Ep18:គ្មានមិត្តថ្មី មានតែមិត្តប្រុស

529 58 14
                                    


ព្រះអាទិត្យចាប់ផ្តើមរះបញ្ចេញរស្មីដើម្បីបំភ្លឺលោកី ថ្ងៃថ្មីក៏បានឈានចូលមកដល់។ដោយពន្លឺរស្មីនៃព្រះអសទិត្យបានចាំងចូលដល់បន្ទប់មួយនៃមន្ទីពេទ្យ បង្ហាញឱ្យឃើញអនាគតប្ដីប្រពន្ធមួយគូរកំពុងតែគេងឱបគ្នាយ៉ាងស្អិត។

«គួរតែដាស់ឬអត់?បើស្អិតម្លឹងៗ»ជេយ៍ និយាយទាំងក្រវីក្បាលមើលទង្វើរប្អូនខ្លួនចុះស្អប់គេពេញៗមាត់ប៉ុន្តែដេកឱបគេជាប់ដូចខ្លាចអ្នកណាមកដណ្ដើម

«អត់បើកភ្នែកមើលគេកំពុងដេកឱបគ្នាទេហ្អី?ចេញមកប្រុងតែខុសទំនង»ជុងវ៉ុន ដែលនៅក្បែរនោះក៏និយាយឡើងទាំងសម្លក់នាយ។ ពួកគេគឺមកទទួលសុងហ៊ុនព្រោះជេគប្រាប់ថាថ្ងៃនេះគេអសចត្រឡប់ទៅផ្ទះវិញបានហើយ ប៉ុន្តែមិននឹកស្មានថាមកដល់ឃើញរូបភាពមិនគួរឱ្យឃើញយ៉ាងនេះសោះ

«គ្រាន់តែនិយាយតើ មិនបានមែន?ឆ្មាវ៉ុន!»ជេយ៍ មិនឱ្យចាញ់ក៏ដាក់ទៅវិញ(ឈ្លោះកុំឈប់ឱ្យសោះ)

«អ្នកណាថានិយាយមិនបាន?តែចេញមកខុសទំនងពេក!ធ្វើបងគេឡេឡឺៗចង់រំខានក្ដីសុខប្អូន!»ជុងវ៉ុន

«យើងរំខានពីអង្កាល?មិនទាន់ប៉ះបន្តិចទេកុំមកថា»ជេយ៍

«ហ៊ឺយ!!!បងជេយ៍ អាវ៉ុនឈប់ឈ្លោះគ្នាមួយថ្ងៃទៅសុំអង្វរ»នីគី ដោយធុញនឹងនាក់នេះឈ្លោះគ្នាពេកទើបនិយាយកាត់

«អត់បានចង់ឈ្លោះជាមួយអាបុិមុខជ្រុងនេះទេ ឆឹស!»ជុងវ៉ុន និយាយទាំងពេបមាត់សម្លក់សម្លឹងជេយ៍ធ្វើឱ្យនាយខ្នាញ់ជាខ្លាំង

«គ្មានអ្នកណាចង់ទៅឈ្លោះជាមួយក្មេងមុខឆ្មានេះទេ!»ជេយ៍ មិនឱ្យចាញ់ចិត្តក៏សម្លក់ទៅវិញ

«ហឹម!!!អ្នកណាមកមាត់ឡូឡាស្អីថ្លង់ណាស់!»សុងហ៊ុន បើកភ្នែកតិចៗទាំងយកដៃញីភ្នែកព្រោះមិនទាន់ស៊ាំនឹងពន្លឺព្រះអាទិត្យ។គេងើបអង្គុយទាំងមុខក្រញ៉ូវ មនុស្សកំពុងដេកលក់ស្រួលសុខៗមករំខាន

«កើតអីហ៊ុននី?»ហុីស៊ឺង កាលដែលរាងតូចភ្ញាក់ហើយនាយក៏ភ្ញាក់ដូចគ្នាតែមិនបានចាប់អារម្មណ៍នឹងវត្តមានបីនាក់ដែលកំពុងឈរមើលនោះទេ

«អ៎!ត្រូវគ្នាហើយហ៎លោកប្អូន និង លោកមិត្ត?»ជេយ៍

«ចុម!បីនាក់ឯងមកតាំងពីថ្មាលណា?»ហុីស៊ឺង គ្រាន់តែឮសម្លេងជេយ៍ភ្លាមស្វាងដូចបានផឹកកាហ្វេពួកគេមកឈរមើលខ្លួនដេកឱបគ្នាមែនទេ?

'Cause you are the reason'Where stories live. Discover now