«ហ៊ឹម???ដូចអីទៅបង?»នីគី មើលមុខនាយទាំងជ្រួញចិញ្ចើមឆ្ងល់នាយនិយាយអីប្លែកៗ
«គ្មានអីទេ!និយាយសាច់ការវិញមក»លោកអ៊ុនស៊ុកគាត់ក៏និយាយកាត់ព្រោះខ្ចិលវែងឆ្ងាយ ចំណែកដុងមីនក៏ស្ងាត់មាត់វិញដែរ
«បាទលោកអ៊ំ»
«នីគី!នេះជាលើកដំបូងដែលអ៊ំហៅឯងមកជួយការងារប៉ុន្តែអ៊ំជឿជាក់លើឯង ព្រោះឯងជាមនុស្សឆ្លាតព្រមទាំងមានជំនាញច្រើន»
«មិនសូវជាណាស់ណាទេលោកអ៊ំខ្ញុំរៀនចប់មិនទាន់បានប៉ុន្មានទេ»
«អ៊ំឮហុីស៊ឺងនិយាយមកថាក្មួយជួយការងារគេបានច្រើនណាស់ទើបអ៊ំទុកចិត្តនឹងឱ្យឯងមកធ្វើការ អ៊ំក៏មានរឿងមួយចង់ប្រាប់ឯងដូចគ្នាជារឿងដែលឯងចង់ដឹងបំផុត»
«រឿងអ្វីទៅលោកអ៊ំ?»
«បើអ៊ំប្រាប់ហើយឯងត្រូវសន្យាថានឹងរក្សាវាជាការសម្ងាត់ហាមនិយាយប្រាប់អ្នកណាជាដាច់ខាតជាពិសេសក្មួយសុងហ៊ុន»
«ខ្ញុំមិនដឹងថាវាអាថ៌កំបាំងកម្រិតណាទេប៉ុន្តែខ្ញុំសន្យាថានឹងលាក់ឱ្យជិតបំផុត»
«ការស្លាប់របស់ក្មួយហ្វាជារឿងក្ដីឃាតកម្ម យើងក៏ស្គាល់ឃាតករប៉ុន្តែមិនអាចធ្វើអីបាននៅពេលនេះ»
«ហេតុអីទៅ?ហើយគេនោះជាអ្នកណាហេតុអីទើបគេសម្លាប់ហ្វានៅមិនអាចធ្វើអីគេបានទៀតប្រាប់ខ្ញុំបានទេលោកអ៊ំ តើពេលណាទៅនេះបីឆ្នាំមកហើយទុកឱ្យឃាតកររស់នៅសុខស្រួលអញ្ចឹងមែនទេ?»នីគី ឮហើយនាយច្រឡោតតែម្ដងការពិតទៅរឿងនេះវាគ្មានអាថ៌កំបាំងអីសោះប៉ុន្តែអ្នកដែលដឹងបែរជាមិនធ្វើអីអញ្ចឹងមែនទេ?
«នីគី!ចិត្តត្រជាក់សិនចាំពួកយើងបកស្រាយឱ្យឯងស្ដាប់»ហុីស៊ឺង ដោយឃើញគេបែបនេះក៏ព្យាយាមសម្រួលរឿងអីក៏ដោយតែងតែមាបហេតុផលមិនមែនសុខទេ!
«ហ៊ឹម!!!បើអ៊ំប្រាប់ឯងថាអ្នកណាជាអ្នកធ្វើឯងប្រាកដជាមិនចង់ជឿនោះទេ!ប៉ុន្តែមកដល់ជំហាននេះទៅហើយឯងគួរតែដឹងហើយក៏ជួយពួកយើងធ្វើរឿងមួយនេះផងដែរ»គាត់និយាយដោយសម្លេងធម្មតាទៅកាន់គេគាត់យល់ក្មេងអារម្មណ៍ឆេវឆាវតែបែបនឹងឯងគាត់ក៏មានកូនគាត់យល់ច្បាស់ណាស់
YOU ARE READING
'Cause you are the reason'
Ação-ស្អប់!ស្អប់ប្រុសម្នាក់នេះខ្លាំងណាស់ស្អប់ដល់ឆ្អឹង ខ្ពើមសូម្បីតែមុខនាយក៏មិនចង់ឃើញ ឈ្មោះក៏មិនចង់ឮផង បើសួរថាហេតុអី?ក៏ព្រោះតែនាយជាអ្នកដែលបាញ់សម្លាប់មនុស្សស្រីដែលខ្លួនស្រលាញ់ស្មើរនឹងជីវិត។ភាពឈឺចាប់និងការបាត់បង់មួយនេះប្រុសម្នាក់នេះត្រូវតែសង! «ចេញពីជីវិតខ្...