Ep14:រើសចិញ្ចៀនរៀបការ

343 45 17
                                    

ព្រះអាទិត្យរះបញ្ចេញអំណាចរស្មីរបស់ខ្លួននាពេលព្រឹកព្រលឹមបំភ្លឺលោកីក៏ដូចជាដាស់មនុស្សាគ្រប់រូបឱ្យតើនពីដំណេករបស់ពួកគេ។ពន្លឺនៃព្រះអាទិត្យបានចាំងចូលតាមមកបង្អួចមករំលេចឱ្យឃើញនូវរាងកាយពីរកំពុងតែគេងឱបគ្នាយ៉ាងស្អិតនៅលើគ្រែ

«ហ៊ឹម...»ត្របកភ្នែកក្រាស់ស្អាតចាប់បើកឡើងបន្តិចម្ដងៗដើម្បីឱ្យស៊ាំនឹងពន្លឺទើបងាកទៅមើលមុខដ៏សែនសង្ហាររបស់បុរសមាឌមាំដែលគេងឱបគេតាំងពីយប់មក ពរលដែលចាំងនឹងពន្លឺព្រះអាទិត្យបែបនេះសម្រស់នាយកាន់តែសង្ហារមើលមិនចេះណាយ

«សង្ហារណាស់!»គេស្រាប់តែរអិលមាត់ស្ងើចសរសើរនឹងសម្រស់របស់នាយដោយមិនដឹងខ្លួនបូករួមជាមួយស្នាមញញឹមនៅលើផ្ទៃមុខស្រស់ស្អាតរបស់គេប៉ុន្តែស្នាមញញឹមមុននេះប្រែជារសាត់បាត់បន្ទាប់ពីមានដៃមាំមួយសកឱបចង្កេះគេព្រមទាំងទាញខ្លួនប្រាណគេឱ្យដួលទៅលើនាយ។ដោយកម្លាំងរបស់នាយខ្លាំងជាងខ្លួនទើបគេមិនអាចទប់លំនឹងជាប់បណ្ដាលឱ្យផែនថ្ពាល់ទន់រលោងដូចជាកូនក្មេងរបស់គេត្រូវផ្អឹបប៉ះនឹងមាត់របស់នាយ។គាំង!គេពិតជាគាំងនឹងសកម្មភាពមួយនេះយ៉ាងខ្លាំងនិយាយមិនចេញ កម្រើកមិនកើតប្រៀបបីដូចជាត្រូវថ្នាំសណ្ដំ

«Morning Kiss!»សម្ដីដ៏សែនផ្អែមដូចជាទឹកឃ្មុំរបស់នាយសង្ហារបានបន្លឺឡើងក្រោយពេលនាយដកមាត់ចេញពីថ្ពាល់ក្រពុំមួយនោះ

«ប្រុសឆ្កួត!នេះលោកកំពុងកេងចំណេញលើខ្ញុំហើយ»

«អញ្ចឹងថើបបងវិញមកចាត់ទុកថារួចគ្នា»

«ឡប់!ឡប់បំផុតខ្ញុំទៅងូតទឹកហើយ ហ៊ឹស!!!»នៅមិនបានទេ!បើឱ្យគេនៅនិយាយជាមួយប្រុសម្នាក់នេះទៀតអៀនដល់ស្ទះខ្យល់មិនខានទេ។ជើងស្រឡូនឈានចុះពីលើគ្រែសម្ដីទៅកានើបន្ទប់ទឹក ដោយមានភ្នែកមួយគូរសម្លឹងដំណើររបស់គេរហូតដល់គេចូលក្នុងបន្ទប់ទឹកបាត់ មនុស្សអីដេក ដើរ ឈរ អង្គុយ គួរឱ្យស្រលាញ់គ្រប់ពេល

_skip

ហុីស៊ឺងបាននាំសុងហ៊ុនមកផ្សារទំនើបដ៏ធំមួយនៅកណ្ដាលទីក្រុងដែលទីនោះមានហាងធំៗទំនើបៗជាច្រើនហើយក៏មានហាងពេជ្រដ៏ប្រណិតមួយកន្លែងដែលនាយពេញចិត្តនឹងមករើសចិញ្ចៀនគូររបស់នាយនៅទីនេះ

'Cause you are the reason'Where stories live. Discover now