Hyunsuk រង់ចាំការ call ហៅពីក្រុមហ៊ុនដែលគេបានដាក់ ចាំពីមួយថ្ងៃទៅមួយថ្ងៃ ចាំបាត់ៗ។ ទូរសព្ទគេមិនមានការ call ចូលទាល់តែសោះ។
Hyunsuk ដេកយោលអង្រឹងបណ្តើរគិតបណ្តើរ ការសិក្សារបស់គេមិនខ្ពស់ពេកមិនទាបពេក កម្រិតលទ្ធផលក៏គួរសម គេខ្វះតែបទពិសោធន៍មួយប៉ុណ្ណោះ ។ ដេកគិត ដេកអន់ចិត្តប៉ុណ្ណាក៏មិនទៅដោះស្រាយអ្វីបាននោះឡើយ។
"បើមិនខំដាក់ពាក្យ តើឲ្យគេមករកឯងតាមណា? មិនអាចសំងំនៅតែក្នុងផ្ទះសុខៗគេហៅទៅធ្វើការកើតនោះទេ" -ម៉ាក់របស់ និយាយឡើងដោយឃើញទឹកមុខចងចិញ្ចើមគិតនេះនោះដែលមិនបានផលអ្វីសោះ។
ម៉ាក់របស់គេមិនដែលមិនសប្បាយនៃការអត់ការងារមុខរបបរបស់គេនោះទេ តែគាត់ហត់នឹងទឹកមុខស្មុគស្មាញរបស់ Hyunsuk ដែលបង្ហាញទុក្ខលំបាកមកគាត់រាល់ថ្ងៃ ទាំងមិនសម្រាលបន្ទុកការងារផ្ទះរបស់គាត់សោះ គាត់ហត់នឹងការងារវិលចង្ក្រានមិនជុំ, សម្ពាធពីប៉ារបស់គេ ថែមទាំងកូនពីរនាក់ដែលមិនទាន់ចេះគិត...
គាត់ចង់ឲ្យគេរកការងារដោយមិនមានសម្ពាធ គាត់ជាលើព្រហ្មលិខិតនិងពេលវេលា តែក៏ត្រូវមានការសកម្មពីបុគ្គលនោះផងដែរ។
តែ ជាមនុស្សដែរចូលចិត្តដាក់សម្ពាតលើខ្លួនឯង បង្ខំខ្លួនឯងជានិច្ច មិនថាក្នុងរឿងអ្វីក៏ដោយ។*សំឡេងទូរសព្ទរោទិ៍ឡើង*
លេខដែលមិនដែលមានអ្នកទាក់ទងមកសោះ ទីបំផុតរោទិ៍ហើយ លេខទូរសព្ទបង្ហាញលើអេក្រង់ទូរសព្ទមិនមែនជាលេខផ្សាយព័ត៌មានរបស់ក្រុមហ៊ុនទូរសព្ទទៀតទេ ពិតជារំពឹងថា នឹងមានគេ មកទាក់ទងធ្វើការ ក្នុងចិត្តគេភ័យផងអរផង ដៃទាំងពីរញ័រអស់ កាន់ទូរសព្ទសឹងមិនចងជាប់ ងើបរត់ទៅឆ្វេងទៅស្តាំ។ ម៉ាក់របស់គេឃើញសភាពរបស់គេគិតទៅហួសចិត្តបានកូនមួយនេះចម្លែកៗ
Hyunsuk តាំងស្មារតីរបស់គេ រួចចុចទទួល
"អាឡូ ជំរាបសួរបង" -សំឡេងពីក្នុងទូរសព្ទ
"បាទ អាឡូជំរាបសួរ" -Hyunsuk
"បងខ្ញុំត្រូវដឹកស្បែកជើងឲ្យបង ផ្ទះបងនៅម្តុំណាវិញ" -សំឡេងពីក្នុងទូរសព្ទHyunsuk លឺហើយ គាំងចិត្ត ផ្លើមធ្លាក់ដល់ដីបាត់អស់ភាពភ័យអរ
"បាទបង តែខ្ញុំអត់បានកម្មង់អីផង បងច្រឡំលេខហើយដឹងបង" -Hyunsuk
"អូ ចឹងអត់ទោសផងបង ជម្រាបលា" -សំឡេងពីក្នុងទូរសព្ទ
"បាទ" *បិទ*
YOU ARE READING
តួរង ( Second Lead ) [HOONSUK]
Fanfiction'ហេតុអី...?' 'ខ្ញុំអន់ជាងគេត្រង់ណា?' 'ប្រាប់មួយម៉ាត់បានទេ?' - Hyunsuk