«វាមិនកើតអីទេកុំយំបន្តិចទៀតលែងអីហើយ»ជេយ៍ ឱបតបវិញហើយនិយាយលួងលោមប្អូនមើលចុះមាត់ថាស្អប់គេណាស់តែពេលគេឈឺយំសស្រាក់ដូចកូនក្មេង
«កូនជេយ៍!ក្មួយហុីស៊ឺងយ៉ាងមិចហើយកូន»លោកផាក បានដល់ជាមួយនឹងស៊ុនជីគាត់សួរឡើងទាំងមកដល់
«គឺនៅមុននេះវាដឹងខ្លួនហើយប៉ុន្តែនៅសុខៗក៏ស្រាប់តែឈឺក្បាលឡើងពេលនេះគ្រូពេទ្យកំពុងពិនិត្យហើយ»ជេយ៍ តបទៅកាន់ឳពុកវិញទាំងឱបសុងហ៊ុនមិនទាន់ប្រលែងឯរាងតូចវិញក៏សម្ងំមិននិយាយអ្វីបន្តិចសោះ
«សង្ឃឹមថាគេមិនអីចុះ ហើយចុះកូនហ៊ុនហេតុអីទើបយំបែបនេះកូន?»លោកផាកសួរព្រោះឃើញរាងតូចសម្ងំយំក្នុងដៃជេយ៍
«ប្រហែលជាបារម្ភពីហុីស៊ឺងហើយ»
«ហា៎ស!!!ហ៊ុននឹងហេ៎សបារម្ភពីហុីស៊ឺង??»ស៊ុនជី ឮហើយស្ទើរមិនជឿនឹងត្រចៀកប្អូនគេស្អប់នាយសឹងស្លាប់ទៅហើយបារម្ភយ៉ាងមិច?
«ហ៊ឺយ!អាស៊ុន ស្រែករកស្អីឯងនេះមន្ទីពេទ្យណា៎»
«ហូយ៎!!!បងជេយ៍គឺមកពីខ្ញុំមិនចង់ជឿនឹងហើយហ៊ុននីស្អប់ហុីស៊ឺងសឹងស្លាប់ហើយបងមកថាបារម្ភអាណាជឿ?»
«មិនជឿយ៉ាងមិច ឯងមិនឃើញហេ៎សនៀគ?គ្រាន់តែអាស៊ឺងធ្វើទុកហ៊ុនចេញមកយំឡើងញ័រខ្លួន-»
«បានហើយបងជេយ៍ខ្ញុំមិនបានបារម្ភពីអ្នកណាទេ ខ្ញុំចង់ទៅផ្ទះ»សុងហ៊ុន ដកខ្លួនចេញពីជេយ៍ហើយជូតទឹកភ្នែកព្យាយាមសម្រួលអារម្មណ៍ព្រោះថាមុននេះគេភ័យខ្លាំងណាស់
«ជេយ៍ កូនជូនប្អូនទៅផ្ទះសិនទៅហើយកូនស៊ុននៅទីនេះសិនទៅប៉ាត្រូវទៅមើលការងារ»
«បាទ/ចា៎ស លោកប៉ា»ស៊ុនជីនិងជេយ៍ក៏និយាយឡើងព្រមគ្នា
Skip_
«ជុងវ៉ុន ឯងជឿដែរមែនទេកាលពី3ឆ្នាំមុនដែលបងហុីសុឺងហ៊ានធ្វើរឿងនោះ»នីគី និយាយទៅកាន់ជុងវ៉ុនដែលជាមិត្តជិតស្និតម្នាក់បន្ទាប់ពីសុងហ៊ុនពេលនៅគឺពួកគេកំពុងនៅហាងកាហ្វេមួយកន្លែងជាមួយគ្នា
«យើងក៏មិនដឹងថ្ងៃនោះបើតាមយើងចាំបានបងសុឺងនិងហ្វាគ្មានបានឈ្លោះឬមានរឿងអ្វីនឹងគ្នាទេគឺល្អធម្មតាតែយើងក៏មិនដឹងថាយប់នោះសុងហ៊ុនបានឃើញអ្វីខ្លះ»ជុងវ៉ុន តបទៅវិញគេចាំបានច្បាស់ណាស់ព្រោះកាលនោះពួកគេទើបតែដើរលេងជាមួយគ្នាហើយអាចទៅរួចយ៉ាងមិចទៅ?
YOU ARE READING
'Cause you are the reason'
Akční-ស្អប់!ស្អប់ប្រុសម្នាក់នេះខ្លាំងណាស់ស្អប់ដល់ឆ្អឹង ខ្ពើមសូម្បីតែមុខនាយក៏មិនចង់ឃើញ ឈ្មោះក៏មិនចង់ឮផង បើសួរថាហេតុអី?ក៏ព្រោះតែនាយជាអ្នកដែលបាញ់សម្លាប់មនុស្សស្រីដែលខ្លួនស្រលាញ់ស្មើរនឹងជីវិត។ភាពឈឺចាប់និងការបាត់បង់មួយនេះប្រុសម្នាក់នេះត្រូវតែសង! «ចេញពីជីវិតខ្...