#3ឆ្នាំមុន
មេឃចាប់ផ្ដើមងងឹតមិនយូរប៉ុន្មានដំណក់ទឹកភ្លៀងជាច្រើនដំណក់បានធ្លាក់ចុះមកជាមួយនឹងសម្លេងផ្គរលាន់គ្រឹមៗប៉ុន្តែសម្លេងនេះមិនបានយកឈ្នះសម្លេងមនុស្ស2នាក់ដែលកំពុងតែឈ្លោះប្រកែកគ្នានៅក្នុងភូមិគ្រិះដ៏ស្កឹមស្កៃមួយនេះឡើយ។ តាមដែលស្ដាប់មើលទៅវាដូចជារឿងស្នេហាយ៉ាងមិចមិនដឹង បន្ទាប់ពីសម្លេងឈ្លោះប្រកែករៀងស្ងាត់បន្តិចស្រាប់តែ...
ផាំង!!!!!!!
នេះជាសម្លេងកាំភ្លើងទេតើ!ពុទ្ធោអើយពេលនេះរាងកាយក្មេងស្រីគួរឱ្យអាណិតម្នាក់ដែលត្រូវគេបាញ់បានដេកដួលលើឥដ្ឋខ្លួនដាបដោយឈាមកំពុងតែជិតផុតដង្ហើម
«សូហ្វា!!!»កម្លោះតូចរត់មកត្រកងកាយដែលមាននាមជាសង្សារដោយតក់ស្លុតជាខ្លាំងនេះគេមកជួយនាងមិនទាន់ទេហេ៎ស?
«សូហ្វា!!ហ្អឹក..អូនកុំកើតអីឱ្យសោះក្រោកមកជាមួយបងសិនមក..ហ្អឹក..សូហ្វា..!!»នាយយំយកៗទឹកភ្នែកកូនប្រុសស្រក់ចុះមកដូចទឹកបាក់ទំនប់ស្របពេលដែលភ្នែករបស់នាងបានបិទ ដង្ហើមក៏លែងដកបានន័យថា នាងស្លាប់ហើយ
នាងទៅចោលខ្លួនហើយនាងលែងមានឱកាសរស់នៅលើលោកដ៏សែនអាក្រក់មួយនេះទៀតហើយ!!«សូហ្វា..សូហ្វាយ៉ាងមិចហើយ»បុរសម្នាក់ទៀតក៏បានចូលមកមើលនាងដូចគ្នាដែលនាយមាននាមជាបងប្រុសជីដូនមួយរបស់នាងប៉ុន្តែក៏ត្រូវកម្លោះតូចម្នាក់នេះរុញចេញទៅវិញ
«ចេញទៅ!!!កុំប៉ះនាង!!ហេតុអីបងធ្វើបែបនេះបងសម្លាប់នាងធ្វើអី?!នាងទៅធ្វើស្អីបងទើបបងចិត្តខ្មៅសម្លាប់នាងបែបនេះហា៎ស!!ខ្ញុំស្អប់បង លី ហុីស៊ឺងខ្ញុំស្អប់បង!!!»កំហឹងមិនដឹងជាមកពីណាខ្លះទេពេលនេះនាយច្រឡោតខឹងប្រុសម្នាក់នេះណាស់ហេតុអីទៅ?ហេតុអីធ្វើបែបនេះដាក់មនុស្សដែលខ្លួនស្រលាញ់ស្មើរជីវិត?គេឃោរឃៅពេកហើយ!
«ស៊ុងហ៊ុន..ស្ដាប់បងសិ-»នាយរៀបនឹងបកស្រាយហើយតែក៏ត្រូវរាងតូចកាត់មិនឱ្យនិយាយទាន់
«ខ្ញុំមិនស្ដាប់អ្វីទាំងអស់!ឆាប់ចេញទៅចេញឱ្យផុតពីមុខខ្ញុំភ្លាមទៅខ្ញុំស្អប់លោកអាឃាតករ!!!!»មែនហើយពេលនេះគេលែងចង់ស្ដាប់អីទាំងអស់តើឱ្យស្ដាប់អ្វីទៀតទៅ?បកស្រាយពីអ្វី?បើពេលដែលនាយចូលមកក៏ឃើញប្រុសម្នាក់នេះកំពុងតែកាន់ភ្លើងដោយសង្សាររបស់ខ្លួនត្រូវបាញ់ដេកនឹងឥដ្ឋទៅហើយបើមិនមែនជាគេតើនរណាជាអ្នកធ្វើ?
YOU ARE READING
'Cause you are the reason'
Action-ស្អប់!ស្អប់ប្រុសម្នាក់នេះខ្លាំងណាស់ស្អប់ដល់ឆ្អឹង ខ្ពើមសូម្បីតែមុខនាយក៏មិនចង់ឃើញ ឈ្មោះក៏មិនចង់ឮផង បើសួរថាហេតុអី?ក៏ព្រោះតែនាយជាអ្នកដែលបាញ់សម្លាប់មនុស្សស្រីដែលខ្លួនស្រលាញ់ស្មើរនឹងជីវិត។ភាពឈឺចាប់និងការបាត់បង់មួយនេះប្រុសម្នាក់នេះត្រូវតែសង! «ចេញពីជីវិតខ្...