទៅបងទៅនិយាយទូរស័ព្ទមួយភ្លែត»ជេយ៍ ប្រាប់ទៅកាន់នីគីរួចក៏ចេញទៅក្រៅបាត់ទុកឱ្យពីរនាក់នេះនៅសំណេះសំណាលគ្នា

«អង្គុយសិនមកបន្តិចទៀតគិលានុបដ្ឋាយិកានិងយកបងស៊ឺងទៅដាក់បន្ទប់ផ្សេងហើយ»ជេគ និងនីគីក៏អង្គុយនៅកៅអីរងចាំមុខបន្ទប់សង្គ្រោះបន្ទាន់

«អឺ...ជេគជាបងប្អូនភ្លោះនិងហ្វាហេតុអីខ្ញុំមិនដែលឃើញ?កាលពីនៅរៀនខ្ញុំនិងគេស្និតស្នាលគ្នាណាស់ជួនកាលខ្ញុំក៏ទៅលេងផ្ទះគេទៀតផងតែមិនដែលបានឃើញជេគសោះ»

«បានអីឃើញបើខ្ញុំរៀននៅឯអូស្ត្រាលីឯណោះ»ជេគ ត្រូវទៅរៀននៅអូស្ត្រាលីតាំងពីថ្នាក់ទី10មកម្ល៉េះគេត្រឡប់មកវិញនៅពេលដែលសូហ្វាស្លាប់នេះឯង

«អញ្ចឹងទេហ៎...»នីគី និយាយហើយក៏សម្លឹងមុខជេគជាមួយនឹងកែវភ្នែកស្រទន់គេហាក់ដូចជាធ្លាក់ក្នុងអន្លង់សម្រស់របស់ជេគហើយពេលនេះ

«នីគី..នីគីកើតអីបានជាភ្លឹកមើលមុខខ្ញុំបែបនេះ?»ដោយនីគីមកខ្លួនភ្លឹកបែបនេះជេគក៏រៀងអៀនបន្តិចដែរទើបអង្រួនស្មានាយដាស់អារម្មណ៍មកវិញបើមិនចឹងខ្លួនអៀនដល់កកមិនខានទេ

«មុខជេគប្រឡាក់ហើយ»
«ហា៎សប្រឡាក់អី?»
«ប្រឡាក់មន្តស្នេហ៍»
«...»ជេគ និយាយអីលែងចេញបានត្រឹមសម្លឹងមើលមុខនីគីភ្លឺសៗទាំងថ្ពាល់សងខាងឡើងក្រហមដូចប៉េងប៉ោះ

«លោកគ្រូពេទ្យ តើដាក់អ្នកជំងឺនៅបន្ទប់ណាដែរ?»គិលានុបដ្ឋាយិកាម្នាក់ដើរមកសួរជេគទើបពួកគេទាំងពីរសម្រួលឥរិយាបថមកធម្មតាវិញ(កាត់ចង្វាក់គេណាស់អុី)

«អ៎!ដាក់នៅបន្ទប់VIPទៅចាំខ្ញុំទៅដាក់សេរ៉ូមឱ្យគាត់»

«ចា៎ស!»ថាហើយគិលានុបដ្ឋាយិកានោះនិងពេតទ្យប៉ុន្មាននាក់ទៀតក៏រុញហុីស៊ឺងទៅដាក់បន្ទប់VIP

«តោះ!ទៅមើលបងស៊ឺងទៅ»នីគីក្រោកឈរព្រមទាំងហុចដៃឱ្យជេគកាន់ឯជេគក៏ងក់ក្បាលយល់ព្រមងើបកាន់ដៃនីគីវិញបន្ទាប់មកពួកគេក៏ដើរកាន់ដៃគ្នាទៅរកបន្ទប់របស់ហុីស៊ឺង

________________________________________

«ខ្ញុំដាក់សេរ៉ូមកម្លាំងឱ្យគាត់រួចហើយ ដោយសារហូរឈាមច្រើនអញ្ចឹងត្រូវសន្លប់យូរបន្តិចនីគីទៅវិញសិនក៏បានយប់ជ្រៅដែរហើយ»ជេគបន្ទាប់ពីដាក់សេរ៉ូមឱ្យហុីស៊ឺងរួចក៏និយាយទៅកាន់នីគីដែលអង្គុយលើសាឡុង

'Cause you are the reason'Where stories live. Discover now