Ep6:ថ្ពាល់ក្រអូបណាស់

352 39 1
                                    

«ណែ៎!!!កាង ជុងវ៉ុន»ជេយ៍ បានចេញមកតាមរាងតូចជុងវ៉ុនមកដល់ខាងក្រៅទើបចាប់ដៃគេបញ្ឈប់ដំណើរ

«វាស្អីលោកឯង?លែងដៃ!!!ខ្ជិលឈ្លោះទៀតណាស់ឱ្យចេះហត់ខ្លះទៅ!!»ជុងវ៉ុន ឈរស្ដីឱ្យរាងក្រាស់និងព្យយាមដកដៃចេញពីនាយប៉ុន្តែមិនសម្រេចព្រោះកម្លាំងខ្លួនដូចស្រមោចឯគេវិញដូចយក្ស

«អ្នកណាថាយើងមកឈ្លោះ?គ្រាន់តែឱ្យជួយរឿងមួយប៉ុណ្ណោះ!»

«អត់!ការងារស្អីមកឱ្យខ្ញុំជួយនឹងគ្មានពេលប្រយោជន៍ជាមួយលោកឯងទេ!»

«ហ៊ឺយ!!ទៅឡានសិនទៅយើងនឹងនិយាយប្រាប់ហើយចាំសម្រេចចិត្តចុះថាជួយឬមិនជួយ»

«មើលមាត់ខ្ញុំណា៎ អត់!!!!អាយ៎..!!!!ធ្វើស្អីលោកឯងដាក់ខ្ញុំចុះភ្លាម!!»ជុងវ៉ុន ស្រាប់តែស្រែកចាចព្រោះត្រូវនាយចាប់លីដាក់លើស្មាអើយ!!ខ្មាស់គេណាស់ឡើងកណ្ដាលពេទ្យ

«នៅឱ្យស្ងៀមប្រយ័ត្នយើងបោះចូលធុងសម្រាម!»ជេយ៍ លីក្មេងមាត់ដាចនេះសម្ដៅទៅកាន់ឡានព្រមទាំងគម្រាបរាងតូចទៀតផង

«ហឹក!!អាឡប់គេមិនព្រមបង្ខំគេអាមនុស្សចិត្តខ្មៅ»ជុងវ៉ុន ហេតុតែខ្លាចគេទម្លាក់ចោលក៏ព្រមនៅស្ងៀមប៉ុន្តែកុំមើលមាត់ធ្វើជាពេបរកយំហើយនៅលួចជេរទៀត

«ផាច់!!!មិនបាច់មកពេបដាក់យើងទេ អត់Cute!»ជេយ៍ ដោយខ្នាញ់នឹងចរឹកក្មេងនេះពេកក៏ចោលមួុយដៃផាច់ទៅលើគូទរបស់រាងតូច

«ហេ៎!!!ឈឺហា៎សនិយាយធម្មតាបានតា៎ស!ចាំបាច់វ៉ៃ»

«ហ៊ើយ!!ដល់ឡានហើយ»ជេយ៍ ដកដង្ហើមធំបន្តិចមុននឹងដាក់ជុងវ៉ុនទៅក្នុងឡានឱ្យអង្គុយស្រួលបួលហើយក៏ដាក់ខ្សែក្រវ៉ាត់ឱ្យនាយតូចប៉ុន្តែនាយមិនទាន់ងើបចេញវិញនៅឡើយទេគឺនៅទល់មុខនឹងរាងតូចធ្វើឱ្យក្មេងឆ្នាស់ម្នាក់នេះមើលមុខនាយភ្លឺសៗដូចកូនឆ្មាអញ្ចឹង

«បើព្រមនៅស្ងៀមៗបែបនេះរហូតប្រហែលជាគួរឱ្យស្រលាញ់ណាស់ប៉ុន្តែចូលចិត្តតែអាខាងជេរនឹង!!»

«ស្អី..ស្អីគួរឱ្យស្រលាញ់ក្បាលលោកឯង!ឆាប់ទៅ..បើកឡានទៅ»ជុងវ៉ុន និយាយទៅកាន់នាយទាំងភ័យៗព្រោះនាយឱនមុខមកជិតខ្លាំងណាស់ខ្វះតែបន្តិចទៀតមាត់ប៉ះគ្នាទៅហើយ តែ...មើលជិតអញ្ចឹងទៅគេសង្ហារណាស់ណ៎អត់អាក្រក់ដូចខ្លួនជេរគេសោះ អាយ៎!!!អាមុខជ្រុងនេះសង្ហារម្ល៉េះ

'Cause you are the reason'Where stories live. Discover now