Ep17:សុំទោស

286 53 29
                                    


តាំងពីរាងក្រាស់ចេញទៅវាក៏យូរគួរសមដែរ ឯអ្នកអង្គុយចាំឯណេះវិញសម្ងំគេងផងងើបអង្គុយផងហើយឥលូវបើកទូរទស្សន៍មើលទៀត គេធុញសឹងដាច់ខ្យល់ទៅហើយចង់តែរត់ផ្ទះឆាប់ៗ។អង្គុយមើលទូរទស្សន៍បានមួយភ្លែតក៏ស្រាប់តែមានបុរសមាឌមាំម្នាក់ចូលមកមើលគេរួមទាំងមានចំណីអាហារ ផ្លែឈើ មកជាមួយផងដែរ

«ហ៊ុននី នេះដឹងខ្លួនហើយហេ៎ស?គ្រាន់តែឮដំណឹងថាហ៊ុនត្រូវគេបាញ់បងបារម្ភខ្លាំងណាស់»ច្បាស់ណាស់សមីខ្លួនគេម្នាក់នេះគឺកាង ថេយ៉ុន

«អរគុណណាស់បងថេដែលបារម្ភខ្ញុំលែងអីហើយ ទើបតែដឹងខ្លួនមុននេះបន្តិចទេ»សុងហ៊ុន ក៏តបទៅវិញទាំងស្នាមញញឹម

«គ្មានអ្នកណានៅមើលហ៊ុនទេហេ៎ស?ហេតុអីក៏នៅតែម្នាក់ឯងបែបនេះ ហើយចុះប៉ាម៉ាក់នឹងបងៗ?»

«ហុីស៊ឺងគេនៅមើលខ្ញុំគេទើបតែចេញទៅទិញអីឱ្យខ្ញុំញ៉ាំមុននេះទេ ចំណែកគ្រួសារខ្ញុំប្រហែលជាពួកគាត់ទៅសម្រាកវិញហើយទេដឹងព្រោះខ្ញុំសន្លប់យូរដែរ»

«អ៎..!ឥលូវមិនបាច់ចាំគេមកវិញទេ បងបានទិញរបស់ញ៉ាំឱ្យហ៊ុននីច្រើនណាស់ចង់ញ៉ាំទេ?ចាំបងបញ្ចុក»

«បាទ...»សុងហ៊ុនងក់ក្បាលយល់ព្រមទាំងមិនស្ទាក់ស្ទើរខ្លួនឃ្លានសឹងអីទៅហើយរាងក្រាស់ក៏ទៅយូរទៀតត្រូវតែញ៉ាំសិនហើយ។

ថេយ៉ុនបន្ទាប់សមីខ្លួនគេយល់ព្រមហើយក៏ប្រញ៉ាមរៀបចំអាហារដែលបានយកមកនោះដាក់ចាននិងបបញ្ចុកសុងហ៊ុន បណ្ដើរនិយាយគ្នាលេងបណ្ដើរយ៉ាងផ្អែមល្ហែម ដែលសកម្មភាពទាំងនេះមិនបានគេចទៅណាឆ្ងាយពីក្រសែភ្នែកនាយសង្ហារដែលចូលមកនេះទេ។ បេះដូងនាយសឹងតែខ្ទិចខ្ទាំអស់ទៅហើយទើបសម្រេចចិត្តចេញទៅខាងក្រៅវិញព្រោះមិនចង់រំខានក្ដីសុខគេ..

#At night

បើគិតតាំងពីពេលដែលហុីស៊ឺងចេញទៅរាប់ម៉ោងទៅហើយនាយមិនបានត្រឡប់មកមើលនាយតូចវិញនោះទេ។កំឡុងពេលដែលនាយមិននៅក៏មាន ជុងវ៉ុន នីគី និងប៉ាម៉ាក់របស់សុងហ៊ុនបានមកមើល គ្រប់គ្នាហាក់ចម្លែកចិត្តបន្តិចដែរ តើហុីស៊ឺងទៅណា?ហេតុអីទុកនាយតូចចោលយ៉ាងនេះ? មកដល់ពេលយប់ម៉ោង8ទៅហើយនៅតែមិនឃើញនាយ ពេលនេះនៅសល់តែជុងវ៉ុននិងនីគីប៉ុណ្ណោះ ចំណែកឯសុងហ៊ុនវិញក៏មានចិត្តខឹងនឹងនាយផងដែរហារឡើងសុទ្ធតែចង់មើលថែគេប៉ុន្តែបែរជាទុកគេចោលទៅវិញ ប្រុសគម្រក់!

'Cause you are the reason'Where stories live. Discover now